ព្រឹត្តិការណ៍

កំណាត់ផ្លូវស្ដារប្រទេសឡើងវិញយ៉ាងសំបាកលំបិនរបស់អ៊ីរ៉ាក់

កំណាត់ផ្លូវស្ដារប្រទេសឡើងវិញយ៉ាងសំបាកលំបិនរបស់អ៊ីរ៉ាក់

(VOVWORLD) - មនុស្សចំនួន ១៤ នាក់ត្រូវបានសម្លាប់បាត់បង់ជីវិត និង ៨៦៥ នាក់ទៀត រងរបួសនាថ្ងៃទី ២៨ ខែតុលា ដែលជាថ្ងៃធ្វើបាតុកម្មទី ៤ ជាបន្តបន្ទាប់ បន្ទាប់ពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានប្រើអាវុធដើម្បីបំបែកក្រុមបាតុករ នៅ ទីក្រុង Kerbala ដែលជាកន្លែងមានជនឥស្លាមនិកាយ Shiite រស់នៅភាគច្រើន។

 កំណាត់ផ្លូវស្ដារប្រទេសឡើងវិញយ៉ាងសំបាកលំបិនរបស់អ៊ីរ៉ាក់ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

អ៊ីរ៉ាក់កំពុងឆ្លងកាត់គ្រាអស្ថិរភាពជាម្តងទៀត ខណៈដែលការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលបានរីករាលដាលកាន់តែច្រើន ដែលក្លាយទៅជាអំពើហឹង្សាដ៏ ធ្ងន់ធ្ងរដែលបណ្តាលឱ្យមនុស្សជាច្រើននាក់ត្រូវបានស្លាប់បាត់បង់ជីវិត និងរងរបួស។ នេះជាបញ្ហាប្រឈមធំបំផុតសម្រាប់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ Adel Abdel Mahdi ចាប់តាំងពីពេលលោកបានចូលកាន់តំណែង។ នៅពេលនេះអាទិភាពកំពូលសម្រាប់រដ្ឋាភិបាលអ៊ីរ៉ាក់ គឺ រក្សាស្ថិរភាពនយោបាយនៅក្នុងប្រទេស ព្រោះថា មិនថាការធ្វើកំណែទង្រង់ណាណាមួយ ដែលខ្វះការប្រុងប្រយ័ត្នអាចរុញអ៊ីរ៉ាក់ឱ្យចូលរណ្ដៅអស្ថិរភាពជាងមុន។

មនុស្សចំនួន ១៤ នាក់ត្រូវបានសម្លាប់បាត់បង់ជីវិត និង ៨៦៥ នាក់ទៀត រងរបួសនាថ្ងៃទី ២៨ ខែតុលា ដែលជាថ្ងៃធ្វើបាតុកម្មទី ៤ ជាបន្តបន្ទាប់ បន្ទាប់ពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានប្រើអាវុធដើម្បីបំបែកក្រុមបាតុករ នៅ ទីក្រុង Kerbala ដែលជាកន្លែងមានជនឥស្លាមនិកាយ Shiite រស់នៅភាគច្រើន។

សារឡើងវិញ និងផ្សះផ្សា

ការធ្វើបាតុកម្មបានផ្ទុះឡើង នៅទីក្រុងបាកដាដកាលពីថ្ងៃទី ១ ខែតុលា ដែលស្ដែងចេញពីការអំពាវនាវតាមបណ្តាញសង្គម សំដៅ ទាមទារឱ្យលោកនាយករដ្ឋមន្រ្តី Adel Abdel Mahdi ត្រូវលាលែងពីតំណែង ប្រឆាំងនឹងស្ថានភាពរស់នៅដ៏លំបាក ខ្វះអគ្គិសនី និងទឹក ស្ថានភាពគ្មានការងារធ្វើ អំពើពុករលួយ និងអភិបាលកិច្ចមិនល្អរបស់មេដឹកនាំ។ការធ្វើបាតុកម្មបានរីករាលដាលដល់ទីក្រុងនានានៅភាគខាងត្បូង ជាកន្លែងដែល ជនឥស្លាមនិកាយ Shiite រស់នៅនិងក្លាយជាអំពើហឹង្សា។ ដូច្នេះរដ្ឋាភិបាលត្រូវប្រកាសបំរាមគចរ ដាក់ពង្រាយកម្លាំងសន្តិសុខ និងកាត់ផ្តាច់អ៊ិនធឺរណែតចំនួន ៧៥% នៅទូទាំងប្រទេស។

