ព្រឹត្តិការណ៍

អាមេរិកមិនទទួលបានការគាំទ្រក្នុងការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ឡើងវិញឡើយ

អាមេរិកមិនទទួលបានការគាំទ្រក្នុងការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ឡើងវិញឡើយ

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ សាធារណៈមតិអន្តរជាតិបន្តផ្ដោតការយកចិត្តទុក ដាក់លើប្រទេសអាមេរិក មិនត្រឹមតែដោយសារកម្លាំងទាក់ទាញយ៉ាងខ្លាំង ក្លានៃការរត់ប្រណាំងចូលសេតវិមានប៉ុណ្ណោះទេ ថែមទាំងដោយសារអ្វីៗ ដែលអាជ្ញាធររបស់លោកប្រធានាធិបតី Donald Trump កំពុងដាក់ឲ្យដំណើរ ឆ្ពោះទៅមជ្ឈឹមបូព៌ា ដូចជាការស្ថាបនាកិច្ចព្រមព្រៀងសន្តិភាពរវាង អ៊ីស្រាអែលជាមួយប្រទេសអារ៉ាប់នានា ហើយការស្ដារបទដាក់ទណ្ឌកម្ម លើអ៊ីរ៉ង់ឡើងវិញទៀតផង។ ប៉ុន្តែ រាល់ការប៉ុនប៉ងស្ដារបទដាក់ទណ្ឌកម្ម លើអ៊ីរ៉ង់ឡើងវិញរបស់អាមេរិកកំពុងជួបប្រទះនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ។

លោកប្រធានាធិបតីអាមេរិក Donald Trump ប្រកាសថា នឹងដាក់ផលវិបាកមលើប្រទេសណាក៏ដោយដែលមិនអនុវត្តបទដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់។ (រូបថត៖ AFP)

នាថ្ងៃទី១៩ កញ្ញា កន្លងទៅ (តាមម៉ោងអាមេរិក) រដ្ឋមន្រ្តីការបរទេស អាមេរិកលោក Mike Pompeo បានប្រកាសថា បទដាក់ទណ្ឌកម្មរបស់អង្គ ការសហប្រជាជាតិ(អ.ស.ប)តម្រង់ទៅលើអ៊ីរ៉ង់នឹងមានសុពលភាពឡើងវិញ ហើយប្រទេសសមាជិកអ.ស.បណាមួយដែលមិនអនុវត្តបទដាក់ទណ្ឌកម្មនោះនឹងទទួលរងផលវិបាកពីអាមេរិកជាក់ជាពុំខាន។ ក្នុងសេចក្ដីប្រកាសជា ផ្លូវការ លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានសង្កត់ធ្ងន់ថា ប្រសិនបើ ប្រទេសសមាជិកអ.ស.បមិនសម្រេចការសន្យារបស់ពួកគេស្ដីពីការអនុវត្ត បទដាក់ទណ្ឌកម្មទាំងនេះ អាមេរិកត្រៀមខ្លួនជាស្រេចក្នុងការប្រើអាជ្ញាធរក្នុងស្រុក ដើម្បីដាក់ផលវិបាកលើរាល់បរាជ័យទាំងនោះហើយធានាថា អ៊ីរ៉ង់មិនអាច ទទួលផលប្រយោជន៍ពីសកម្មភាពដែលត្រូវហាមឃាត់ដោយអ.ស.ប បានឡើយ។ ប៉ុន្តែ ការប៉ុនប៉ងដោយឯកតោភាគីនេះរបស់អាមេរិកកំពុង ប្រឈមនឹងសម្លេងប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាពីប្រទេសជាច្រើន រួមទាំង សម្ព័ន្ធមិត្តនានារបស់អាមេរិកផង។

ប្រទេសជាច្រើនប្រឆាំងជំទាស់នឹងអាមេរិកក្នុងការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ

ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិកប្រកាសការដាក់ ទណ្ឌកម្មរបស់អ.ស.បលើអ៊ីរ៉ង់ឡើងវិញ ក្រសួងការបរទេសរុស្ស៊ីបានចេញ សេចក្ដីប្រកាសដែលបង្ហាញការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា។ រុស្ស៊ីបាន សង្កត់ធ្ងន់ថា អាមេរិកបន្តបំភាន់សហគមន៍អន្តរជាតិដោយការប៉ាន់ស្មានអំពី ការសម្រេចនីតិវិធីមួយចំនួននៅក្រុមប្រឹក្សាសន្តិសុខអ.ស.បដើម្បីស្ដារបទ ដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខលើអ៊ីរ៉ង់ឡើងវិញ ដែលធ្លាប់ត្រូវបាន លុបចោលនៅឆ្នាំ២០១៥ រួចហើយក្រោយពីការចុះហត្ថលេខាលើផែនការ សកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធ ដល់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។

តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសលោក Jossep Borreli។ (រូបថត៖ AFP/TTXVN) 

