ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញ​ជួបសន្ទនា​ជាមួយ​យុវជន​ស្ដីពីបរិវត្តកម្មឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញ​ជួបសន្ទនា​ជាមួយ​យុវជន​ស្ដីពីបរិវត្តកម្មឌីជីថល

(VOVWORLD) - ព្រឹត្តិការណ៍នេះក៏បានលើកឡើងអំពីយន្តការ គោលនយោបាយ និងប្រភពធនធានរបស់រដ្ឋក្នុងការជួយឧបត្ថម្ភ ពង្រីកតួនាទី ការទទួលសុខត្រូវរបស់យុវជនក្នុងការអនុវត្តរាល់គោលដៅនៃកម្មវិធីបរិវត្តកម្មឌីជីថលជាតិ លើកតម្កើងការចូលរួម ការលះបង់របស់យុវជនឆ្នើមក្នុងការគាំទ្រ ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ជាមួយតំណាងយុវជនដែលមានស្ថានភាពលំបាក។ រូបថត៖ Duong Giang/TTXVN

ក្នុងឱកាសរំលឹកខួបលើកទី ៩៣ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ មីនា ឆ្នាំ ១៨៣១ ២៦ មីនា ឆ្នាំ ២០២៤) នៅថ្ងៃទី ២៥ មិនាខាងមុខ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញជួបសំណេះសំណាល និងសន្ទនាជាមួយយុវជន។ ដោយប្រធានបទ "ពង្រីកតួនាទីត្រួសត្រាយរបស់យុវជនក្នុងបរិវត្តកម្មឌីជីថលជាតិ" ការសន្ទនាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីជាមួយយុវជននឹងផ្ដោតសំខាន់គោលកាណ៍ គោលនយោបាយបច្ចុប្បន្នរបស់រដ្ឋ ចំពោះបុព្វហេតុបរិវត្តកម្មឌីជីថល។

ព្រឹត្តិការណ៍នេះក៏បានលើកឡើងអំពីយន្តការ គោលនយោបាយ និងប្រភពធនធានរបស់រដ្ឋក្នុងការជួយឧបត្ថម្ភ ពង្រីកតួនាទី ការទទួលសុខត្រូវរបស់យុវជនក្នុងការអនុវត្តរាល់គោលដៅនៃកម្មវិធីបរិវត្តកម្មឌីជីថលជាតិ លើកតម្កើងការចូលរួម ការលះបង់របស់យុវជនឆ្នើមក្នុងការគាំទ្រ និងលើកកំពស់តួនាទី និងការទទួលខុសត្រូវរបស់យុវជនក្នុងការអនុវត្តគោលដៅនៃកម្មវិធីដវិវត្តកម្មឌីជីថលជាតិ លើកតម្កើងការចូលរួម ការលះបង់របស់យុវជនឆ្នើម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កសាង និងការពារមាតុភូមិ។

អញ្ជើញចូលរួមកិច្ចសន្ទនានេះ មានវត្តមានតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹម និងតំណាងយុវជនប្រមាណ ៣០០ នាក់។ តាមផែនការ ក្នុងកម្មវិធីនេះ លោកនាយករដ្ឋមន្ត្រីនឹងអញ្ជើញជួបសំណេះសំណាល លើកតម្កើងយុវជនវៀតណាមឆ្នើមចំនួន ១០ នាក់ និងយុវជនវៀតណាមដែលមានសក្ដានុពលចំនួន ១០ នាក់ឆ្នាំ ២០២៣៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.