ព្រឹត្តិការណ៍

វៀតណាម-បេឡារុសបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី

វៀតណាម-បេឡារុសបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី

(VOVWORLD) -នាថ្ងៃទី២៦មិថុនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានចាប់ផ្តើម ដំណើរទស្សនកិច្ចជាផ្លូវការនៅបេឡារុស តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតី បេឡារុស លោក Alexander Lukashenko។ នេះជាដំណើរទស្សនកិច្ចជាផ្លូវការនៅ បេឡារុសលើកដំបូងរបស់ប្រធានរដ្ឋលោក Tran Dai Quang សំដៅរួមចំណែក បន្តអនុវត្តគោលមាគ៌ាកិច្ចការបរទេសពហុបែប ពហុភាគីជាពិសេស ពង្រឹងនិងពង្រីក ទំនាក់ទំនងជាមួយប្រទេសមិត្តប្រពៃណីផងដែរ។

 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវ(រូបថតៈ vov.vn)

ទោះបីជានៅឆ្ងាយដល់៧.០០០គីឡូម៉ែត្រក៏ដោយ ប៉ុន្តែ វៀតណាមនិង បេឡារុសមានប្រពៃណីមិត្តភាពតាំងពីយូរណាស់មកហើយ។ អស់រយៈពេល២៥ ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត(១៩៩២-២០១៧) មក វៀត ណាមនិងបេឡារុសទទួលបានសមិទ្ធិជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ប្រទេសទាំងពីរក៏ទទួលបានទំនុកទុកចិត្តនយោបាយខ្ពស់និងសហការគ្នាយ៉ាង ស៊ីជម្រៅលើឆាកនយោបាយអន្តរជាតិផងដែរ។

       ផ្តល់ឲ្យគ្នាការគាំទ្រខ្ពស់បំផុត

        នារយៈពេល២ឆ្នាំថ្មីៗនេះ ដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងថ្នាក់ដឹកនាំរបស់ ប្រទេសទាំងពីរបានបង្កើតឡើងកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេ ភាគី។ បេឡារុសចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាទិសដៅអាទិភាពមួយក្នុងគោល មាគាកិច្ចការបរទេសរបស់បេឡារុសនៅអាស៊ីនិងឆ្ពោះទៅបង្កើតទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រជាមួយវៀតណាម។ បេឡេរុសវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព ជាប្រពៃណីជាមួយវៀតណាម។

        វៀតណាមជាដៃគូពាណិជ្ជកម្មប្រពៃណីរបស់បេឡារុសនៅអាស៊ីខាងកើតនិងអាស៊ីខាងត្បូង។ នារយៈពេល១០ឆ្នាំកន្លងទៅនេះ តម្លៃប្រាក់ពាណិជ្ជកម្មរវាង ប្រទេសទាំងពីរកើនឡើង៣ដង ប៉ុន្តែនៅមិនទាន់សក្តិសមនឹងសក្កានុភាពរបស់ ប្រទេសទាំងពីរនៅឡើយ។ បច្ចុប្បន្ន បេឡារុស ផ្តោតការយកចិត្តទុកដាក់ដល់ការ ជម្រុញការនាំចេញទៅវៀតណាម ជី Kali ជាផលិតផលពេញនិយមរបស់ប្រជា កសិករវៀតណាមតាំងពីយូណាស់មកហើយ សំបកកង់ឡានមានទំហំធំ គ្រឿងម៉ាស៊ីន ផលិតផលឧស្សាហកម្មអេឡិចត្រូនិក រួមទាំង ផលិតផលបច្ចេក ទេសមានបច្ចេក វិទ្យាខ្ពស់ទៀតផង។ ទន្ទឹមជាមួយគ្នានោះ មុខទំនិញប្រពៃណីមួយចំនួនរបស់វៀតណាម បាន ក្លាយទៅជាប្រដាប់ប្រដាប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់បេឡារុស ដូចជា សម្លៀកបំ ពាក់ ស្បេកជើង គ្រឿងសមុទ្រ តែ កាហ្វេ គ្រឿងទេសជាដើម។ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហ ភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) មាន សុពលភាពតាំងពីខែតុលាឆ្នាំ២០១៦នោះ បានបើកចេញយថាទស្សន៍ថ្មីក្នុងទំនាក់ ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀត ណាមជាមួយបេឡារុស។ ដើម្បីបង្កើនកិច្ចសហ ប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានខិតខំប្រឹងប្រែងផ្លាស់ប្តូរវិធានការសហប្រតិបត្តិ ការពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប្រពៃណីទៅជាកិច្ចសហប្រតិបត្តិការតភ្ជាប់ ឧស្សាហកម្ម។ក្រុមហ៊ុននានារបស់វៀតណាមកំពុងឆ្លៀតយករាល់សក្កានុភាពពី មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធទំនើបនិងការជួយឧបត្ថម្ភជាស្រេចរបស់បេឡារុសដើម្បី ចូលរួមទីផ្សារ EAEU និងបណ្តាប្រទេសអឺរ៉ុបខាងកើតផងដែរ។