ភាពវឹកវរនិងអំពើហឹង្សាកំពុងកើតឡើងដែលជាបញ្ហាប្រឈមធំបំផុតសម្រាប់លោកនាយករដ្ឋមន្រ្តី Adel Abdel Mahdi ចាប់តាំងពីពេលលោកបានចូលកាន់តំណែង កាលពីមួយឆ្នាំកន្លងទៅ ហើយគឺជាបញ្ហាសន្តិសុខដ៏ធំបំផុតសម្រាប់ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីប្រទេសមជ្ឈឹមបូព៌ានេះ បានប្រកាសវាយបរាជ័យ រដ្ឋឥស្លាម (IS) កាលពីឆ្នាំ ២០១៧ ។

បន្ទាប់ពីកម្ចាត់ IS រួមចមក គេរំពឹងថា អ៊ីរ៉ាក់នឹងឈានចូលដល់ដំណាក់កាលនៃការស្ដារឡើងវិញនិងការផ្សះផ្សា។ ទោះជាយ៉ាងណាក៏ដោយ កំណាត់ផ្លូវនេះមិនងាយស្រួលទេ។ គេប៉ាន់ស្មានថា ការកសាងប្រទេសអ៊ីរ៉ាក់ឡើងវិញដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមតម្រូវចំណាយរាប់ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ អំពើពុករលួយនៅក្នុងប្រទេសនេះបានឈានដល់កម្រិតប្រកាសអាសន្ន ។ ទោះបីជាប្រទេសនេះ មានធនធានប្រេង ហើយចំណូលប្រចាំខែជាង ៦ ពាន់លានដុល្លារក្តី ប៉ុន្តេនាពេលថ្មីៗនេះអង្គការតម្លាភាពអន្តរជាតិបានរៀបចំណាត់ថ្នាក់អ៊ីរ៉ាក់លេខ ១២ ក្នុងចំណោមប្រទេសដែលពុករលួយបំផុតនៅលើ ពិភពលោក។

ការខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាពនៃប្រទេស

ចំពោះមុខនឹងរលកធ្វើបាតុកម្មដ៏តានតឹង រដ្ឋាភិបាលរបស់លោក Mahdi បានប្រកាសកំណែទម្រង់ សំដៅបង្កើតការងារធ្វើ បែងចែកដី បង្កើនសុខុមាលភាពសង្គម និងបណ្តេញមន្ត្រីពុករលួយ។ លើសពីនេះ លោក Mahdi ក៏បានប្តេជ្ញាចិត្តកសាងផ្ទះស្នាក់នៅថ្មីជូនជនក្រីក្រ ជួយឧបត្ថម្ភដល់អ្នកអត់មានការងារធ្វើ ផ្តល់ប្រាក់កម្ចីដល់យុវជន និងប្តេជ្ញាចិត្តសន្ទនាជាមួយបាតុករ នៅគ្រប់ទីកន្លែងដោយគ្មានការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធណាមួយ។ នាថ្ងៃទី ២៤ ខែតុលាលោក Mahdi បានដាក់ជូនរដ្ឋសភានូវសេចក្ដីព្រៀងច្បាប់ ស្ដីពី ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងសេចក្តីព្រាងថវិកានៅឆ្នាំ ២០២០ រួមជាមួយសេចក្ដីព្រៀងច្បាប់មួយចំនួនទៀត សំដៅធានាដំណើរការបស់រដ្ឋ។

បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំ ត្រូវរងការបំផ្លិចបំផ្លាញជាច្រើនឆ្នាំដោយសារសង្គ្រាមនិងការបាត់បង់ក្នុងការប្រយុទ្ធប្រឆាំងនឹង IS នោះ ប្រទេសអ៊ីរ៉ាក់នាសម័យក្រោយ IS នៅតែមានសភាពការវឹកវរជាច្រើន។ រដ្ឋាភិបាលអ៊ីរ៉ាក់ត្រូវតែទប់ទល់និងការវិលត្រឡប់វិញរបស់ IS ផង និងត្រូវកសាងជីវភាពរស់នៅថ្មីជូនប្រជាជនទៀតផង។ ក្នុងបរិបទនេះ ការកសាង

អ៊ីរ៉ាក់ឯកភាពគ្នា ប្រជាធិបតេយ្យ សង្គមប្រកបដោយវិបុលភាប គឺជាកំណាត់ផ្លូវដែលពោរពរញទៅដោយការលំបាកលំបិន។ ដូច្នេះហើយ ជាងពេលណាៗទាំងអស់ អាទិភាពកំពូលរបស់រដ្ឋាភិបាលអ៊ីរ៉ាក់នាពេលនេះ គឺត្រូវរក្សាស្ថិរភាពនយោបាយ នៅក្នុងប្រទេស ព្រោះថា មិនថាការធ្វើកំណែទម្រង់ណាមួយ ដែលខ្វះការប្រុងប្រយ័ត្ន គឺអាចរុញអ៊ីរ៉ាក់ឱ្យធ្លាក់ចូលក្នុងភាពវឹកវរ ដែលមិនគ្រប់គ្រោងបានផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.