ព្រឹត្តិការណ៍

មិនអាចបន្តធ្វើអោយជំនឿទុកចិត្តក្នុងតំបន់រងការសឹករេចរឹលថែមទៀតឡើយ

មិនអាចបន្តធ្វើអោយជំនឿទុកចិត្តក្នុងតំបន់រងការសឹករេចរឹលថែមទៀតឡើយ

(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចប្រជុំទាក់ទិននានា ទើបនឹងបានបិទបញ្ចប់នាចុងសប្ដាហ៍កន្លង ទៅនៅរាជធានីបាងកក ប្រទេសថៃ។

ទិដ្ឋភាពនៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅទីក្រុងបាងកក (រូបថត៖ TTXVN) 

  ទន្ទឹមនឹងបញ្ហាក្ដៅគគុកជាច្រើននៅក្នុង តំបន់នោះគឺបញ្ហាសមុទ្រខាងកើតក៏ទាក់ទាញបានការយកចិត្តទុកដាក់យ៉ាងខ្លាំង របស់អង្គប្រជុំផងដែរ។ ចំពោះមុខការចែករំលែកយ៉ាងទៀងត្រង់និងប្ដូរផ្ដាច់ ដោយឈរលើស្មារតីស្ថាបនារបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh នៅកិច្ចប្រជុំលើកនេះ មានប្រទេសជាច្រើនបាន ឡើងសម្លេងយល់ស្រប ចែក រំលែក និងគាំទ្រយ៉ាងខ្លាំងក្លា។

        សមុទ្រខាងកើតជាប្រធានបទដែលតែងតែត្រូវបានលើកយកមកពិភាក្សានៅកិច្ចប្រជុំអាស៊ាននានា។ ហើយនៅកិច្ចប្រជុំលើកនេះក៏មិនមែនជាករណីលើក លែងនោះដែរ ជាពិសេសគឺក្នុងបរិបទនាពេលថ្មីៗនេះ ដែលក្រុមនាវាស្រាវជ្រាវ ភូគម្ភសាស្ត្រ Haiyang Dizhi 8 និងក្រុមនាវាអមដំណើររបស់ចិនបានធ្វើសកម្ម ភាពដោយឥតកោតក្រែងក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ របស់វៀតណាមនៅសមុទ្រខាងកើត ដែលរំលោភបំពានទៅលើអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យភាពរបស់វៀតណាម។

        កម្លាំងយុត្តិធម៌របស់វៀតណាម

        អំពើរបស់ក្រុមនាវា Haiyang Dizhi 8 ជាអំពើអទទឹងទទែងដោយមិនអើពើដល់ការ ថ្កោលទោសរបស់សាធារណៈមតិក្នុងតំបន់និងពិភពលោកនោះឡើយ។ ចំពោះ រាល់អំពើរំលោភបំពានទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រយ៉ាងច្បាស់ក្រឡែកយ៉ាងដូច្នេះ វៀតណាមមានសិទ្ធិដ៏ពេញលេញដើម្បីដំណើរការ វិធានការការពារអធិបតេយ្យភាពយ៉ាងដាច់ខាតដោយឈរលើស្មារតីសន្តិភាព។

ភាពទៀងត្រង់និងប្ដូរផ្ដាច់ក្នុងកិច្ចការពារអធិបតេយ្យភាពរបស់វៀតណាមដោយឈរលើស្មារតីស្ថាបនានោះ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លារបស់ប្រទេស ជាច្រើនទាំងនៅក្នុងនិងក្រៅតំបន់។ (រូបថត៖ VGP) 

        ស្មារតីនោះក៏ត្រូវបានវៀតណាមយកមកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកនេះនៅទីក្រុងបាងកក ផងដែរ។ នៅទីនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា រាល់សកម្ម ភាពពោលខាងលើរបស់ក្រុមនាវាចិន មិនត្រឹមតែរំលោភបំពានទៅលើអធិប តេយ្យភាពនិងសិទ្ធិអធិបតេយ្យភាពរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបានធ្វើ អោយជំនឿទុកចិត្តរវាងភាគីនានារងការសឹករេចរឹល ធ្វើអោយភាពតានតឹងកើន ឡើង ប៉ះពាល់ដោយផ្ទាល់ដល់សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាព ខាងនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងរំលោភបំពានទៅ លើសេចក្ដីថ្លែងការណ៍រួមស្ដីពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយដើរផ្ទុយទៅនឹងការសន្យាពីការរក្សាបរិយាកាសដ៏ងាយស្រួល សម្រាប់ការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ។ វៀត ណាមបានស្នើអោយអាស៊ានរក្សាយ៉ាងរឹងមាំនូវចំណងសាមគ្គីភាពនិងសម្លេងរួមដោយអះអាងសារជាថ្មីនូវគោលការណ៍និងការសន្យានានាចំពោះសន្តិភាពនិង ស្ថិរភាព ព្រមទាំងឡើងសម្លេងអំពាវនាវអោយភាគីទាក់ទិនទាំងអស់ត្រូវអត់ធ្មត់ មិនមានសកម្មភាពដោយឯកតោភាគីដែលធ្វើអោយខូចដំណើរការសន្ទនានិង សហប្រតិបតិ្តការក្នុងតំបន់ រាំងស្កាត់សកម្មភាពសេដ្ឋកិច្ចស្របច្បាប់របស់ប្រទេស ជាប់ឆ្នេរសមុទ្រនានា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងកសាង COC មួយប្រកបដោយ សុពលភាពជាពិតប្រាកដផងដែរ។