        បច្ចុប្បន្ន មាននិស្សិតវៀតណាម៧០នាក់ កំពុងសិក្សារៀនសូត្រនៅបេឡា រុស ។ កិច្ចសសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យារវាងប្រទេសទាំងពីរ នៅមានការរីកចំរើន ហើយគំរោងការជាច្រើនបានអនុវត្តប្រកបដោយប្រសិទ្ធ ភាព។ ក្នុងនោះ កិច្ចសហប្រតិបត្តិការពលករជាទិសដៅសហប្រតិបត្តិការថ្មីរបស់ប្រទេស ទាំងពីរ។ ពោលគឹ សហគ្រាសនានារបស់វៀតណាមបានចុះហត្ថលេខាជាមួយក្រុម ហ៊ុនសំណង់របស់បេឡារុសបញ្ចូនពលករវៀតណាមទៅធ្វើការនៅសំណង់មណ្ឌល កីឡាកំសាន្តនៅទីក្រុង Minsk ។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ស្តីពីការកាលបរិច្ឆេទការ ងាររបស់ពលរដ្ឋនៃ ប្រទេសទាំងពីរលើទឹកដីគ្នាទៅវិញទៅមក ដែលមានសុពលភាពកាលពីខែមិថុនាឆ្នាំ ២០១៣ផងដែរ។

       យថាទស្សន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-បេឡារុស

        ចំណងមិត្តភាពប្រពៃណីយូរអង្វែងរវាងប្រជាជាតិទាំងពីរ ការជឿទុកចិត្តន យោបាយ និងការប្តេជ្ញាខ្ពស់របស់ថ្នាក់ដឹកនាំវៀតណាមនិងបេឡារុសនិងលទ្ធ ផលសហ ប្រតិបត្តិការគួរឲ្យកត់សម្គាល់នាពេលកន្លងទៅ ជាមូលដ្ឋានរឹងមាំសម្រាប់នាំទំនាក់ ទំនងទ្វេភាគីអភិវឌ្ឍន៍ឡើងកំពស់ថ្មី ឆ្លើយតបទៅនឹងផលប្រយោជន៍របស់ភាគីទាំង ពីរ។ នៅក្នុងការឆ្លើយសំភាសន៍ជាមួយស្ថាប័នាសារព័ត៌មានបេឡារុសចំពោះមុខ ដំណើរទស្សនកិច្ចនេះ  ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាង ថា វៀតណាមនិងបេឡារុសមានសក្កានុភាពជាច្រើនសម្រាប់អភិវឌ្ឍន៍និងពង្រឹង ទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយបេឡា រុស។ ដំណើរទស្សនកិច្ចនៅបេឡារុស លើកនេះរបស់លោក Tran Dai Quang គឺសំដៅអះអាងការយកចិត្តទុកដាក់និង ពង្រឹងទំនាក់ទំនងប្រពៃណីជាមួយបេឡា រុស បង្កើនទំនាក់ទំនងនយោបាយល្អប្រ សើរ និងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ-ការពារជាតិ អប់រំ-បណ្តុះបណ្តាល។តាមនោះ បង្កើតកម្លាំង ចលករជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.