ព្រឹត្តិការណ៍

វៀតណាមខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្មចូលក្នុងជោគជ័យរបស់បណ្តាសន្និសីទអាស៊ាន

វៀតណាមខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្មចូលក្នុងជោគជ័យរបស់បណ្តាសន្និសីទអាស៊ាន

(VOVworld)-សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៤៧ និងសន្និសីទទាក់ទិន នានាទើបនឹងបាន បញ្ចប់ប្រកបដោយជោគជ័យនៅទីក្រុង Nay Pi Taw របស់ម៉ីយ៉ាន់ម៉ា។ លទ្ធផលសំខាន់ៗជាច្រើនដែល សម្រេចបានក្នុងបណ្តាសន្និសីទ​​​នេះ បានអះអាងជាថ្មីម្តងទៀតនូវសាមគ្គី ភាពផ្ទៃក្នុងរបស់អាស៊ានលើកំណាត់ផ្លូវកសាងកសាងគោលដៅរួម។ គណៈប្រតិភូ វៀតណាមចូលរួមក្នុងបណ្តាសន្និសីទលើកនេះ បានបន្តមាន ការរួមវិភាគទានដ៏សកម្មចូលក្នុង ជោគជ័យរួមនៃសន្និសីទ ធានាតួនាទី ស្នូល របស់អាស៊ាន ដើម្បីបរិយាការសន្តិភាព កិច្ចសហប្រតិបត្តិការក្នុង តំបន់ កំណត់ទិសដៅ និងធ្វើឲ្យស៊ីជម្រូវថែមទៀតទំនាក់ទំនង សហប្រតិ បត្តិការជាមួយដៃគូនានា។

(VOVworld)-សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៤៧ និងសន្និសីទទាក់
ទិន នានាទើបនឹងបានបញ្ចប់ប្រកបដោយជោគជ័យនៅទីក្រុង Nay Pi Taw របស់
ម៉ីយ៉ាន់ម៉ា។ លទ្ធផលសំខាន់ៗជាច្រើនដែលសម្រេចបានក្នុងបណ្តាសន្និសីទ​​​នេះ បានអះអាងជាថ្មីម្តងទៀតនូវសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ានលើកំណាត់ផ្លូវកសាង
កសាងគោលដៅរួម។ គណៈប្រតិភូ វៀតណាមចូលរួមក្នុងបណ្តាសន្និសីទលើកនេះ បានបន្តមានការរួមវិភាគទានដ៏សកម្មចូលក្នុង ជោគជ័យរួមនៃសន្និសីទ ធានាតួនា
ទីស្នូល របស់អាស៊ាន ដើម្បីបរិយាការសន្តិភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់
កំណត់ទិសដៅ និងធ្វើឲ្យស៊ីជម្រូវថែមទៀតទំនាក់ទំនង សហប្រតិបត្តិការជាមួយ
ដៃគូនានា។

សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៧(AMM 47)
(រូបថតៈ vov)

        ដោយមានកិច្ចប្រជុំចំនួន២០ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៨ដល់ថ្ងៃទី១០សីហា
២០១៤ បណ្តាសន្និសីទលើកនេះ បានប្រមូលផ្តុំពិបូកសរុប​និងនាំចេញទិសដៅ
ជម្រុញកិច្ចសហ ប្រតិបត្តិការក្នុងប្លុកអាស៊ាន ទំនាក់ទំនងរវាងអាស៊ានជាមួយដៃ
គូរនានា ក៏ដូចជា ផ្លាស់ប្តូរ អំពីរាល់បញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងឡាយ
មានការយកចិត្តទុកដាក់ដូចគ្នា ដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។

        លើកកំពស់សម្លេងរួមក្នុងអាស៊ាន

        លទ្ធផលលេចធ្លោមួយក្នុងបណ្តាសន្និសីទលើកនេះ គឺប្រទេសអាស៊ាន
ទាំងអស់ បាន អះអាងនូវសារៈសំខាន់នៃការរក្សាបរិយាកាសសន្តិភាព សន្តិសុខ
ស្ថិរភាព និង កិច្ចសហប្រតិបត្តិការក្នុងតំបន់។ អាចឃើញថា នាពេលកន្លងទៅ
ចំពោះមុខរាល់ការ សាកល្បងក្នុងតំបន់ សាមគ្គីភាពអាស៊ានជាមនសិការរួម
របស់ប្រទេសអាស៊ានទាំងឡាយ ហើយនេះជាលក្ខណៈដើម្បីអា​ស៊ាននៅលើ
ផ្លូវធ្វើដំណើរទៅដល់គោលដៅសហគមន៍រួមជាពេលខាង មុខ។ រួមជាមួយ
បណ្តាដៃគូនានា អាស៊ានបានប្តេជ្ញា លើកត្រដែតសារៈសំខាន់​និងតម្លៃរបស់
ស្តង់ដានៃការប្រតិបត្តិ និងបណ្តាក្របខ័ណ្ឌសហប្រតិបត្តិការក្នុងតំបន់​ដូច ជា
កិច្ចព្រមព្រៀង មិត្តភាពអាស៊ីអាគ្នេយ៍ (TAC) សេចក្តីថ្លែងការណ៍ស្តីពីការប្រតិ
បត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត (DOC) កិច្ចព្រមព្រៀងតំបន់អាស៊ី
អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (ASEANFWZ) សន្តិសុខតំបន់ (ARF) ជាន់ខ្ពស់
(EAS) និងកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានបើក​ទូលាយ (ADMM+)។

