ព្រឹត្តិការណ៍

វៀតណាម និងអាស៊ានអនុវត្តន៍បណ្ដាគោលដៅស្ថាបនាសហគមន៍

វៀតណាម និងអាស៊ានអនុវត្តន៍បណ្ដាគោលដៅស្ថាបនាសហគមន៍

(VOVWORLD) -នាថ្ងៃទី ២ សីហា សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥១ (AMM-៥១) និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសទាក់ទិននានាត្រូវបានបើកនៅប្រទេសសឹង្ហបុរី។ ខ្លឹមសារសំខាន់ៗ ដែលត្រូវបានលើកយកមកពិភាក្សានៅក្នុង AMM-៥១ គឺជាការតម្រង់ទិសដៅ និងដំណោះស្រាយសម្រាប់ការស្ថាបនាសហគមន៍អាស៊ាន អនុវត្តន៍បណ្ដាផែនការមេស្ដីពីការស្ថាបនាសហគមតាមទស្សនៈវិស័យអាស៊ាន ឆ្នាំ ២០២៥។ គណប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh អញ្ជើញចូលរួមសន្និសីទនេះ នឹង ពិភាក្សាយ៉ាងសកម្ម ដើម្បីជំរុញបណ្ដាអាទិភាពរួមរបស់អាស៊ាន និងជំរុញយ៉ាងជាក់ស្ដែងទំនាក់ទំនងរវាងអាស៊ាន និងដៃគូនានា។

(រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

សហគមន៍អាស៊ានត្រូវបានបង្កើតឡើងជាផ្លូវការនាឆ្នាំ 2015 ។ នេះគឺជាសមិទ្ធិផលដ៏ធំធេងនៃដំណើរការតភ្ជាប់ និងធ្វើសមាហរណកម្មអាស៊ាន ជានិមិត្តរូបនៃសាមគ្គីភាព សុខសន្តិភាព និងវឌ្ឍនភាព។ ក្រោយរយៈពេល ៣ ឆ្នាំប្រតិបត្ដិការមក សហគមន៍អាស៊ានសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន លើសសរទ្រូងទាំង ៣ គឺនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌សង្គម។

សញ្ញាវិជ្ជមានក្នុងការស្ថាបនាសហគមន៍

ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយសន្តិសុខនោះ ជាមួយ គោលដៅស្ថាបនាសហគមន៍ ដោយឈរលើបទបញ្ញត្តិឆ្ពោះទៅប្រជាជន ហើយចាត់ទុកប្រជាជនជាមជ្ឈមណ្ឌលនោះ បណ្ដាសកម្មភាពនៅក្នុង ផែនការមេស្ដីពីការស្ថាបនាសហគមន៍តាមទស្សៈវិស័យអាស៊ានឆ្នាំ ២០២៥ ត្រូវបានដំណើរការព្រមៗគ្នាប្រកដោយប្រសិទ្ធភាព។ ដំណើរការនេះក៏បានបង្កើនលក្ខណៈខ្លួនទីពឹងខ្លួននៃអាស៊ាន រួមវិភាគទានរក្សាសុខសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ បង្កើនទំនាក់ទំនងកិច្ចការបរទេស ក៏ដូចជាបង្កើនសមត្ថភាពអំពីរបៀបរបបនៃអាស៊ានដែរ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចត្រូវបានអនុវត្តន៍ព្រមៗគ្នា និងទូលំទូលាយ។ វិធានការសេរីភាវូបនីយកម្ម ជួយសម្រួលពាណិជ្ជកម្មជាច្រើនត្រូវបានអនុវត្តន៍ដើម្បីកាត់បន្ថយការចំណាយ លើកកម្ពស់គុណភាពនៃកិច្ចសហប្រតិបត្តិការនៅ ក្នុងប្លុក។ លទ្ធផលគឺ អាស៊ានបានបន្តតភ្ជាប់ជាមួយបណ្ដាខឿនសេដ្ឋកិច្ចដៃគូ តាមរយៈការកែសម្រួល និងលើកកម្រិតនូវបណ្ដា FTA ដែលមានស្រាប់ និងចុះហត្ថលេខាលើ FTA ថ្មី ពិចារណាការចរចាជាមួយដៃគូផ្សេងទៀត។ ក្ដាប់ជាប់ឱកាសនោះ បដិវត្តន៍ 4.0 នោះ អាស៊ានក៏បានចេញសេចក្តីថ្លែងការណ៍ជាន់ខ្ពស់អាស៊ាន ស្ដីពីការច្នៃប្រឌិត ជំរុញកិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភការចាប់ផ្ដើមអាជីពថ្មី និងទាក់ទងជាមួយប្រភពទុនសម្រាប់សហគ្រាសខ្នាតតូច មធ្យម និងខ្នាតមីក្រូ។

កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ - សង្គម ដោយឆ្ពោះទៅរកមុខសញ្ញាសង្គមងាយរងគ្រោះដូចជាពលករអន្តោប្រវេសន៍ ជនចាសជរា កុមារពិការត្រូវបានជំរុញយ៉ាងខ្លាំង។ ប្រទេសជាច្រើនបានអនុម័តលើសកម្មភាពសំខាន់ៗដូចជា កិច្ចការពារសិទ្ធិរបស់ពលករចំណាកស្រុកក្នុងអាស៊ាន និងការព្រមព្រៀងសំខាន់ៗមួយចំនួនអំពីស្ត្រី និងយុវជន។ វាយតម្លៃអំពីការខិត្តខំប្រឹងប្រែងក្នុងការស្ថាបនាសហគមន៍អាស៊ាននាពេលកន្លងទៅ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung បានឲ្យដឹងថា៖

“ជោគជ័យពោលខាងលើបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ អាស៊ាន មានយថាទស្សន៍ជាច្រើន នឹងសរឲ្យឃើញថាភាពតភ្ជាប់ក្នុងការធ្វើសមាហរណកម្មនៅតែជាអាទិភាពរួម ការរួមកម្លាំងគ្នាឈានទៅមុខ នៅតែជាឧបករណ៍ដ៏សំខាន់ដើម្បីសម្រេចបាននូវគោលដៅរបស់អាស៊ាន ហើយអាស៊ានបន្តជាដៃគូសំខាន់បំផុត ជាពិសេសគឺសម្រាប់ប្រទេសធំ ៗ ផងដែរ”។

វៀតណាមរួមវិភាគទានយ៉ាងសកម្មដើម្បីគោលដៅរួម

ចាប់តាំងពីពេលដែលសហគមន៍អាស៊ានត្រូវបានចាប់បដិសន្ធិនាចុងឆ្នាំ២០១៥ មក វៀតណាមកំពុងរួមជាមួយបណ្ដាប្រទេសជាសមាជិក អាស៊ាន សកម្មអនុវត្តន៍យ៉ាងម៉ឹងម៉ាត់រាល់ការសន្យា សំណើរ និង គោលគំនិតលើគ្រប់វិស័យ។ វៀតណាមក៏មានការរួមវិភាគទានសំខាន់ៗជាច្រើនក្នុងការបើកទូលាយទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជាមួយដៃគូនានា។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung បន្តអះអាងថា៖

“ស្តីពីនយោបាយសន្តិសុខនោះ វៀតណាមបានម្ចាស់ការអភិវឌ្ឍន៍បណ្ដាយន្តការធានាសន្តិសុខ តាមរយៈការកសាងទំនុកទុកចិត្ត និងក្រមសីលធម៌។ គោលគំនិតផ្តួចផ្តើមជាច្រើនរបស់វៀតណាមត្រូវបានទទួលយក និងអនុវត្តន៍យ៉ាងទូលំទូលាយ ក្នុងនោះមានគំនិតផ្តួចផ្តើមអំពីការកសាងទំនុកទុកចិត្ត និងយន្តការសហប្រតិបត្តិការ។ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចក៏គឺជាចំណុចភ្លឺស្វាង ក្នុងដំណើរការចូលរួមស្ថាបនាសហគមន៍អាំស៊ានរបស់វៀតណាមផងដែរ”។

ជាប្រទេសសមាជិកម្ចាស់ការ សកម្ម និងមានការទទួលខុសត្រូវរបស់អាស៊ាននោះ នៅក្នុងសន្និសីទ AMM-៥១ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសទាក់ទិននានាលើកនេះ គណប្រតិភូវៀតណាមនឹង ចូលរួមយ៉ាងសកម្មក្នុងគ្រប់ខ្លឹមសារនៃសន្និសីទទាំងនេះ ដើម្បីជំរុញបណ្ដាអាទិភាពរួមរបស់តំបន់ និងរបស់វៀតណាម ដូចជាការបង្រួញគំលាតអភិវឌ្ឍន៍ ទាក់ទាញទុនវិនិយោគ និងពន្លឿនពាណិជ្ជកម្មជាដើម។

អាស៊ានមានសារៈសំខាន់ជាយុទ្ធសាស្ត្រចំពោះវៀតណាម ជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេស។ ការរួមកម្លាំងស្លាបនាសហគមន៍អាស៊ានប្រកបដោយជោគជ័យ គឺដាការរួមវិភាគទានការពារវឌ្ឍនភាពដោយចីរភាព និងសម្បូររុងរឿងរបស់វៀតណាម និងបណ្ដាប្រទេសជាសមាជិក ក៏ដូជារបស់ប្រជាជនគ្រប់រូបនៅក្នុងតំបន់ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.