ព្រឹត្តិការណ៍

សុទិដ្ឋិនិយមលើការស្ដារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

សុទិដ្ឋិនិយមលើការស្ដារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទើបតែសម្រេចបានកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស ដែលជាឧបសគ្គដ៏ធំមួយក្នុងការចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន (អូទ្រីស) ដើម្បីស្ដារ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ ដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយក្រុមមហា អំណាចក្នុងឆ្នាំ ២០១៥ - ត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពរួមគ្រប់ ជ្រុងជ្រោយ (JCPOA)។ ទោះបីជាមានលក្ខណៈតិចតួច និងមនុស្សធម៌ក៏ដោយ ក៏កិច្ច ព្រមព្រៀងនេះនាំមកនូវសុទិដ្ឋិនិយមអំពីយថាទស្សន៍សម្រេចបានកិច្ចព្រមព្រៀង នុយក្លេអ៊ែរបណ្តោះអាសន្នមួយ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

តាមកិច្ចព្រមព្រៀងនេះ អ្នកទោសចំនួន ៤ នាក់នៅអ៊ីរ៉ង់ នឹងត្រូវបានដោះលែងដើម្បី ប្ដូរយកអ្នកទោស ៤ នាក់ដែលកំពុងត្រូវជាប់ឃុំឃាំងនៅសហរដ្ឋអាមេរិក។ ក្រៅពីនោះ ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក ភាគច្រើននៅកូរ៉េខាងត្បូង ក៏នឹងត្រូវបាន រំដោះ តាមកិច្ចព្រមព្រៀងនេះផងដែរ។ ទោះបីជាភាគីក្រុងតេអេរ៉ង់ចាត់ទុកថា បញ្ហាផ្លាស់ប្តូរអ្នកទោសនេះគឺដាច់ដោយ ឡែកពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយជាបញ្ហា មនុស្សធម៌សុទ្ធសាធ ប៉ុន្តែនេះគឺជាសញ្ញាវិជ្ជមានដែលត្រូវបានកត់សម្គាល់ ត្រួសត្រាយ ផ្លូវសម្រាប់ការចរចាដើម្បីស្តារ JCPOA ឡើងវិញ។
តើការចរចាកំពុងឈានដល់គោលដៅឬទេ?
ការចរចាដើម្បីស្ដារ JCPOA ឡើងវិញ បានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ ២០២១ នៅទីក្រុងវីយែន (អូទ្រីស) ប៉ុន្តែត្រូវបានផ្អាកនៅខែមីនាឆ្នាំនេះ ដោយសារតែភាពខុស គ្នាខាងនយោបាយរវាងទីក្រុងតេអេរ៉ង់និងវ៉ាស៊ីនតោន។ ជុំចុងក្រោយនៃកិច្ចចរចានុយ ក្លេអ៊ែរត្រូវបានធ្វើឡើងនៅរដ្ឋធានីអូទ្រីសកាលពីដើមខែសីហាកន្លងទៅ ក្រោយពីបាន ផ្អាកអស់រយៈពេល ៥ ខែ។ នៅថ្ងៃទី ៨ ខែសីហា EU បានចេញឯកសារចុងក្រោយនៃ សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការស្ដារ JCPOA ឡើងវិញ។ អ៊ីរ៉ង់ និងអាមេរិក បន្ទាប់នោះបានផ្លាស់ប្តូរទស្សនៈដោយប្រយោលលើសំណើរបស់សហភាពអឺរ៉ុប ប៉ុន្តែរហូត មកដល់ពេលនេះមិនទាន់មានលទ្ធផលអ្វីនៅឡើយទេ ដោយសារតែនៅមានចំណុច សំខាន់ៗ ដែលមិនទទួលបានឯកភាពទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ក៏ដូចជាអង្គការ ឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។
ទីក្រុងតេអេរ៉ង់បានសង្កត់ធ្ងន់ជាច្រើនលើកច្រើនសារ លើកត្តា "ធានាការជឿ ទុកចិត្ត" នៅក្នុងការចរចាដើម្បីស្តារ JCPOA។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុសាធា រណៈជាតិអាមេរិក (NPR) ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងការបរទេស អ៊ីរ៉ង់នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បាន សង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់ប្រកាន់ខ្ជាប់នឹងទស្សនៈថា ការទូតគឺជាដំណោះស្រាយ ដើម្បីដោះស្រាយភាពជាប់គាំង ព្រមទាំងតេអេរ៉ង់មានភាពម៉ឺងម៉ាត់និងអំណត់ធ្មត់ ដើម្បីឈានដល់កិច្ចព្រមព្រៀងយូរអង្វែងនិងនិរន្តរភាព។
