ព្រឹត្តិការណ៍

កម្លាំងសក្ដានុពលនិងទិសដៅអភិវឌ្ឍរបស់វៀតណាមក្នុងឯកសារមហាសន្និបាតបក្សលើកទី១៣

កម្លាំងសក្ដានុពលនិងទិសដៅអភិវឌ្ឍរបស់វៀតណាមក្នុងឯកសារមហាសន្និបាតបក្សលើកទី១៣

(VOVWORLD) - សេចក្ដីព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី ១៣របស់បក្សកុម្មុយនិស្តវៀតណាមមានចំណុចថ្មីមួយចំនួន ចាប់ពីមូលបទមហាសន្និបាត ទស្សនៈបញ្ជាដឹកនាំ គោលដៅទូទៅ រហូតដល់ទិសដៅអភិវឌ្ឍ ភារកិច្ច សំខាន់ និងជំហានលោតផ្លោះយុទ្ធសាស្ត្ររបស់ វៀតណាម។ បូកសរុបមកវិញ គឺទិសដៅអភិវឌ្ឍប្រទេសវៀតណាមប្រកបដោយភាពសម្បូររុងរឿងនិងសុភមង្គលជាមួយនឹងគោលដៅដល់ពាក់កណ្ដាលសតវត្សទី២១នឹងក្លាយទៅជា ប្រទេសអភិវឌ្ឍតាមទិសសង្គមនិយម។ ប្រការនេះត្រូវបានចាត់ទុកជា ចំណុចលេចធ្លោក្នុងសេចក្ដីព្រាងឯកសារនិងក្នុងមហាសន្និបាតលើកទី១៣ ដោយឆ្លុះបញ្ចាំងនូវការយល់ដឹងថ្មីរបស់បក្សអំពីកម្លាំងសក្ដានុពលនិងវិធីសាស្ត្រអភិវឌ្ឍរបស់ប្រទេសជាតិក្នុងបរិបទថ្មី។

 លោកសាស្ត្រាចារ្យ បណ្ឌិត Phung Huu Phu អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាទឹ្រស្ដីមជ្ឈឹម។ (រូបថត៖ TTXVN)

លោកសាស្ត្រាចារ្យ បណ្ឌិត Phung Huu Phu អនុប្រធានប្រចាំការនៃ ក្រុមប្រឹក្សាទឹ្រស្ដីមជ្ឈឹមបានឲ្យដឹងថា សេចក្ដីប្រាថ្នាអភិវឌ្ឍប្រទេសជាតិ ប្រកបដោយ “ភាពសម្បូររុងរឿងនិងសុភមង្គល” នោះមិនមែនជាការ “រវើរវាយ” ឡើយ ប៉ុន្តែជាសេចក្ដីប្រាថ្នាដែលបានស្ដែងចេញពីជំនឿ ជាក់យ៉ាងមុតមាំទៅលើមូលដ្ឋានគ្រឹះ កម្លាំង ឋានៈនិងកិត្យានុភាពរបស់ ប្រទេសជាតិក្រោយរយៈពេល៣៥ឆ្នាំដំណើរការបុព្វហេតុផ្លាស់ប្ដូរថ្មី ក៏ដូច ជាជឿជាក់ទៅលើឫទ្ធានុភាពនិងបទពិសោធន៍ដ៏មានកម្រាស់ដែលបក្សនិង ប្រជាជនវៀតណាមទទួលបានក្នុងការពិតជាក់ស្ដែងទៀតផង។ លោក សាស្ត្រាចារ្យ បណ្ឌិត Phung Huu Phu បានឲ្យដឹងបន្ថែមទៀតថា៖

“សេចក្ដីប្រាថ្នាអភិវឌ្ឍប្រទេសជាតិគឺជាកត្តាថ្មីបំផុត ហើយពិត ជាកត្តាដែលបង្ហាញពីកម្លាំងសក្ដានុពលរបស់ប្រជាជាតិវៀតណាមយើង។ បញ្ហាដែលបានដាក់ចេញគឺសេចក្ដីប្រាថ្នានោះនឹងអភិវឌ្ឍយ៉ាងដូចម្ដ៉េច? សេចក្ដីព្រាងឯកសារលើកនេះបានសង្កត់ធ្ងន់ទៅលើកត្តា “សុភមង្គល” របស់ប្រជាជន។ ឆ្លងកាត់ជម្ងឺរាតត្បាត Covid-19 យើងកាន់តែយល់ច្បាស់ ថា មិនត្រឹមត្រូវជានិច្ចទេ ដែលប្រាក់ចំណូលខ្ពស់គឺជាសុភមង្គល ឬល្បឿន កំណើនខ្ពស់គឺសុភមង្គល ប៉ុន្តែសំខាន់បំផុតនោះគឺមានជីវភាពរស់នៅដ៏សុខ សាន្តត្រាណនិងសប្បាយរីករាយ”។

អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien។ (រូបថត៖ TTXVN) 

