ព្រឹត្តិការណ៍

ដើម្បីASEAN១ដែលកំពុងមានភាពផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។

ដើម្បីASEAN១ដែលកំពុងមានភាពផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។

ថ្ងៃទី៨តុលានាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung​ចាប់ផ្តើមចូលរួមសន្និ​សីទកំពូលអាស៊ានលើកទី២៣ និងសន្និសីទកំពូលទាក់ទិននានានៅប៊្រុយណេពីថ្ងៃទី៨ ដល់ទី១០តុលា។ដើម្បីពង្រីកតួនាទីជាប្រទេសសមាជិក សកម្មនិងមានការទទួលខុសត្រូវរបស់អាស៊ាន នៅសន្និសីទលើកនេះវៀតណាម រួមជាមួយបណ្តាប្រទេសសមាជិកខិតខំប្រឹងប្រែងកសាងអាស៊ាន១ដែលកំពុងមាន ភាពផ្លាស់ប្តូរយ៉ាងខ្លាំងក្លាឈានទៅការបង្កើតសហគមន៍អាស៊ាន១នាថ្ងៃទី៣១ឆ្នាំ ២០១៥។

Vovworld- សន្និ​សីទកំពូលអាស៊ានលើកទី២៣ត្រូវបានប្រព្រឹត្តទៅក្នុងការលះទេសះ
អាស៊ានកំពុងជំរុញការកសាងសហគមន៍អាស៊ាន និងបង្កើនការតភ្ជាប់។អាស៊ានកំពុង
លាតត្រដាងអនុវ​ត្តការកសាងទស្សនវិស័យអាស៊ាន២០១៥ដោយមានគោលដៅសារវ័ន្ត
គឺ៖ពង្រឹងដំណើរការកសាងសហគមន៍និងសមាហរណកម្មរបស់អាស៊ាននាបច្ចុប្បន្ននេះ។ជំរុញខ្លាំងសន្តិភាពសន្តិសុខនិងភាពសម្បូរុងរឿងក្នុងតំបន់និងក្នុងការដោះស្រាយបណ្តា
បញ្ហាសកលនានាទៀតផង។ដោយហេតុ​នេះសន្និ​សីទកំពូលអាស៊ានលើកទី២៣និងសន្និ
សីទកំពូលទាក់ទិននានាប្រមូលពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន​បង្កើនការតភ្ជាប់  បង្កើនកិច្ច​សហប្រតិបត្តិការរាងបណ្តាប្រទេសសមាជិកអាស៊ានជាមួយដៃគូក្នុងក្របខណ្ឌ អាស៊ាន+១  អាស៊ាន+៣  សន្និសីទជាន់ខ្ពស់អាស៊ីបូពា៏(EAS)​និងឆ្ពោះទៅការអភិវឌ្ឍន៍
របស់អាស៊ានក្នុងដំណាក់កាលក្រោយឆ្នាំ២០១៥។

ការសាកល្បងលើកំណាត់ផ្លូវកសាងសហគមន៍។

ឆ្លងកាត់៤៦ឆ្នាំបង្កើតនិងអភិវឌ្ឍពោរពេញទៅដោយការលំបាកកាសាកល្បងអាស៊ានសព្វ
ថ្ងៃនេះបានក្លាយទៅជាអង្គការសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់​និងជា
អង្គការនយោបាយសេដ្ឋកិច្ច១ដ៍សកម្មដែលដើរតួនាទីសំខាន់នៅក្នុងតំបន់អាស៊ីអគ្នេយ៍និង
នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។រហូតមកដល់ពេលនេះអាស៊ានសំរេចចំនួនកិច្ចការបានជាង
៧០%នៃបរិមាណកិច្ចការក្នុងដំណើរការកសាងសហគមន៍នាឆ្នាំ២០១៥ដោយឈរលើ
មូលដ្ឋានសរសរសំខានចំនួន៣គឺ​ សរសរន​យោលបាយ-សន្តិសុខ   សរសរសេដ្ឋកិច្ចនិង
សរសរវប្បធម៌សង្គម​។

​​​​​​​​​​​​​​               

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung(រូបថត​VNA)

វៀតណាមជាប្រទេសសមាជិក១មិនអាច​កាត់ផ្តាច់ចេញពីមហាគ្រួសារអាស៊ាន
បានឡើយ

ក្នុងដំណើររួមនោះរបស់អាស៊ាន  វៀតណាមបានសកម្មចូលរួមសកម្មភាពទាំងឡាយ
របស់អាស៊ាន ដោយ រួមវិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍របស់អាស៊ាន  ជំរុញ
សន្តិភាព  សន្តិសុខ  ស្ថេរភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ជាពិសេសគឺវៀត
ណាមបានអនុវត្តបញ្ហាអាទិភាពទាំងឡា​យរបស់អាស៊ានប្រកបដោយប្រសិទ្ឋភាព
បង្កើនការតភ្ជាប់អាស៊ានក៍ដូចជាការតភ្ជាប់តំបន់  បង្រួមគំលាតអភិវឌ្ឍន៍%ជំរុញខ្លាំង
ការអភិវឌ្ឍន៍ដ៍មាំមួននិងស្មើគ្នា។អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក​ Pham  Quang
Vinh ចាត់ទុកថា៖“  វៀតណាមចូលរួមអាស៊ាននាឆ្នាំ១៩៩៥នោះក៍ជាពេលវេលាកំណត់
ទិសដៅ កសាងសហគមន៍អាស៊ានផងដែរ។ក្នុងថានះជាប្រទេសសមាជិក១វៀតណាម​
បានអនុវត្តយ៉ាងពេញលេញនូវគោលដៅនានាដែលអាស៊ានបានដាក់ចេញ ។វៀតណាម
បាន​បន្ថយពន្ឋដល់៩៩% តាមការកំណត់។  “ក្នុងឆ្នាំ២០១៣នេះវៀតណាមនៅទទួលដំណែងជាប្រធានគណះកម្មាធិការអាស៊ានអំពី
ការគ្រប់គ្រងគ្រោះធម្មជាតិ(ACDM)។នៅសន្និសីទលើកនេះនាយករដ្ឋមន្រ្តីវៀតណាម
លោក  Nguyen Tan Dung ធ្វើអធិបតីកិច្ចប្រជុំACDM​២៣និងសន្និសីទ ACDMជាមួយ​បណ្តា​
ដៃគូទៀតផង។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក​ Pham  Quang Vinhចែករំលែក
ទៀតថា៖“ វៀតណាមរស់​នៅក្នុងបរិយាកាសអាស៊ីអគ្នេយ៍។ប្រសិនជា  បរិយាកាសនេះ
អភិវឌ្ឍន៍ប្រកបដោយសន្តិភាពនោះយើងនឹងទទួលផលប្រយោជន៍ជាពិតប្រាកដ។ហេតុនេះហើយយើងដាក់ផលប្រយោធន៍យុទ្ឋសាស្រ្តទៅលើការពង្រីកសហគមន៍របស់
អាស៊ាន។   “
ការចូលរួមសន្និសីទល់កនេះរបស់នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Tan Dungគឺ
សំដៅពង្រីកតួនាទីរបស់វៀតណាមតទៅទៀតដើម្បីបង្កើនសាមគ្គី ភាពនិងតូនាទីស្នូល
របស់អាស៊ានរួមចំណែកជំរុញសន្តិភាពសន្តិសុខស្ថេរភាពនិងកិច្ចសហប្រតិបត្តិការ​លើសកលលោក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.