ព្រឹត្តិការណ៍

សេចក្ដីជូនពរបុណ្យតេតឆ្នាំ ២០២៣ របស់លោក NGUYEN PHU TRONG អគ្គលេខា​នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម

សេចក្ដីជូនពរបុណ្យតេតឆ្នាំ ២០២៣ របស់លោក NGUYEN PHU TRONG អគ្គលេខា​នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - ជនរួមជាតិ សមមិត្ត និងយុទ្ធជននៅទូទាំងប្រទេសជាទីគោរព!

 

លោក NGUYEN PHU TRONG អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម

 

និទាឃរដូវថ្មីឆ្នាំ ២០២៣ បានមកដល់ប្រទេសវៀតណាមជាទីស្រឡាញ់របស់យើងហើយ! ក្នុងគ្រាឆ្លងឆ្នាំដ៏ពិសិដ្ឋ និងពោរពេញទៅដោយក្ដីរំភើបចិត្តនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខ្ញុំសូមផ្ញើជូនបងប្អូនជនរួមជាតិ សមមិត្ត និងយុទ្ធជនទាំងអស់នៅទូទាំងប្រទេស សហគមន៍ជនវៀតណាមនៅឯបរទេសនូវមនោសញ្ចេតនាដ៏ជិតស្និទ្ធ ក្ដីសាកសួរសុខទុក្ខដ៏ស្មោះសរ និងសេចក្ដីជូនពរឆ្នាំថ្មីដ៏ល្អប្រសើរបំផុត។ខ្ញុំក៏សូមផ្ញើជូនមិត្តភក្តិទូទាំងពិភពលោក និងប្រជាជននៃបណ្ដាប្រទេសនៅលើពិភពលោកនូវសេចក្ដីជូនពរសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍឥតឈប់ឈរ!

ឆ្នាំ ២០២២ បានកន្លងផុតទៅហើយ ជាមួយនឹងព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំជាច្រើន - មួយឆ្នាំដែលមានការលំបាក និងបញ្ហាប្រឈមជាច្រើន បានកើតមានឡើង ជះផលប៉ះពាល់អាក្រក់លើគ្រប់ទិដ្ឋភាព ហើយជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមិនត្រឹមតែមកលើប្រទេសយើងប៉ុណ្ណោះទេ ថែមទាំងមកលើពិភពលោកទាំងមូលទៀតផង។ ក្នុងបរិបទដ៏ពិសេសនោះ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបានពង្រីកស្មារតីស្នេហាជាតិ ឆន្ទៈមោះមុតឬទ្ធានុភាព រួមសាមគ្គីគ្នា សកម្ម ច្នៃប្រឌិត និងខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធិផលដ៏សំខាន់ៗជាច្រើន លើគ្រប់វិស័យ ជាមួយនឹងសញ្ញាសម្គាល់លេចធ្លោជាច្រើន។

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខ្ញុំសូមអបអរសាទរ ជូនពរ លើកតម្កើង និងថ្លែងអំណរគុណចំពោះជនរួមជាតិ សមមិត្ត និងយុទ្ធជននៅទូទាំងប្រទេសអំពីរាល់លទ្ធផល ស្នាដៃ និងការរួមចំណែកដ៏ធំធេងក្នុងឆ្នាំកន្លងទៅ។

ឈានចូលឆ្នាំថ្មី ២០២៣ គឺជាឆ្នាំទី៣ ឆ្នាំគន្លឹះ ដែលមានអត្ថន័យដ៏សំខាន់ក្នុងការ អនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្ស និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២១ - ២០២៥។ ជាមួយនឹងឆន្ទៈ និងការប្តេជ្ញាចិត្តឈានឡើងអភិវឌ្ឍន៍ប្រទេសជាតិកាន់តែសម្បូធូធារ ខ្លាំងមាំមួន វិបុលភាព សុភមង្គល បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលចាំបាច់ត្រូវបន្តពង្រីកស្មារតីស្នេហាជាតិ ប្រពៃណីសាមគ្គីភាព ឯកភាព ជំនះពុះពារលើរាល់ការលំបាក និងបញ្ហាប្រឈមនានា ជំរុញខ្លាំងលើគ្រប់ជ្រុងជ្រោយ និងព្រមៗគ្នាថែមទៀតនូវបុព្វហេតុផ្លាស់ប្ដូរថ្មី កសាង និងការពារមាតុភូមិយ៉ាងរឹងមាំ រួមចំណែកកសាងប្រទេសជាទីស្រឡាញ់របស់យើងឱ្យកាន់តែរីកចម្រើន រុងរឿង សម្បូរសប្បាយ និងស្រស់បំព្រងជាងពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងបរិយាកាសសប្បាយរីករាយទទួលអំណរឆ្នាំថ្មី ជាថ្មីម្ដងទៀត ខ្ញុំសូមជូនពរដល់ជនរួមជាតិ សមមិត្តទាំងអស់ គ្រួសារនីមួយៗ និងពលរដ្ឋវៀតណាមគ្រប់រូបមានសុខភាពល្អបរិបូរ សប្បាយរីករាយ សុភមង្គល និងជោគជ័យ។

អំណរនិទាឃរដូវថ្មី ប្ដេជ្ញាចិត្តថ្មី ស្មារតីថ្មី វឌ្ឍនភាពថ្មី ជ័យជំនះថ្មី។ ក្រុមគ្រួសារទាំងអស់សប្បាយរីករាយ ប្រជាជនគ្រប់រូបសុភមង្គល។

សូមជំរាបលា!

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.