ពេលវេលាដ៏សមស្របដើម្បី JCPOA រស់រានឡើងវិញ
ក្រោយពីការចរចាអស់រយៈពេលជិត ១៧ ខែ ក្រុមអ្នកវិភាគចាត់ទុកថា នេះជាពេលវេលាដ៏សមស្របដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឡើងវិញ។ ការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ មិនត្រឹមតែពន្យាពេល "គ្រាប់បែកមួយ របស់អ៊ីរ៉ង់" កាត់បន្ថយហានិភ័យនៃអស្ថិរភាពនៅមជ្ឈិមបូព៌ាប៉ុណ្ណោះទេ ថែមទាំងអាច ជួយលោកខាងលិច ទប់ទល់នឹងវិបត្តិថាមពលធ្ងន់ធ្ងរ នៅពេលដែលរដូវរងាដ៏សាហាវ កំពុងខិតជិតមកដល់។ ជាក់ស្ដែងគឺ ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានស្ដារឡើងវិញ វានឹងដាក់កំហិតជាបណ្តោះអាសន្នលើសមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ហើយជួយដកទណ្ឌកម្មលើទីក្រុងតេអេរ៉ង់ ដែលជួយសម្រួលដល់ការដោះលែងទ្រព្យ សម្បត្តិរាប់ពាន់លានដុល្លាដែលកំពុងត្រូវបង្កក ក៏ដូចជាចំណូលប្រេងនិងឧស្ម័នរបស់ អ៊ីរ៉ង់ផងដែរ។ បន្ទាប់នោះ អ៊ីរ៉ង់អាច "បំពេញបន្ថែម" ប្រេងប្រហែល ១ លានបារ៉ែល ក្នុងមួយថ្ងៃទៅក្នុងទីផ្សារ ដែលយ៉ាងហោចណាស់នឹងជំនួសមួយផ្នែកឲ្យការផ្គត់ផ្គង់ ប្រេងរបស់រុស្ស៊ីទៅកាន់អឺរ៉ុប ពីនោះធ្វើឲ្យតម្លៃថាមពលពិភពលោកថយចុះ។
ទោះជាយ៉ាងណាក៏ដោយ ការធ្វើឲ្យ JCPOA រស់រានឡើងវិញ នឹងរួមបញ្ចូល យន្តការឃ្លាំមើលយ៉ាងតឹងរ៉ឹង ដើម្បីផ្ទៀងផ្ទាត់ថា តើអ៊ីរ៉ង់បំពេញការសន្យារបស់ខ្លួនដែរ ឬទេ។ កិច្ចព្រមព្រៀងនេះនឹងមិនគ្របដណ្តប់លើសកម្មភាពយោធារំសាយអាវុធ នុយក្លេអ៊ែរណាមួយរបស់អ៊ីរ៉ង់ ដូចជាការផ្ដល់ហិរញ្ញប្បទានដល់អង្គការភេរវករ។ បច្ចុប្បន្ននេះ អ៊ីរ៉ង់នៅតែស្វែងរកការធានាបន្ថែមទៀតថា រដ្ឋអំណាចអាមេរិកនាពេល អនាគតនឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះជាថ្មីម្ដងទៀតទេ ដោយសារតែរដ្ឋ អំណាចរបស់ប្រធានាធិបតី លោក Joe Biden ក៏បានប្រកាសជាច្រើនលើកច្រើនសារ ថា គេនឹងរក្សាកាតព្វកិច្ចរបស់ខ្លួន ប៉ុន្តែមិនអាចមានការធានាផ្លូវច្បាប់ជាមួយរដ្ឋា ភិបាលបន្ទាប់បានឡើយ។
អ៊ីរ៉ង់ចង់មានការធានាដែលត្រូវបានរួមបញ្ចូលនៅក្នុង ឯកសារថ្មី ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានលើសេដ្ឋកិច្ចអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវដួលរលំម្តងទៀត។ យោងតាមការវាយតម្លៃរបស់មន្ត្រី លោកខាងលិច ប្រសិនបើការធានានេះត្រូវបានចែងនៅក្នុងកិច្ចព្រមព្រៀងថ្មី វានឹងអនុ ញ្ញាតឲ្យក្រុមហ៊ុនបរទេសបន្តប្រតិបត្តិការនៅប្រទេសអ៊ីរ៉ង់រយៈពេល ២ ឆ្នាំកន្លះដោយ មិនភ័យខ្លាចចំពោះការដាក់ទណ្ឌកម្មនោះទេ សូម្បីតែនៅពេលដែលកិច្ចព្រមព្រៀង ដួលរលំក៏ដោយ។
ទោះបីជាមានសញ្ញាវិជ្ជមានជាច្រើនក៏ដោយ ប៉ុន្តែអ្នកវិភាគជាច្រើនបានវាយ តម្លៃថា កិច្ចព្រមព្រៀងថ្មីនេះហាក់ដូចមានខ្លឹមសារតិចតួច និងខ្សោយជាង JCPOA ឆ្នាំ ២០១៥។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទបច្ចុប្បន្ន កិច្ចព្រមព្រៀងណាមួយ ដែលសម្រេចបានក៏សក្តិសមដើម្បីកោតសរសើរដែរ ដោយសារតែវានឹងបង្កើតទំនុក ចិត្តក៏ដូចជាសន្ទុះសម្រាប់កិច្ចព្រមព្រៀងចុងក្រោយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.