ព្រឹត្តិការណ៍

សន្និបាតមជ្ឈឹមស្រាវជ្រាវនិងសម្រេចលើបញ្ហាសំខាន់ៗ

សន្និបាតមជ្ឈឹមស្រាវជ្រាវនិងសម្រេចលើបញ្ហាសំខាន់ៗ

(VOVworld)-លោកអ្នកនាងជាទីមេត្រី! នៅក្នុងសម័យ បើកសន្និបាតលើកទី៣នៃគណៈ​កម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមនីតិកាលទី១២ អគ្គលេខាបក្ស កុម្មុយ និស្តវៀតណាមលោក Nguyen Phu Trong បាន សង្កត់ធ្ងន់អំពីសារៈសំខាន់នៃបណ្តា បញ្ហាដែលសន្និបាតលើកនេះ លើកយកមកស្រាវជ្រាវនិងពិភាគ្សា។​តាមនោះ ការអនុ វត្តជាក់ស្តែង លក្ខន្តិកៈរបស់បក្សគឺរួមចំណែកលើកកំពស់គុណភាព ប្រសិទ្ធិភាពនៃ សកម្មភាពរបស់បក្ស បង្កើនកម្លាំងពលំ សាមគ្គីភាព ឯកភាពក្នុងបក្ស និងផ្លាស់ប្តូរថ្មី នូវវិធីសាស្រ្តដឹកនាំរួមទាំងការច្នៃប្រឌិតក្នុងបក្សចំពោះរដ្ឋ និងសង្គម។

(VOVworld)-លោកអ្នកនាងជាទីមេត្រី! នៅក្នុងសម័យបើកសន្និបាតលើកទី៣នៃ
គណៈ​កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ អគ្គលេខាបក្ស
កុម្មុយ និស្តវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់អំពីសារៈសំខាន់
នៃបណ្តា បញ្ហាដែលសន្និបាតលើកនេះលើកយកមកស្រាវជ្រាវនិងពិភាគ្សា។​តាម
នោះ ការអនុ វត្តជាក់ស្តែងលក្ខន្តិកៈរបស់បក្សគឺរួមចំណែកលើកកំពស់គុណភាព
 ប្រសិទ្ធិភាពនៃ សកម្មភាពរបស់បក្ស បង្កើនកម្លាំងពលំ សាមគ្គីភាព ឯកភាពក្នុង
បក្ស និងផ្លាស់ប្តូរថ្មី នូវវិធីសាស្រ្តដឹកនាំរួមទាំងការច្នៃប្រឌិតក្នុងបក្សចំពោះរដ្ឋនិង
សង្គម។     

អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងមតិក្នុងសន្និបាត

   
        នៅក្នុងសន្និបាតលើកទី៣ដែលអូសបន្លាយពីថ្ងៃទី៤ដល់ថ្ងៃទី៨កក្កដា
គណៈកម្មា ធិការមជ្ឈឹមនីតិកាលទី១២បានធ្វើការពិភាគ្សានិងសម្រេចនូវបញ្ហាមួយ
ចំនួនអំពី ៖​បទ ប្បញ្ញត្តិការងាររបស់គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ
 គណៈលេខាធិ ការ បទប្បញ្ញត្តិការងាររបស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម
សេចក្តីកំណត់អំពីការ អនុវត្តលក្ខន្តិកៈ ការឧទ្ទេសនាមកម្មាភិបាលជាន់ខ្ពស់សម្រាប់
ស្ថាប័នរដ្ឋនិងបញ្ហា សំខាន់ៗមួយចំនួនទៀត។

       ផ្លាស់ប្តូរថ្មីនិងកែលម្អរបៀបធ្វើការ

        ស្តីពីបទប្បញ្ញត្តិការងាររបស់គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ
 គណៈលេខាធិការនិងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម អគ្គលេខាបក្សលោក​
Nguyen Phu Trong បានលើកច្បាស់ថា៖

        “នេះជាការអនុវត្តជាក់ស្តែងនូវលក្ខន្តិកៈរបស់បក្ស ដែលក្នុងនោះកំណត់ច្បាស់
 នូវតួនាទី ភារកិច្ច​​ ការទទួលខុសត្រូវ សិទ្ធអំណាច របបធ្វើការនិងវិធីសាស្ត្រអនុវត្ត
ការ​ងាររបស់ស្ថាប័នដឹកនាំបក្ស ដោយធានាការអនុវត្តត្រឹមនូវសកម្មភាពរបស់បក្ស
ជាពិសេសគឺគោលការប្រមូលផ្តុំប្រជាធិបតេយ្យ។ ដោយឈរលើមូលដ្ឋានទទួល
មរតក៌ នៃបទប្បញ្ញត្តិការងារនោះ គឺត្រូវមានការកំណត់ជាក់ស្តែង ស្របទៅនឹងជីវ
ភាពរស់នៅ ជាក់ស្តែង និងរក្សាត្រឹមត្រូវច្បាប់ក្នុងបក្ស”។