នាថ្ងៃដដែល តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសលោក Jossep Borreli ក៏ បានច្រានចោលការប្រកាសដោយឯកតោភាគីរបស់អាមេរិកស្ដីពីការស្ដារ បទដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញផងដែរ។ មន្ត្រី EU រូបនេះបានសង្កត់ធ្ងន់ ថា អាមេរិកបានដកខ្លួនដោយឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់នាឆ្នាំ២០១៨រួចហើយ ហេតុដូច្នេះគេមិនអាចចាប់ផ្ដើមដំណើរការ ស្ដារបទដាក់ទណ្ឌកម្មលើអ៊ីរ៉ង់បានឡើយ។ រាល់ការសន្យាស្ដីពីការលុប ចោលបទដាក់ទណ្ឌកម្មក្នុង JCPOA នៅតែត្រូវបានអនុវត្ត ហើយ EU នឹង បន្តធានាការថែរក្សានិងអនុវត្តយ៉ាងពេញលេញនូវ JCPOA របស់អ៊ីរ៉ង់ក៏ដូច ជាភាគីចូលរួមផ្សេងៗទៀត។ តំណាងជាន់ខ្ពស់របស់ EU បានអះអាងថា JCPOA គឺជាសសរស្តម្ភនៃការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរលើទូទាំង ពិភពលោក ហើយអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់បន្តអនុវត្តកិច្ច ព្រមព្រៀង ហើយត្រូវជៀសវាងសកម្មភាពដែលអាចបណ្ដាលឲ្យភាពតានតឹងកើនឡើង។

ការប៉ុនប៉ងពិបាកសម្រេចបានជោគជ័យនិងផលវិបាកដ៏គ្រោះថ្នាក់

យោងតាមមជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ជាមួយនឹងប្រតិកម្មយ៉ាង ខ្លាំងក្លាពីសហគមន៍អន្តរជាតិ រួមទាំងសម្ព័ន្ធមិត្តEU មួយចំនួនរបស់អាមេរិក ទៀតផង អាជ្ញាធរអាមេរិកកំពុងបង្កឡើងការលំបាកចំពោះខ្លួនឯងផ្ទាល់ក្នុង ការប៉ុនប៉ងស្ដារបទដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ។ ដោយសារតែ ការស្ដារ បទដាក់ទណ្ឌកម្មរបស់អ.ស.បលើអ៊ីរ៉ង់ឡើងវិញគឺមានន័យដូចនឹងការដួល រលំនៃកិច្ចព្រមព្រៀងនុយក្លេរអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលជាសមិទ្ធផលនៃការ ខិតខំប្រឹងប្រែងអន្តរជាតិអស់រយៈពេលច្រើនឆ្នាំកន្លងទៅ។ ហេតុដូច្នេះ មិន ត្រឹមតែរុស្ស៊ីនិងចិនប៉ុណ្ណោះទេ ថែមទាំងប្រទេសអឺរ៉ុបភាគច្រើននឹងប្រឆាំង ជំទាស់នឹងកាយវិការបស់អាមេរិក។

ប៉ុន្តែ ជាមួយការដែលអាមេរិកបានប្រកាសថា នឹងដាក់ទណ្ឌកម្មលើ ប្រទេសណាក៏ដោយដែលមិនអនុវត្តបទដាក់ទណ្ឌកម្មលើអ៊ីរ៉ង់នោះ បណ្ដា សម្ព័ន្ធមិត្តរបស់អាមេរិកកំពុងធ្លាក់ចូលក្នុងស្ថានភាពលំបាកគឺប្រឆាំងនឹង អាមេរិក ឬប្រឆាំងនឹងកិច្ចព្រមព្រៀង JCPOA។ ក្នុងកាលៈទេសៈនេះ មជ្ឈ ដ្ឋានអ្នកវិភាគចង្អុលបង្ហាញថា ដំណោះស្រាយដ៏ល្អបំផុតនោះគឺភាគីនានា ត្រូវការរក្សាការចរចាជាមួយអ៊ីរ៉ង់រហូតដល់ការបញ្ចប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក។ គេសង្ឃឹមថា យុទ្ធសាស្ត្ររបស់វ៉ាស៊ីនតោណក្នុងបញ្ហា នុយក្លេរអ៊ែរអ៊ីរ៉ង់នឹងមានការផ្លាស់ប្ដូរជាវិជ្ជមានក្នុងករណីដែលបេក្ខជននៃ គណៈបក្សប្រជាធិបតេយ្យយកឈ្នះ។ ប៉ុន្តែ ផ្ទុយទៅវិញ ប្រសិនបើលោក ប្រធានាធិបតី Trump ដណ្ដើមបានជ័យជំនះ ស្ថានភាពនឹងកាន់តែស្មុគ ស្មាញថែមទៀត។ ប្រសិនបើសេណារីយ៉ូនេះកើតមានឡើង គ្មានអ្វីៗដែល អាចធានាយ៉ាងមុតមាំថា កិច្ចព្រមព្រៀង JCPOA នឹងត្រូវបានថែរក្សា ហើយ នាគ្រានោះ ផលវិបាកដែលបានបណ្ដាលមកពីការដួលរលំនៃកិច្ចព្រមព្រៀង នេះត្រូវបានប៉ាន់ស្មានថា នឹងធ្ងន់ធ្ងរពិបាកទាយទុកជាមុនបានឡើយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.