ព្រឹត្តិការណ៍

ប្តេជ្ញាបង្ការ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ខ្ជះខ្ជាយ​ផ្សាភ្ជាប់នឹង​បង្ការប្រយុទ្ធប្រឆំាង​អំពើ​ពុករលួយនិង​ភាពអវិជ្ជមាន

ប្តេជ្ញាបង្ការ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ខ្ជះខ្ជាយ​ផ្សាភ្ជាប់នឹង​បង្ការប្រយុទ្ធប្រឆំាង​អំពើ​ពុករលួយនិង​ភាពអវិជ្ជមាន

(VOVWORLD) - អនុវត្តការសន្សំសម្ចៃ និងប្រឆាំងការខ្ជះខ្ជាយដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ នៅចំពោះមុខភាពចាំបាច់ក្នុងការបង្កើនប្រភពធនធាន និងជំរុញកម្លាំងប្រជាជន ដើម្បីនាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យថ្មីក្រោមការដឹកនាំរបស់បក្ស ការងារបង្ការ និងប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយនៅវៀតណាមកំពុងប្រឈមមុខនឹងតម្រូវការនិងភារកិច្ចថ្មីជាបន្ទាន់។ ប្រការនេះត្រូវបានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមលើ បានកច្បាស់ក្នុងអត្ថបទចុះផ្សាយ នាថ្ងៃទី ១៣ ខែតុលា ដែលមានចំណងជើងថា “ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ”។

នៅគ្រប់សម័យកាលនៃបដិវត្តន៍ បក្ស និងរដ្ឋវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះការបង្ការនិងប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ បានប្រកាសសេចក្តីសម្រេចចិត្ត សេចក្តីណែនាំ និងសេចក្តីសន្និដ្ឋានជាច្រើនអំពីបញ្ហានេះ ហើយបានដឹកនាំប្រព័ន្ធនយោបាយទាំងមូល ប្រជាជនទាំងមូលរៀបចំការអនុវត្ត និងសម្រេចលទ្ធផលជាច្រើន។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម។ រូបថត៖ Lam Khanh/TTXVN

លទ្ធផលនៃការអនុវត្តការសន្សំសម្ចៃនិងប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយបានរួមចំណែកក្នុងការនាំកិច្ចការផ្លាស់ប្តូរថ្មីទទួលបានសមិទ្ធផលដ៏អស្ចារ្យជាច្រើន

អត្ថបទរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមបានឲ្យដឹងថា នាពេលថ្មីៗនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័ននិងអង្គការនានា ចាប់ពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន បានកំណត់ការទទួលខុសត្រូវកាន់តែច្បាស់ក្នុងទិសដៅ និងការរៀបចំអនុវត្តការងារបង្ការ និងប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ។  ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ  និងការប្រើប្រាស់ធនធានរបស់ប្រទេសជាតិត្រូវបានកែលម្អ។ ថវិការដ្ឋត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ចាប់ពីការរៀបចំរហូតដល់ការអនុវត្តការប៉ាន់ប្រមាណ និងការទូទាត់។ ការគ្រប់គ្រងគម្រោងវិនិយោគដោយប្រើប្រាស់ដើមទុន និងទ្រព្យសកម្មរបស់រដ្ឋមានការផ្លាស់ប្តូរជាវិជ្ជមាន។

យោងតាមអត្ថបទនេះ លទ្ធផលនៃការអនុវត្តការសន្សំសម្ចៃ និងប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយបានរួមចំណែកដល់កិច្ចការផ្លាស់ប្តូរថ្មីសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យ; សម្រេចបាន និងលើសពីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដែលបានដាក់ចេញ សូម្បីតែនៅក្នុងបរិបទនៃបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ដូចជា ជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិ; ប្រមូលផ្តុំ គ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្ស សម្ភារៈ និងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ដើម្បីធានាការពារជាតិ សន្តិសុខ កិច្ចការបរទេស សន្តិសុខសង្គម និងសុខុមាលភាពសង្គមរបស់ប្រទេសជាតិ។