        លោក Nguyen Phu Trong បានចាត់ទុកថា ក្នុងបទប្បញ្ញត្តិការងារនោះ គណៈ
​កម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ គណៈលេខាធិការ និងគណៈកម្មាធិការ
ត្រួត ពិនិត្យមជ្ឈឹមត្រូវរក្សារឹងមាំរបបដឹកនាំសមូហភាព បង្កើនការទទួលខុសត្រូវ
ផ្ទាល់ខ្លួនជាពិសេសគឺអ្នកប្រមុខ ព្រមទាំងពង្រីកបានភាពម្ចាស់ការ ច្នៃប្រឌិត និង
ការទទួលខុសត្រូវរបស់អង្គការដទៃក្នុងប្រព័ន្ធនយោបាយ។

ទិដ្ឋភាពនៃសន្និបាត


        អនុវត្តត្រឹមត្រូវនិងឯកភាពលក្ខន្តិកៈក្នុងបក្សទាំងមូល

        ស្តីពីសេចក្តីកំណត់ក្នុងការអនុវត្តលក្ខន្តិកៈរបស់បក្ស និងការងារត្រួតពិនិត្យ
និង វិន័យរបស់បក្សនោះ លោក Nguyen Phu Trong បានឲ្យដឹងថា ការិយាល័យន
យោ​បាយបានដឹកនាំគណៈចាត់តាំងមជ្ឈឹម គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនិង
ស្ថាប័ន ទាក់ទិននានារួមសហការត្រៀមរៀបចំនូវរបាយការណ៍និងសេចក្តីព្រាង
សម្រាប់រាល់ការ កំណត់នេះ។​ខ្លឹមសាររបស់របាយការណ៍និងសេចក្តីព្រាងនៃបណ្តា
កំណត់បានច្បាមជាប់ របាយការណ៍បូកសរុបការងារអនុវត្តលក្ខន្តិកៈបក្សនីតិកាល
ទី១១និងនាំចេញសំណើរ មួយចំនួនដែលសមស្របទៅនឹងការអនុវត្តជាក់ស្តែង
លក្ខន្តិកៈរបស់បក្ស។ លោក Nguyen Phu Trong បានលើកច្បាស់ថា៖

        “នោះជាការកំណត់អំពីមុខសញ្ញា ខ្លឹមសារត្រួតពិនិត្យ ការកំណត់សាខាបក្ស
មូលដ្ឋាន ការកំណត់អំពីពេលវេលាបម្រុងសម្រាប់បក្ខជន និងការកំណត់ថាប​ក្ខជន
 មានសិទ្ធិតវ៉ាទៅដល់គណៈកម្មាធិការមជ្ឈឹម កំណត់អំពីមុខងា ភារកិច្ចរបស់បក្ស
ភាគ​ ផ្នែក របៀបលើកសរសើរក្នុងបក្ស អំពីការងារត្រួតពិនិត្យ ឃ្លាំមើលរបស់អង្គ
ការបក្ស អំពីភារកិច្ចរបស់គណៈកម្មាធិការត្រួតពិនិត្យគ្រប់ជាន់ថ្នាក់ជាដើម ”។

        អគ្គលេខាបក្ស លោក​Nguyen Phu Trong បានអះអាងថា ការឧទ្ទេសនាម
 បេក្ខជនដឹកនាំជាន់ខ្ពស់របស់ស្ថាប័នរដ្ឋអាណត្តិ២០១៦-២០២១ នៅសន្និបាត
លើកនេះ មានអត្ថន័យសំខាន់ណាស់។ ចំពោះដំណែងប្រធានរដ្ឋ នាយករដ្ឋមន្ត្រី
រដ្ឋាភិបាល ប្រ ធានរដ្ឋសភា និងមុខដំណែងដឹកនាំចំនួន៣៤ទៀតនៃស្ថាប័នរដ្ឋ
ត្រូវបានសន្និបាត មជ្ឈឹមលើកទី២នីតិកាលទី១២បោះឆ្នោតឧទ្ទេសនាមឬផ្តល់មតិ
អនុម័តដោយទទួល បានសន្លឹកឆ្នោតទំណុកទុកចិត្តខ្ពស់នោះ គឺគណៈកម្មាធិការ
មជ្ឈឹមមិនបោះឆ្នោតឬយកមតិឡើងវិញ ទេ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.