ព្រឹត្តិការណ៍

ស្វ័យទិតៀននិងទិតៀនដើម្បីកសាងបក្ស

ស្វ័យទិតៀននិងទិតៀនដើម្បីកសាងបក្ស

(VOVworld)-ក្នុងសេចក្តីសម្រេចចិត្តសន្និបាតលើកទី ៤នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី១១បានអះអាងថា ការធ្វើស្វ័យទិតៀននិង ទិតៀនគឺជាដំណោះស្រាយសំខាន់ជួរមុខ ក្នុងការកសាងនិងពង្រឹងបក្ស។ នៅក្នុងបណ្តាការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនិងនៅបណ្តាសន្និបាតមជ្ឈឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ក៏បានសង្កត់ធ្ងន់ដែរថា ការស្វ័យទិតៀន និងទិតៀនជាចំណុចស្នូល មានអត្ថន័យនិងសារៈសំខាន់ពិសេស ដើម្បី បង្កើតបំរ៉ែបំរួលច្បាស់លាស់ ជំនះពុះពារលើកំហិតអនខ្សោយក្នុងកិច្ច ការកសាងបក្ស។

ទិដ្ឋភាពនៃសន្នុិបាតមជ្ឈឹមលើកទី១០ (រូបថតៈ Laodong)


(VOVworld)-ក្នុងសេចក្តីសម្រេចចិត្តសន្និបាតលើកទី៤នៃគណៈកម្មាធិការមជ្ឈឹម
បក្ស កុម្មុយនិស្តវៀតណាមនីតិកាលទី១១បានអះអាងថា ការធ្វើស្វ័យទិតៀននិង
ទិតៀនគឺជាដំណោះស្រាយសំខាន់ជួរមុខ ក្នុងការកសាងនិងពង្រឹងបក្ស។ នៅ
ក្នុងបណ្តា ការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនិងនៅបណ្តាសន្និបាតមជ្ឈឹម
អគ្គលេខា បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ក៏បានសង្កត់ធ្ងន់
ដែរថា ការស្វ័យទិតៀននិងទិតៀនជាចំណុចស្នូល មានអត្ថន័យនិងសារៈសំ ខាន់
ពិសេស ដើម្បីបង្កើតបំរ៉ែបំរួលច្បាស់លាស់ ជំនះពុះពារលើកំហិត អនខ្សោយក្នុង
កិច្ចការកសាងបក្ស។

        ស្វ័យទិតៀននិងទិតៀនជាខ្លឹមសារសំខាន់ក្នុងជីវភាពនិងសកម្មភាព របស់
បក្ស ជាក្រិត្យក្រមសារវ័ន្តក្នុងការអភិវឌ្ឍន៍បក្សនិងជាបែបផែនបូលដ្ឋាន ដើម្បី
ពង្រឹងនិងពង្រីកសាមគ្គភាពក្នុងបក្ស។ ប្រការនេះកាន់តែមានអត្ថន័យស្លាប់ រស់
ចំពោះគងវង្ស អភិវឌ្ឍន៍របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងដំណាក់កាល បដិវត្តន៍ថ្មីរបស់ប្រទេសជាតិ។

        អនុវត្តពីរូបសណ្ឋានគំរូ

        ស្រុក Phuc Tho ជាតំបន់១ត្រូវបានថ្នាក់ដឹកនាំទីក្រុងហាណូយវាយតម្លៃ
ថា នាំមុខក្នុងការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤។ នាបច្ចុវប្បន្ន
ស្រុក Phuc Tho កំពុងនាំមុខទីក្រុងទាំងមូល ក្នុងការកសាងជនបទថ្មី ដោយ
មានស្ថាន​ភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមស្ថិរភាព។ លោក Ngọ Duy
Hiểu លេខា គណៈកម្មាធិការបក្សស្រុក Phuc Tho បានចាត់ទុកថា ការផ្លាស់ប្តូរ
របស់ស្រុកថ្ងៃ នេះ គឺដោយសារការលាតត្រដាងអនុវត្តសេចក្តីសម្រេចមជ្ឈឹម
លើកទី៤ ស្តីពី បញ្ហាចាំបាច់មួយចំនួនក្នុងការកសាងបក្ស។

លោក Ngo Duy Hieu លេខា គណៈកម្មាធិការបក្សស្រុក Phuc Tho

        “ពេលអនុវត្តសេចក្តីសម្រេចចិត្តនេះដោយក្រុមដំណោះស្រាយដំបូងស្វ័យ
ទិតៀននិងទិតៀនគឺយើងខ្ញុំអនុវត្តតាមលំដាប់លំដោយនិងត្រឹមត្រូវ។ ក្រោយពី
ការពិនិត្យ វាយតម្លៃ យើងខ្ញុំបានរៀបចំផែនការ និងផ្សព្វផ្សាយផែនការជំនេះ
ពុះពារលើកំហិតរបស់ សមូហភាពនិងបុគ្គលម្នាក់ៗ។ បុគ្គលជាបក្ខជនដំណើ
ការពិនិត្យវាយតម្លៃខ្លួន ក្នុងរយៈពេល៣ខែម្តង សមូហភាពសាខាបក្សនិងបក្ស
ភាគត្រូវពិនិត្យវាយតម្លៃឡើងវិញ ក្នុងរយៈពេល​៦ខែម្តង”។

