ព្រឹត្តិការណ៍

ក្តាប់ជាប់ឱកាសសន្តិភាពសំរាប់ឧបទ្វីបកូរ៉េ

ក្តាប់ជាប់ឱកាសសន្តិភាពសំរាប់ឧបទ្វីបកូរ៉េ

(VOVWORLD) - នាថ្ងៃទី ២៧ មេសា ជំនួបកំពូលអន្តរកូរ៉េប្រវត្តិសាស្ត្ររវាងប្រធានាធិបតី កូរ៉េខាងត្បូង លោក Moon Jae-in ជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un នឹងប្រព្រឹត្តទៅនៅភូមិឈប់បាញ់ Panmunjom។ ការដែល លោក Kim Jong-un យល់ព្រមចរចាក្រោយរយៈពេល ៦ ឆ្នាំប្រដេញតាមគោលនយោបាយ អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរនិងកាំជ្រួចចម្ងាយឆ្ងាយគឺជាឱកាសកម្រមួយដែលអាច បង្កើតឡើងបុព្ធបទដើម្បីឆ្ពោះទៅការលុបបំបាត់នុយក្លេអ៊ែរនិងនាំមកនូវសន្តិភាពសំរាប់ឧបទ្វីបកូរ៉េ។

 ក្តាប់ជាប់ឱកាសសន្តិភាពសំរាប់ឧបទ្វីបកូរ៉េ

ជំនួបរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ជាមួយថ្នាក់ ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un គ្រោងនឹងប្រារព្ធឡើងនៅអាគារ សន្តិភាពនៅខាងដែនដីរបស់កូរ៉េខាងត្បូងចំណុះភូមិឈប់បាញ់ Panmunjom។ នេះជាជំនួបកំពូលអន្តរកូរ៉េដំបូងកាលពីឆ្នាំ ២០០៧ ប៉ុន្តែ នេះជាលើកទី ៣ ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងពីរ (ឆ្នាំ ២០០០ ឆ្នាំ ២០០៧ និងឆ្នាំ ២០១៨)។ វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសរបៀបវារៈនៃសន្និសីទ កំពូលដែលនឹងរួមមានពិធីទទួលជួបសន្ទនា បណ្ដាការចរចានិងពិធីជប់លៀងជា ផ្លូវការដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំទាំងពីររូបដែលបានរៀបរាប់ខាងលើ។

អ្វីៗខុសពីជំនួបចំនួន ២ នាអតីតកាល?

សន្និសីទកំពូលអន្តរកូរ៉េដំបូងបានប្រព្រឹត្តទៅនាឆ្នាំ ២០០០ នៅទីក្រុងព្យុងយ៉ាង រវាងអតីតថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong Il និងអតីតប្រធានាធិបតីកូរ៉េ ខាងត្បូង លោក Kim Dae Jung។ ពេលនោះ ខឿនសេដ្ឋកិច្ចរបស់កូរ៉េខាងជើង បានធ្លាក់ចូលវិបត្តិដែលបង្ខំលោក Kim Jong Il ត្រូវស្វែងរកការជួយឧបត្ថម្ភពីខាង ក្រៅ។ បញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីររូបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ធូ ស្រាលភាពតានតឹង ជំរុញការខំប្រឹងប្រែងបង្រួបបង្រួមឧបទ្វីបកូរ៉េ ពិសេសគឺ ការកសាងមណ្ឌលទេសចរណ៍ភ្នំ Kumgang និងមជ្ឈមណ្ឌលឧស្សាហកម្មរួម Kaesong។

ប៉ុន្តែ ព្រឹត្តិការណ៍មួយចំនួនបានកើតមានឡើងដែលបានធ្វើឲ្យប្រទេសកូរ៉េ ទាំងពីរនេះធ្លាក់ចូលក្នុងស្ថានភាពសង្ស័យគ្នា។ ហើយក្រោយរយៈពេល ៧ ឆ្នាំកន្លងមកសន្និសីទកំពូលលើកទី ២ ត្រូវបានរៀបចំឡើងរវាងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Roh Moh Hyun និងអតីតថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong Il។ កិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍មជ្ឈមណ្ឌលឧស្សាហកម្មរួម Kaesong ទទួលបាននៅកិច្ចប្រជុំកំពូលលើកនេះ។ ស.ប.ប.ក. និងកូរ៉េខាង