        ជាពិសេស ក្នុងបណ្តាសន្និសីទអាស៊ានលើកនេះ បញ្ហាសមុទ្រខាងកើតទទួល
បានការ យកចិត្តទុកដាក់និងការស្រុះចិត្តគំនិតជាច្រើន។ រដ្ឋមន្រ្តីទាំងអស់ សុទ្ធតែ
សម្តែងការព្រួយ បារម្ភ ចំពោះស្ថានភាពតានតឹងនាពេលកន្លងទៅនៅតំបន់នេះ។
ច្បាប់អន្តរជាតិ និង អនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រ (UNCLOS) ដោះស្រាយ
ជំលោះដោយសន្តិវិធី មិនគំរាម កំហែងនិងប្រើប្រាស់អំពើហឹង្សា អនុវត្ត DOC
យ៉ាងពេលលេញ សុទ្ធតែជាគោលការណ៍ ដែលបានបង្ហាញក្នុងសេចក្តីថ្លែង
ការណ៍រួមរបស់ AMM 47 និងបណ្តាសេចក្តីថ្លែងការផ្សេងៗ​ទៀត។

រដ្ឋមន្រ្តីការបរទេសអាស៊ានថតរូបរួម (រូបថតៈ TTXVN)

        ជម្រុញទំនាក់ទំនងជាមួយដៃគូរ

        នៅក្នុងបណ្តាសន្និសីទលើកនេះ អាស៊ានទទួលបានជោគជ័យក្នុងការ
ជម្រុញអនុវត្តន៍ រាល់ផែនការសកម្មភាពជាក់ស្តែងរវាងអាស៊ានជាមួយដៃគូ
នីមួយៗ ព្រមទាំងកសាងផែនការ​សកម្មភាពសម្រាប់ដំណាក់កាលជាបន្ត។
បណ្តាដៃគូ បានអះអាងដោយគាំទ្រយ៉ាងខ្លាំងក្លា ចំពោះអាស៊ាន១មាំមួន នីង
ពង្រីកតួនាទីជាស្នូលក្នុងតំបន់ ព្រមទាំងសន្យា បង្កើនកិច្ច សហប្រតិបត្តិការលើ
បណ្តាវិស័យជាអាទិភាពរបស់អាស៊ានក្នុងការកសាងសហគមន៍ ក៏ដូចជាការ
ផ្សាភ្ជាប់ ពាណិជ្ជកម្ម វិនិយោគនិងហិរញ្ញវត្ថុ។

វៀតណាមខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្មចូលក្នុងជោគជ័យរបស់
បណ្តាសន្និសីទអាស៊ាន

        គណៈប្រតិភូវៀតណាមចូលរួមក្នុងបណ្តាសន្និសីទអាស៊ានលើកនេះ បាន
មានការរូម ចំណែកយ៉ាងសកម្ម និងមានការទទួលខុសត្រូវចូលក្នុងការបង្កើន
សាមគ្គីភាព សម្លេងរួម​របស់អាស៊ាន និងបណ្តាបញ្ហាអាទិភាពនៃសន្និសីទ។ វៀតណាមលើកកំពស់ការដែល អាស៊ានសាមគ្គី ពង្រីកបានតួនាទីមានការ
ទទួលខុសត្រូវរបស់ខ្លួន ចំពោះរាល់បញ្ហាយុទ្ធ​សាស្រ្តទាក់ទិនដល់សន្តិភាព
សន្តិសុខ សេ្ថរភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់ ដែលក្នុងនោះមានបញ្ហា
សមុទ្រខាងកើត។ វៀតណាមគាំទ្រអាស៊ាន ក្នុងការពង្រីកនិងធ្វើឲ្យស៊ីជម្រូវ
ថែមទៀតទំនាក់ទំនងជាមួយដៃគូនានា បង្ករលក្ខណៈងាយស្រួល និងឆ្លៀត
យកប្រភពធនធានសម្រាប់ដំណើការកសាងសហគមន៍ អាស៊ាននាពេល
ខាងមុខ។ ក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-EU វៀតណាមបានធ្វើជាសហអធិបតីសន្និសិទរដ្ឋមន្រ្តីអាស៊ាន-EU ម្ចាស់ការ
លើកសំណើរ និង ជម្រុញវិធានការសម្រាប់បង្កើនទំនាក់ទំនងនៃភាគីទាំងពី សំដៅឆ្ពោះទៅទំនាក់ទំនងដៃគូ យុទ្ធសាស្រ្ត។

        រាល់ការរួមចំណែកយ៉ាងសកម្មរបស់គណៈ ប្រតិភូវៀតណាមដឹកនាំដោយ
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh
ក្នុងបណ្តាសន្និសីទអាស៊ានឮលើកនេះ បានអះអាងជាថ្មីម្តង់ទៀតនូវការ ខំប្រឹង ប្រែងរក្សាតួនាទីស្នូលរបស់អាស៊ាន ដើម្បីកសាងសហគមន៍រឹងមាំ១ មានការផ្សា
ភ្ជាប់ជិតស្និទ្ធ  និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០១៥៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.