        ពង្រីកទៅកាន់អង្គការបក្សគ្រប់ជាន់ថ្នាក់

        សេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ស្តីពីបញ្ហាចាំបាច់មួយចំនួនក្នុងការ
កសាង បក្ស ត្រូវបានលាតត្រដាងអនុវត្តក្នុងជីវភាពនៅគ្រប់ស្ថាប័នតំបន់ក្នុង
នេះមាន ទីក្រុងហា​ណូយផង។ ស្វ័យទិតៀននិងទិតៀនត្រូវផ្សាភ្ជាប់ជាមួយ
ការជំនះលើកំហិត សំដៅលើកកំពស់សមត្ថភាព កម្លាំងប្រយុទ្ធរបស់បក្ស។
ពីវិធានការស្វ័យទិតៀននិងទិតៀនស្មោះត្រង់ ត្រឹមត្រូវរបស់ការិយាល័យនយោ
បាយ គណៈលេខា បក្សភាគនិងសាខាបក្សក្រោមឱវាទបានអនុវត្តការស្វ័យ
ទិតៀននិងទិតៀន ដោយច្នៃប្រឌិត។ មិនត្រឹមតែប៉ុណ្ណោះ ការងារយកសន្លឹក
ទំនុកទុកចិត្ត រៀបចំផែន ការបំប៉នកម្មាភិបាលថ្នាក់យុទ្ធសាស្រ្ត សុក្រិដយន្ត
ការ ។ល។ ក៏ត្រូវបានលាតត្រដាងអនុវត្តយ៉ាងខ្លាំងក្លារតាមស្មារតីនៃសេច
ក្តីសម្រចចិត្តមជ្ឈឹមលើកទី៤ចាប់ពីឆ្នាំ២០១២ មកផងដែរ។

        បន្តលាតត្រដាងអនុវត្តយ៉ាងខ្លាំងក្លារនូវការស្វ័យទិតៀននិងទិតៀន

        ស្វ័យទិតៀននិងទិតៀនតាមស្មារតីសេចក្តីសម្រេចិត្តមជ្ឈឹមលើកទី៤
ជាការ តស៊ូសតិអារម្មណ៍ នយោបាយផ្ទៃក្នុង។​ការងារនេះផ្តោតសំខាន់ទៅលើ
លក្ខណៈគំរូឈានមុខរបស់អ្នកដឹកនាំ។ សាស្រ្តាចារ្យរង បណ្ឌិត Ngo Huu Thao
នៅសាលាសភា បណ្ឌិតនយោបាយជាតិទីក្រុងហូជីមិញបានចាត់ទុកថា៖

      “ពេលដែលធ្វើការស្វ័យទិតៀននិងទិតៀនត្រូវយកចិត្តទុកដាក់ដល់អ្នក
មានតួនាទីខ្ពស់បំផុត។ ថ្នាក់ដឹកនាំរដ្ឋ បក្ស ត្រូវធ្វើជាគំរូដើម្បីបក្ខជនធ្វើតម្រាប់
តាម។ ខ្ញុំចាត់ទុកថា ក្នុងជួរថ្នាក់ដឹកនាំនយោបាយត្រូវផ្អែកលើមូលដ្ឋានវិទ្យា
សាស្រ្ត ដោយសារអ្វីៗដោះស្រាយលើវិស័យនយោបាយសុទ្ធតែផ្តើមចេញ
ពីវិទ្យាសាស្រ្ត”។

        ប្រសិទ្ធភាពនៃជីវភាពនយោបាយជ្រាលជ្រៅតាមស្មារតីសេចក្តីសម្រេច
ចិត្ត មជ្ឈឹមលើកទី៤ បានជះឥទ្ធិពលសកម្មទៅលើភារកិច្ចកសាងនិងពង្រឹង
បក្ស។ រួម ជាមួយការស្វ័យទិតៀននិងទិតៀន ការងាររៀបចំកម្មាភិបាល
ជីរភាពបក្សក៏មាន ការផ្លាស់ប្តូថ្មីយ៉ាងខ្លាំងក្លារ។ បណ្តាដំណោះស្រាយអំពី
យន្តការ គោលនយោ បាយ អប់រំសតិអារម្មណ៍សម្រាប់កម្មាភិបាល បក្ខជន
ក៏ត្រូវបានយកចិត្តទុកដាក់ អនុវត្តក្នុងបក្សទាំងមូល សំដៅបង្កើនកម្លាំង
ពលំរបស់បក្សកុម្មុយនិស្តវៀត ណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.