ព្រឹត្តិការណ៍

សារជូនពរឆ្នាំថ្មីស្ដីពីសន្តិភាពនិងកិច្ចសហប្រតិបតិ្តការរបស់បណ្ដាថ្នាក់ដឹកនាំលើពិភពលោក

សារជូនពរឆ្នាំថ្មីស្ដីពីសន្តិភាពនិងកិច្ចសហប្រតិបតិ្តការរបស់បណ្ដាថ្នាក់ដឹកនាំលើពិភពលោក

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃឆ្នាំ២០១៩និងថ្ងៃដើមឆ្នាំ២០២០នេះ ថ្នាក់ ដឹកនាំជាច្រើនលើពិភពលោកបានថ្លែងសារជាបន្តបន្ទាប់ស្ដីពីកិច្ចសហប្រតិបតិ្តការនិងការស្ថាបនាសន្តិភាពក្នុងឆ្នាំ២០២០ ដែលបានទាក់ទាញការយក ចិត្តទុកដាក់ជាពិសេសរបស់សាធារណៈមតិអន្តរជាតិ។

 អគ្គ លេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres 

  សាររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ

        ក្នុងសារជូនពរឆ្នាំថ្មីផ្ញើរទៅកាន់មនុស្សគ្រប់រូបទូទាំងពិភពលោក អគ្គ លេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវ អោយពិភពលោកសាមគ្គី រួមដៃគ្នា ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ បញ្ហាសមភាពភេទ សមភាពសង្គមនិងសិទ្ធិមនុស្ស។ លោកបានចាត់ទុកថា ពិភពលោកកំពុងឈានចូលឆ្នាំ២០២០ជាមួយនឹង “ភាពមិនប្រាកដប្រជានិង មិនសុវត្ថិភាព” ដែលកំពុងរីកសាយភាយ ប៉ុន្តែលោកក៏បានសម្ដែងក្ដីសង្ឃឹម ទៅលើកម្លាំងនៃជំនាន់វ័យក្មេងទូទាំងពិភពលោកផងដែរ។

        ចំពោះបញ្ហាលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដែលជា ប្រធានបទមួយក្នុងចំណោមប្រធានបទទាក់ទាញការយកចិត្តទុកដាក់ច្រើនបំផុតរបស់សាធារណៈមតិអន្តរជាតិក្នុងប៉ុន្មានថ្ងៃកន្លងទៅ លោកអគ្គលេខា ធិការ Guterres បានអះអាងថា កិច្ចខិតខំប្រឹងប្រែងខាងការទូតជាផ្លូវតែមួយ គត់នាំទៅដល់ខឿនសន្តិភាពប្រកបដោយនិរន្តរភាព”។

        សម្ដេចប៉ាប Francis អំពាវនាវអោយស្ថាបនាសន្តិភាពសម្រាប់ពិភពលោក

        មុននោះ ក្នុងឱកាសបុណ្យណូអែល ប្រមុខសាសនាកាតូលិកនៃបុរី វ៉ាទីកង់ សម្ដេចប៉ាប Francis បានថ្លែងសារអំពាវនាវអោយស្ថាបនាសន្តិភាព នៅតំបន់នានាដែលកំពុងកើតមានឡើងជម្លោះដូចជា ស៊ីរី លីបង់ យេម៉ែន អ៊ីរ៉ាក់ វេណេហ្ស៊ុយអេឡា អ៊ុយក្រែននិងប្រទេសអាហ្វ្រិកមួយចំនួនទៀត។ សម្ដេចប៉ាបបានអះអាងថា ដើម្បីកសាងពិភពលោកប្រកបដោយសន្តិភាព នោះ គឺ “យើងត្រូវជឿជាក់ទៅលើកិច្ចសន្ទនារវាងប្រជាជនជាមួយប្រជាជន និងរវាងប្រទេសជាមួយគ្នា ក៏ដូចជាជឿជាក់ទៅលើតួនាទីរបស់បណ្ដាអង្គ ការអន្តរជាតិ ការទូតនិងលទ្ធិពហុភាគីនិយមផងដែរ”។

        ជាពិសេសគឺ សម្ដេចប៉ាបបានអំពាវនាវអោយសហគមន៍អន្តរជាតិ “ផ្ទៀងស្ដាប់សម្លេងរបស់មនុស្សវ័យក្មេង ជាអ្នកដែលជួយអោយយើងដឹងពី អ្វីៗដែលកំពុងកើតមានឡើងលើពិភពលោកនាសព្វថ្ងៃ ហើយសំណូមពរ អោយយើង ស្ថាបនាសន្តិភាពរួមជាមួយគ្នា មិនមែនតែម្នាក់ឯងនោះ ឡើយ”។ សម្ដេចប៉ាបក៏បានដាស់តឿនអោយពិភពលោកសាមគ្គីគ្នាក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើរំលោភបំពានទៅលើកុមារក្រោមគ្រប់រូបភាព ហើយ មិនព្រងើយកន្ត្រើយនៅពេលប្រឈមុខនឹងការវាយប្រហារប្រឆាំងនឹង ចរិយាសម្បតិ្តនិងជីវភាពរស់នៅរបស់មនុស្សផងដែរ។

        ការអំពាវនាវអោយស្ថាបនាសន្តិភាពនិងបង្កើនកិច្ចសហប្រតិបតិ្តការ កិច្ចសន្ទនា ក៏ជាខ្លឹមសារដែលត្រូវបានថ្នាក់ដឹកនាំជាច្រើនលើពិភពលោក និយាយដល់ក្នុងសារជូនពរឆ្នាំថ្មី២០២០របស់ខ្លួនដែរ។ ប្រធានរដ្ឋចិនលោក Xi Jinping បានសន្យាខិតខំប្រឹងប្រែងធានាស្ថិរភាពនិងវិបុលភាពដ៏យូរ អង្វែងសម្រាប់ហុងកុងនិងម៉ាកាវ ជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាពក្នុង ទំនាក់ទំនងអន្តរច្រកទ្វារសមុទ្រជាមួយតៃវ៉ាន់ ហើយរួមចំណែកទៅក្នុងសន្តិ ភាពនិងការអភិវឌ្ឍនៃពិភពលោក។ ក្នុងពេលជាមួយគ្នានោះ អធិការបតី អាល្លឺម៉ង់លោកស្រី Angela Merkel បានប្រកាសកំពុងប្រយុទ្ធនឹងការ ប្រែប្រួលអាកាសធាតុអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីអោយជំនាន់អនាគត អាចរស់នៅក្នុងសន្តិភាពនិងវិបុលភាព៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.