ត្បូងក៏ បានអំពាវនាវឲ្យកិច្ចព្រមព្រៀងសន្តិភាពជាស្ថាពរលើឧបទ្វីបកូរ៉េ ព្រមទាំង អំពាវនាវដំណើរការចរចាអន្តរជាតិស្តីពីកិច្ចព្រមព្រៀងមួយជំនួសឲ្យកិច្ចព្រម

ព្រៀងឈប់បាញ់គ្នាដើម្បីបញ្ចប់សង្គ្រាមកូរ៉េ ១៩៥០-១៩៥៣។ ភាគីទាំងពីរក៏បាន

ឯកភាពអំពីការបង្កើតតំបន់នេសាទរួមនៅតំបន់សមុទ្រជំលោះប៉ែកខាងលិច ព្រមទាំង រៀបចំសន្និសីទកំពូលជាតែងតែ។

ដូចជាមួយជំនួបកំពូលទាំងពីរមុននេះ ស្ថានភាពប្រព្រឹត្តទៅជំនួបកំពូល លើកទី ៣ គឺសេដ្ឋកិច្ច ស.ប.ប.ក. កំពុងប្រឈមមុខនឹងការលំបាកលំបិនដោយ សារបទដាក់ទណ្ឌកម្ម។ ប៉ុន្តែ រហូតមកដល់ពេលនេះ ចំណុខខុសប្លែកច្បាស់ លាស់បំផុតគឺអាមេរិកនិងកូរ៉េខាងត្បូងកំពុងសហការជាមួយគ្នាយ៉ាងជិតស្និទ្ធ ថែមទៀតក្នុងព្រឹត្តតិការណ៍នាថ្ងៃទី ២៧ មេសា ខាងមុខ។ Seoul ដើរតួនាទីអ្នក អាជ្ញាកណ្ដាលរវាងវ៉ាស៊ីនតោននិងព្យុងយ៉ាងក្នុងពេលដែលភាគីទាំងពីរសុទ្ធតែមានកំលាំងចលករយ៉ាងខ្លាំងដើម្បីជួបសន្ទនាជាមួយគ្នា។ ក្នុងជំនួបកំពូលនាថ្ងៃ ២៧ មេសា កូរ៉េខាងត្បូងនិង ស.ប.ប.ក. នឹងពិភាក្សាអំពីខ្លឹមសារស្នូលចំនួន ៣ រួមមាន៖ ការលុបបំបាត់នុយក្លេអ៊ែរ ការបង្កើតខឿនសន្តិភាពលើឧបទ្វីបកូរ៉េនិង ការកែលំអទំនាក់ទំនងអន្តរកូរ៉េ។

        ការសង្ស័យនិងក្តីសង្ឃឹម

        ក្នុងកាលៈទេសៈនោះ អាចព្យារករណ៍ថា៖ បញ្ចប់សន្និសីទ ភាគីទាំងពីរអាច ចេញផ្សាយសេចក្តីថ្លែងការណ៍ជាផ្លូវការបញ្ចប់រាល់សកម្មភាពសត្រូវដើម្បីជំនួស ឲ្យកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ ១៩៥៣ ប៉ុន្តែ មិនប្រាកដថា ថ្នាក់ដឹកនាំទាំងពីររូប នឹងផ្តោតសំខាន់ទៅលើខ្លឹមសារលំអិតណា ដូចជា ក្របខ័ណ្ឌពេលវេលានិងកំរិត លុបបំបាត់នុយក្លេអ៊ែរ ឬ សន្ទស្សជាក់ស្តែងនៃការរំសាយប្រភេទអាវុធធម្មតា ដែលភាគីទាំងពីរកំពុងតម្រង់ទៅលើគ្នា។ ជំនួសឲ្យនោះ ភាគីទាំងពីរអាចកំណត់ ជាថ្មីម្តងទៀតនូវគោលដៅស្នូលៗក្នុងបណ្ដាការចរចានាអនាគតដូចជា ការលុប បំបាត់នុយក្លែអ៊ែរ សន្តិភាព បញ្ហាមនុស្សធម៌និងការកែលំអទំនាក់ទំនងទ្វេភាគី។

