ព្រឹត្តិការណ៍

បម្រែបម្រួលសកម្មក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិក

បម្រែបម្រួលសកម្មក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិក

(VOVWORLD) -ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតិរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី៧កក្កដា បានអញ្ជើញជួបពិភាក្សានៅខាងក្រៅសន្និសីទកំពូល G-20 នៅទីក្រុង Hamberg ប្រទេស អាល្លឺម៉ង់។ កិច្ចចរចារជាផ្លូវការដើមបំបូង រវាងថ្នាក់ដឹកនាំទាំងពីររុស្ស៊ីនិងអាមេរិកនេះបានធ្វើឡើងក្រោយ ពីជំនួបកាលនាខែ កញ្ញាឆ្នាំ២០១៥របស់អតីតប្រធានា ធិបតីអាមេរិកលោក Barack Obama ជាមួយសម ភាគី រុស្ស៊ី លោក Putin នោះ បានគូសសញ្ញានូវបម្រែបម្រួលតាមទិសកក់ក្តៅជាង សម្រាប់ទំនាក់ទំនងដែលកំពុង ជួបប្រទះនឹងភាពតានតឹងរវាងប្រទេសទាំងពីរ រុស្ស៊ី អាមេរិកនេះ។

 ការចាប់ដៃរបស់ថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិកលើកនេះ បានបើកចេញទ្វារ សន្ទនាសម្រាប់ប្រទេសទាំងពីរ ដើម្បីដោះស្រាយរាល់ការខ្វែងគំនិតផងដែរ

ជំនួបចរចាររវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានា ធិបតីរុស្ស៊ីលោក Vladimir Putin បានអូសបន្លាយក្នុងរយៈពេល២ម៉ោង។ ក្នុងជំនួបនេះភាគីទាំងពីរបានផ្លាស់ប្តូរលើបញ្ហាជាច្រើន ព្រមទាំងបញ្ហាមិនចុះសម្រុងគ្នាក្នុងទំនាក់ ទំនងទ្វាភាគីផង និងបញ្ហាសំខាន់ៗមួយចំនួនទៀតដូចជា បញ្ហាអ៊ុយក្រែន ស៊ីរី លទ្ធិ ភេរវកម្មនិងសន្តិសុខបណ្តាញអ៊ីនធ្វើណែតជាដើម។

        គម្លាតធំរវាងភាគីទាំងពីរ

        ជំនួបរវាងលោក Trump និងលោក Putin ប្រព្រឹត្តទៅក្នុងកាលៈទេសៈដែល ភាពតានតឹងកំពុងឡើងជណ្តើរក្នុងទំនាក់ទំនងទ្វេភាគី ដែលចាប់ប្រភពពីការ សង្ស័យថា រុស្ស៊ីធ្វើការជ្រៀតជ្រែកទៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅអាមេរិកកាលពីឆ្នាំ ២០១៦ ការបញ្ជូលគ្រីមនិងការគាំទ្ររបបរបស់ប្រធានាធិបតីស៊ីរី លោក Basha al- Assad ។ សម្បីតែក្នុងជំនួបនេះ លោក Trump ក៏មិន គេចពីការចោទប្រកាន់ “រុស្សី ជ្រៀតជ្រែកទៅក្នុងការបោះឆ្នោតនៅអាមេរិកកាលពីឆ្នាំទៅមិញ”នោះឡើយ។ រីឯ បញ្ហាស៊ីរី  រុស្ស៊ីប្រឆំាងជំទាស់ដាច់អហង្ការចំពោះការដែលកងកម្លាំងដឹកនាំដោយ អាមេរិកបានអនុវត្តការវាយប្រហារតាមជើងអាកាសតម្រង់ទៅលើទីតាំងមួយចំនួន របស់ស៊ីរី។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីចាត់ទុកថា អាមេរិកកំពុងប្រើប្រាស់ការ ចោទប្រកាន់ “រដ្ឋាភិបាលស៊ីរីប្រើប្រាស់អាវុធគីមី” ដើម្បីយកជាលេសមួយ សម្រាប់ធ្វើអន្តរាគមន៍យោធាទៅក្នុងប្រទេសមជ្ឈឹមបូព៌ានេះ។ ជម្លោះរវាងរុស្ស៊ីនិង អាមេរិកកាន់តែតានតឹងឡើងៗ រហូតដល់ម៉ូស្គូកាត់ផ្តាច់ខ្សែ Hotline កាត់បន្ថយ ជម្លោះនិងផ្អាកយន្តការរាំងស្កាត់ការប៉ះទង្គិចលើ លំហអាកាសជាមួយអាមេរិកនៅស៊ីរីទៀតផង។ ប្រការនេះ អាចបង្កើនជម្លោះរវាងកងកម្លាំងយោធាខ្លាំងបំផុតលើពិភព លោក នៅសមរភូមិដ៍សាហាវនេះ។

        ទន់ភ្លន់លើបញ្តាបញ្ហាស្មុគស្មាញ

  ទោះបីជានៅមានការមិនចុះសម្រុងគ្នាទាក់ទិនទៅនឹងផលប្រយោជន៍របស់ភាគីទាំងពីរក្តី ប៉ុន្តែតាមពិតទៅ រុស្ស៊ីនិងអាមេរិកចង់បើកចេញរាល់ ឱកាសសហប្រតិ បត្តិការ ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម។ ហេតុដូច្នេះបានជា នៅក្នុងជំនួបលើកនេះ ថ្នាក់ ដឹកនាំរុស្ស៊ីនិងអាមេរិក ទាំងពីររូប ក៏ទទួលកិច្ចព្រមព្រៀងឈប់បាញ់នៅភាគខាង លិច -ត្បូងស៊ីរី។

        រាល់ការប្រកាសរបស់មជ្ឈដ្ឋានរុស្ស៊ីនិងអាមេរិកបន្ទាប់ពីជំនួបជាន់ខ្ពស់ពោលខាងលើគឺសរឲ្យឃើញថា ភាគីទាំងពីរសុទ្ធតែពេញចិត្តចំពោះរាល់លទ្ធផល ដែល ទទួលបាន។ ទោះបីជានៅមានការខ្វែងគនិតមួយចំនួនក្តី ប៉ុន្តែភាគីទាំងពីរក៏បានស្រុះ ចិត្តគ្នាលើបញ្ហាមួយចំនួនដែរ។ នេះជាសញ្ញាវិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគី។

        ក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានបញ្ហា សេស សល់មិនទាន់ដោះស្រាយបាននោះ ប៉ុន្តែសញ្ញាវិជ្ជមានពីជំនួបជាន់ខ្ពស់នៅ Hamburg កំពុងរួមចំណែកបន្ធូរស្រាលភាពតានតឹងរវាងប្រទេសទាំងពីរ រុស្ស៊ីនិង អាមេរិក។ ការចាប់ដៃរបស់ថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិកលើកនេះ បានបើកចេញទ្វារ សន្ទនាសម្រាប់ប្រទេសទាំងពីរ ដើម្បីដោះស្រាយរាល់ការខ្វែងគំនិតផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.