        ភាពទៀងត្រង់និងប្ដូរផ្ដាច់ក្នុងកិច្ចការពារអធិបតេយ្យភាពរបស់វៀតណាមដោយឈរលើស្មារតីស្ថាបនានោះ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លារបស់ប្រទេស ជាច្រើនទាំងនៅក្នុងនិងក្រៅតំបន់។ អង្គប្រជុំបានចេញសេចក្ដីថ្លែងការណ៍រួម ដែលប្រើប្រាស់ពាក្យពេជ្រដ៏ខ្លាំងៗជាលើកដំបូង ដើម្បីអំពាវនាវអោយភាគីនានា ជៀសវាងធ្វើអោយភាពតានតឹងនៅសមុទ្រខាងកើតបន្តកើនឡើង ដោយសកម្ម ភាពកែទម្រង់កោះឬឧបត្តិហេតុដ៏ធ្ងន់ធ្ងរ។ រាល់សកម្មភាពកែទម្រង់ សាងសង់នៅ កោះ ជាពិសេសគឺឧបត្តិហេតុដ៏ធ្ងន់ធ្ងរដែលកំពុងកើតមានឡើងនៅសមុទ្រខាង កើត បានធ្វើអោយជំនឿទុកចិត្តសឹករេចរឹល ភាពតានតឹងកើនឡើង ក៏ដូចជាបង្ខូចសន្តិភាព សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់។ អាស៊ានបាន អះអាងសារជាថ្មីនូវសារសំខាន់នៃការគោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) ព្រមទាំងអំពាវនាវ អោយភាគីនានាអត់ធ្មត់ មិនធ្វើយោធូបនីយកម្ម ហើយជៀសវាងធ្វើអោយស្ថាន ភាពកាន់តែស្មុគស្មាញថែមទៀត ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរ លើមូលដ្ឋាននៃច្បាប់អន្តរជាតិនិង UNCLOS 1982។ អាស៊ានក៏បានសន្យារក្សា កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវ DOC ហើយឆ្ពោះទៅរក COC យ៉ាងឆាប់ៗផងដែរ។

        មិនត្រឹមតែប្រទេសអាស៊ានប៉ុណ្ណោះទេ ថែមទាំងប្រទេសនានានៅខាងក្រៅ តំបន់ដូចជាអាមេរិក អូស្ត្រាលីនិងជប៉ុន ក៏បានចេញសេចក្ដីថ្លែងការណ៍ដោយ ថ្កោលទោសការធ្វើអន្តរាគមន៍របស់ចិនទៅក្នុងតំបន់សមុទ្រចំណុះអធិបតេយ្យ ភាពរបស់វៀតណាមផងដែរ ដែលក្នុងនោះសង្កត់ធ្ងន់ថា ភាពងងើលនាពេលថ្មីៗ នេះរបស់ចិននៅសមុទ្រខាងកើត គឺជាសាក្ខីភាពគួរអោយព្រួយបារម្ភអំពីប្រទេស មួយដែលមើលងាយច្បាប់និងការទូតអន្តរជាតិ។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិកបានលើកច្បាប់នូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះការធ្វើអន្តរា គមន៍របស់ចិនទៅក្នុងសកម្មភាពរុករកប្រេងឧស្ម័នរបស់វៀតណាមនៅសមុទ្រខាងកើត ព្រមទាំងចាត់ទុកថា សកម្មភាពរបស់ចិនជាការគំរាម កំហែងដល់សន្តិសុខថាមពលក្នុងតំបន់។

       ច្បាប់អន្តរជាតិត្រូវតែបានគោរពនិងដាក់ជាចម្បង

        អាចអះអាងបានថា ពិភពលោកជឿនលឿននាសព្វថ្ងៃមិនព្រមទទួលរាល់ អំពើប្រើប្រាស់អំណាចដើម្បីរំលោភលើច្បាប់នោះឡើយ។ សេចក្ដីយុត្តិធម៌កំពុង បង្កើតឡើងកម្លាំងសម្រាប់វៀតណាមក្នុងការតស៊ូការពារអធិបតេយ្យភាពកោះ សមុទ្រ។

        ចំណងសាមគ្គីភាពនិងការស្រុះចិត្តគំនិតរបស់អាស៊ានក្នុងការដោះស្រាយ ភាពតានតឹងនៅសមុទ្រខាងកើត ត្រូវបានពូនជ្រុំដោយឈរលើមូលដ្ឋានគ្រឹះនៃ ច្បាប់អន្តរជាតិក៏ដូចជាការទទួលខុសត្រូវចំពោះសន្តិភាព ស្ថិរភាពនិងសន្តិសុខ នៅក្នុងតំបន់និងលើពិភពលោក។ នោះគឺ រាល់ជម្លោះនៅសមុទ្រខាងកើតត្រូវតែ បានដោះស្រាយដោយសន្តិវិធី មិនប្រើប្រាស់អំពើហឹង្សា ការពារសិទ្ធិសេរីភាពខាង នាវាចរណ៍និងអាកាសចរណ៍នៅក្នុងតំបន់ គោរពច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS 1982។ ទស្សនៈឯកភាពពោលខាងលើរបស់អាស៊ានក៏ជាទស្សនៈរួម លើពិភពលោកនាបច្ចុប្បន្ន ក៏ដូចជាទស្សនៈរបស់មហាអំណាចពិភពលោក សឹងតែទាំងអស់ ចំពោះការដោះស្រាយភាពតានតឹងនៅសមុទ្រខាងកើតផង ដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.