        ទោះបីជាណាក៏ដោយ នៅមានការសង្ស័យជាច្រើនអំពីលទ្ធផលនៃជំនួប រវាងលោក Moon Jae-in ជាមួយ លោក Kim Jong-un ខណៈដែល គំនិតរបស់ ព្យុងយ៉ាងបន្ទាប់ពីការផ្លាស់ប្តូរដោយចៃដន្យនិងកិច្ចសន្យាលុបបំបាត់នុយក្លេអ៊ែរ នៃប្រទេសនេះមិនច្បាស់លាស់ទេ រួមជាមួយគ្នានោះគឺរបាំងខាងភូមិសាស្ត្រ នយោបាយដែលអាចជះឥទ្ធិពលទៅលើដំណើរការសន្ទនាដែរ។ ព្យុងយ៉ាងម្ចាស់ ការនាំចេញកិច្ចសន្យាមួយចំនួនមុនពេលជំនួប។ ប៉ុន្តែ ព្យុងយ៉ាងក៏បានប្រើប្រាស់ យុទ្ធវិធីស្រដៀងគ្នាក្នុងបណ្ដាការចរចាមុននេះ។

        ក្រៅពីនោះ «កំណែថ្មី» នៃការលុបបំបាត់នុយក្លេអ៊ែររបស់ ស.ប.ប.ក. អាច រួមមានរាល់សំណូមពរដែលភាគីវ៉ាស៊ីនតោនមិនអាចយល់ព្រមបានឡើយ។ វ៉ាស៊ីនតោនជានិច្ចកាលប្រឆាំងជំទាស់ការលុបបំបាត់នុយក្លេអ៊ែរជាជំហានៗ ព្រោះថា ចាត់ទុកថា៖ នេះជាយុទ្ធវិធីរបស់ព្យុងយ៉ាងសំដៅបែងចែកបញ្ហា ហើយ នាំចេញសំណូមពរថ្មីឲ្យជំហានលុបបំបាត់នុយក្លេអ៊ែរនិយមួយៗ។ ជំនួសឲ្យនោះ អាមេរិកចង់ឲ្យកូរ៉េខាងជើងលុបចោលកម្មវិធីនុយក្លេអ៊ែរមុនពេលធ្វើសម្បទាន។

        ក្រោយពីសន្និសីទកំពូលអន្តរជាតិចំនួន ២ នោះ ទំនាក់ទំនងរវាងប្រទេស ទាំងពីរត្រូវបានកែលំអបន្តិចៗ ប៉ុន្តែ សុទ្ធតែត្រូវបានស្រអាប់ដោយភាពតានតឹង ជាបន្តបន្ទាប់។ ក្រោយរយៈពេល ១១ ឆ្នាំជាបន្ត សញ្ញាសន្តិភាពថ្មីនៅវិលត្រឡប់ មកវិញ ហើយជំនួបកំពូលនាថ្ងៃទី ២៧ មេសា ជាចំណុចសំខាន់។ សង្ឃឹមថា៖ កូរ៉េខាងត្បូងនិង ស.ប.ប.ក. នឹងឆ្លៀតយកឱកាសនេះដើម្បីគ្រប់គ្រងស្ថានភាព អស្ថិរភាពលើឧបទ្វីបកូរ៉េ កាត់បន្ថយគ្រោះអាសន្នផ្ទុះឡើងសង្គ្រាមមិនត្រឹមតែនៅ ឧបទ្វីបនេះ ប៉ុណ្ណោះទេ ថែមទាំង ក្នុងតំបន់ ទៀតផង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.