ទោះជាយ៉ាងណាក៏ដោយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចាត់ទុកថា ក្រៅពីលទ្ធផលទាំងនោះ ការខ្ជះខ្ជាយបាននិងកំពុងបង្កផលវិបាកជាច្រើនដល់ការអភិវឌ្ឍ។ ក្នុងនោះ បណ្តាលឱ្យមានការថយចុះនៃធនធានមនុស្ស ធនធានហិរញ្ញវត្ថុ កាត់បន្ថយប្រសិទ្ធភាពផលិតកម្ម បង្កើនបន្ទុកចំណាយ និងកើនឡើងគម្លាតរវាងអ្នកមាននិងអ្នកក្រ។ ជាងនេះទៅទៀត ការខ្ជះខ្ជាយក៏កាត់បន្ថយការជឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ បង្កើតរបាំងអរូប ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបាត់បង់ឱកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ការងារបង្ការនិងប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយចាំបាច់ត្រូវអនុវត្តឱ្យបានហ្មត់ចត់ប្រកបដោយសមកាលកម្ម

នៅប្រឈមមុខនឹងឱកាសជាប្រវត្តិសាស្ត្រដើម្បីនាំប្រទេសជាតិចូលទៅក្នុងយុគសម័យស្ទុះឈានទៅមុខ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានមានប្រសាសន៍ថា ការងារបង្ការ ប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ ត្រូវអនុវត្តយ៉ាងខ្លាំងក្លាប្រកបដោយសមកាលកម្ម ជាមួយនឹងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីប្រែ ក្លាយជាការស្ម័គ្រចិត្ត   ការយល់ដឹងរបស់កម្មាភិបាល បក្ខជន និងប្រជាជននីមួយៗ អំពីវប្បធម៌អាកប្បកិរិយាក្នុងយុគសម័យថ្មី។

ដូច្នោះហើយ ចាំបាច់ត្រូវឯកភាពការយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយគឺជាការប្រយុទ្ធដ៏លំបាក និងស្មុគស្មាញប្រឆាំងនឹង "សត្រូវផ្ទៃក្នុង"។ ការសន្សំ និងការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ ត្រូវតែបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈការប្តេជ្ញាចិត្ត ផែនការ ភាពជាអ្នកដឹកនាំ គោលដៅជាក់ស្តែង និងអនុវត្តឱ្យបានជាប្រចាំ និងហ្មត់ចត់។

ក្នុងចំណោមដំណោះស្រាយសំខាន់ៗ លោកអគ្គលេខាបក្ស ប្រធានរដ្ឋក៏បានលើកឡើងពីការដោះស្រាយឲ្យបានចប់សព្វគ្រប់នៃបញ្ហាដែលមានរយៈពេលយូរជាមួយនឹងគម្រោងជាតិសំខាន់ៗ   និងគម្រោងដែលមានប្រសិទ្ធភាពទាប ដែលបណ្តាលឱ្យមានការបាត់បង់ និងខ្ជះខ្ជាយយ៉ាងធ្ងន់ធ្ងរ; ធនាគារពាណិជ្ជគម្មអន់ខ្សោយ។  បញ្ចប់ឲ្យបានឆាប់ៗ ការងារភាគហ៊ុនបនីយកម្ម និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់សហគ្រាសរដ្ឋ។ បូកសរុប និងផ្សព្វផ្សាយគម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០គីឡូវ៉ូន ខ្សែ៣តភ្ជាប់ Quang Trach (ខេត្ត Quang Binh) - Pho Noi (ខេត្ត Hung Yen) ដើម្បីកាត់បន្ថយពេលវេលាអនុវត្តគម្រោងវិនិយោគសាធារណៈសំខាន់ៗ   និងការងារជាតិ ផ្លូវហាយវេ  គម្រោងអន្តរតំបន់ គម្រោងដែលមានឥទ្ធិពលរីកសាយភាយ។

ដើម្បីនាំប្រទេសឲ្យដើរលើមាគ៌ាសង្គមនិយមយ៉ាងមុតមាំ អនុវត្តប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រ១០០ឆ្នាំ ក្រោមការដឹកនាំរបស់បក្ស ១០០ ឆ្នាំនៃការបង្កើតប្រទេសជាតិ អត្ថបទនេះបញ្ជាក់ថា៖ យើងត្រូវតែប្តេជ្ញាចិត្តក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ គួបផ្សំនឹងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.