សេចក្ដីប្រាថ្នាអភិវឌ្ឍប្រទេសជាតិប្រកបដោយភាពសម្បូររុងរឿងនិងសុភមង្គលមិនមែនជាក្ដីសុបិន្តទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងហើយពូនជ្រុំ ដោយផ្អែកលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រអំពីដំណើរការនិងទិសដៅ ជាមួយ នឹងការបោះជំហាននីមួយៗដែលត្រូវបានស្មានទុកជាមុនយ៉ាងច្បាស់លាស់។ ដោយទទួលមរតកនិងធ្វើសុក្រិតរាល់គោលដៅដែលបានកំណត់នៅ មហាសន្និបាតបក្សលើកមុនៗ ព្រមទាំងផ្អែកលើលក្ខខ័ណ្ឌនិងសមត្ថភាព ជាក់ស្ដែងរបស់ប្រទេសជាតិនិងនិន្នាការអភិវឌ្ឍរបស់ពិភព លោក សេចក្ដី ព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី១៣របស់បក្សបានកំណត់ គោលដៅជាក់លាក់ដើម្បីដល់ឆ្នាំ២០៤៥ វៀតណាមក្លាយទៅជាប្រទេស អភិវឌ្ឍដោយមានចំណូលខ្ពស់។ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានចាត់ទុកថា អ្វីៗដ៏ចាំបាច់ចំពោះប្រជាជនមិនត្រឹម តែជាសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាសុភមង្គលនិងតម្រូវការខាង វប្បធម៌និងបញ្ញាទៀតផង។

“លោកប្រធានហូជីមិញបានដាក់ចេញគោលដៅកសាងប្រទេសវៀតណាមប្រកបដោយឯករាជ្យភាព សេរីភាព សុភមង្គល។ ហេតុដូច្នេះ ទស្សនៈរបស់ខ្ញុំគឺដើម្បីកសាងប្រទេសមួយប្រកបដោយសុភមង្គល គឺ ប្រជាជនត្រូវតែសុភមង្គលហើយប្រទេសជាតិត្រូវតែខ្លាំងមាំមួន។ នាពេល កន្លងទៅ ជាលើកដំបូងដែលឯកសាររបស់ខេត្តមួយបានដាក់កត្តា “សុភ មង្គល” ក្នុងគោលដៅ។ នេះជាចំណុចថ្មីណាស់”។

គោលដៅអភិវឌ្ឍប្រកបដោយចីរភាពដើម្បីកសាងនិងការពារមាតុ ប្រទេស ត្រូវតែបានអនុវត្តតាមរយៈដំណោះស្រាយគ្រប់គ្រងការអភិវឌ្ឍ សង្គមប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយទំនាក់ទំនងសង្គមដោយ ភាពសុខដុមរមនា ធានាស្ថិរភាពនិងការអភិវឌ្ឍសង្គមដោយចីរភាព គ្រប់ គ្រងនិងដោះស្រាយហានិភ័យ ហើយធានាឲ្យប្រជាជនទាំងអស់សុទ្ធតែ ទទួលបានសេរីភាព សមភាព មានឱកាសនិងលក្ខខ័ណ្ឌអភិវឌ្ឍគ្រប់ជ្រុង ជ្រោយ។ អនុប្រធានគណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមកិច្ចរបស់រដ្ឋ សភាលោក Bui Sy Loi បានចាត់ទុកថា ការអនុវត្តសមភាពសង្គមគឺជាការ តភ្ជាប់រវាងគោលនយោបាយសេដ្ឋកិច្ចជាមួយគោលនយោបាយសង្គមកិច្ច អភិវឌ្ឍសេដ្ឋកិច្ចក្នុងគោលដៅលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ធានាឲ្យប្រជាជនទទួលបានផលពីបុព្វហេតុផ្លាស់ប្ដូរថ្មីឲ្យកាន់តែច្រើនពី មួយថ្ងៃទៅមួយថ្ងៃ។

“ត្រូវធានាសន្តិសុខសង្គមឲ្យបានល្អដើម្បីប្រជាជនគ្រប់រូបមានជីវភាពនៅកម្រិតអប្បបរមា។ គោលបំណងរបស់យើង នាសព្វថ្ងៃគឺប្រជាជនវៀត ណាមទាំងអស់ គ្មាននរណាម្នាក់មានលក្ខណៈរស់នៅទាបជាងកម្រិតអប្ប បរិមានោះឡើយ។ នេះជាទស្សនៈនិងសតិអារម្មណ៍របស់បក្ស ហើយយើង ត្រូវបន្តលើកកំពស់ប្រាក់ជំនួយសង្គមនិងអំណោយទានចំពោះជនមាន គុណូបការៈ។ យើងអនុវត្តគោលនយោបាយសង្គមកិច្ចកាន់តែល្អ គឺគម្លាត រវាងអ្នកមាននិងអ្នកក្រកាន់តែត្រូវបានបង្រួញថែមទៀត”។

ជាពិសេស សេចក្ដីប្រាថ្នាអភិវឌ្ឍប្រទេសជាតិប្រកបដោយភាពសម្បូរ រុងរឿងនិងសុភមង្គល ត្រូវផ្សាភ្ជាប់នឹងដំណើរការកសាងនិងពង្រីកតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌និងតម្លៃជាស្ដង់ដារ រួមជាមួយកម្លាំងពលំរបស់មនុស្ស វៀតណាមក្នុងយុគសម័យថ្មី។ ទន្ទឹមនឹងនេះ ត្រូវផ្សាភ្ជាប់នឹងការពង្រីក កម្លាំងចលករទាំងអស់នៃការអភិវឌ្ឍរួមមាន៖ ប្រជាធិបតេយ្យសង្គមនិយម មហាសាមគ្គីជនជាតិទាំងមូល កម្លាំងចម្រុះនៃប្រព័ន្ធនយោបាយ ប្រភព ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ វិទ្យាសាស្ត្របច្ចេកវិទ្យានិងការ ច្នៃប្រឌិត ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.