ព្រឹត្តិការណ៍

វៀតណាមកសាងគ្រឹះស្ថានរឹងមាំសម្រាប់ក្លាយទៅជាប្រទេសឧស្សាហកម្មទំនើបយ៉ាងឆាប់ៗ

វៀតណាមកសាងគ្រឹះស្ថានរឹងមាំសម្រាប់ក្លាយទៅជាប្រទេសឧស្សាហកម្មទំនើបយ៉ាងឆាប់ៗ

(VOVworld)-សេចក្តីព្រាងរបាយការណ៍នយោបាយ ដាក់ជូនមហាសន្និបាត តំណាងទូទាំងប្រទេសលើក ទី១២របស់បក្សកុម្មុយនិស្តវៀតណាម មានការកែ តម្រូវអំពីគោលដៅយុទ្ធសាស្ត្រ។​មុននេះ គោលដៅ ដែលបានដាក់ចេញគឺដល់ឆ្នាំ ២០២០ នាំវៀតណាមក្លាយទៅជាប្រទេស ឧស្សាហកម្មតាមទិសទំនើបជាសារវ័ន្ត ។ ប៉ុន្តែបច្ចុប្បន្នគោលដៅនេះ ត្រូវបានកែតម្រូវឲ្យក្លាយទៅជា ការកសាងគ្រឹះ ស្ថានរឹងមាំដើម្បីនាំវៀត ណាមក្លាយទៅជាប្រទេសឧស្សាហកម្មទំនើបយ៉ាងឆាប់ៗ ។

(VOVworld)-សេចក្តីព្រាងរបាយការណ៍នយោបាយដាក់ជូនមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម មានការកែ តម្រូវអំពីគោលដៅយុទ្ធសាស្ត្រ។​មុននេះ គោលដៅដែលបានដាក់ចេញគឺដល់ឆ្នាំ
២០២០ នាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបជាសារវ័ន្ត ។ ប៉ុន្តែបច្ចុប្បន្នគោលដៅនេះ ត្រូវបានកែតម្រូវឲ្យក្លាយទៅជា ការកសាងគ្រឹះស្ថាន
រឹងមាំដើម្បីនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មទំនើបយ៉ាងឆាប់ៗ ។

        គោលដៅដែលបក្សកុម្មុនិស្តវៀតណាមដាក់ចេញនៅមហាសន្និបាតបក្ស ទូទាំងប្រទេសលើកទី៧នាឆ្នាំ១៩៩១ គឺវៀតណាមនឹងក្លាយទៅជាប្រទេសឧស្សា ហកម្មទំនើបជាសារវ័ន្តនាឆ្នាំ២០២០ ប្រហែលជាមិនបានសម្រេចនៅឡើយ។  មូលហេតុគឺដោយសារ វៀតណាមមិនទាន់អនុវត្តរួចរាល់នូវការរៀបចំរចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចឡើងវិញ ដោយនៅរក្សារូបសណ្ឋានកំណើនហួសសម័យ មិនសម ស្របនឹងដំណាក់កាលប្រគួតប្រជែងធ្វើសមាហរណកម្មផងដែរ។

        ឆ្លៀតយករាល់ឱកាសសម្រាប់ការអភិវឌ្ឍន៍

        បណ្ឌិត Tran Du Lich ជំនាញការសេដ្ឋកិច្ច សមាជិកសភានីតិកាលទី១៣ បានលើកឡើងឱកាសចំនួន២ដែលវៀតណាមត្រូវឆ្លៀតយកដើម្បីនាំខឿន សេដ្ឋកិច្ចទទួលបានផ្លែផ្កាក្នុងដំណាក់កាលខាងមុខ។ នោះគឺបរិយាកាសម៉ាក្រូ សេដ្ឋកិច្ចស្ថិរភាពជាបង្គួរ និងលក្ខណៈធ្វើសមាហរណកម្មក៏ដូចជាឋានៈរបស់ វៀតណាមកាន់តែងាយស្រួលពីមួយថ្ងៃទៅមួយថ្ងៃ៖

        “ពិនិត្យលើជ្រុងជ្រោយសក្តានុភាពនិងឋានៈវិញ យើងអាចធ្វើបានល្អជាង ទៀតនូវដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងរយៈ៥ឆ្នាំខាងមុខ ដើម្បីជម្រុញ យ៉ាងឆាប់បំផុតដំណើរការ ឧស្សាហូបនីយកម្មប្រទេសជាតិ។ ខ្ញុំចាត់ទុកថា មាន បញ្ហាមួយចំនួនដែលមហាសន្និបាតលើកទី១២ក៏បានដាក់ចេញដែលក្នុងនោះ មានការប្រមូលផ្តុំប្រភពកម្លាំងពលំក្នុងប្រទេសហើយយើងត្រូវប្រើប្រាស់ប្រភព
នេះប្រកបដោយប្រសិទ្ធិភាពជាងទៀត”។

        បណ្ឌិតសេដ្ឋកិច្ច Pham Gia Minh អគ្គលេខាធិការរង សមាគមទំនាក់ទំនង ជាមួយជនវៀតណាមនៅឯបរទេសបានឲ្យដឹងថា ត្រូវកំណត់បទដ្ឋាននៃប្រទេស ឧស្សាហកម្មតាមទិសទំនើបយ៉ាងដូចម្តេច ហើយផ្តោតទៅលើបទដ្ឋានឆ្លុះបញ្ជាំង សមត្ថភាពអភិវឌ្ឍន៍នូវខឿនសេដ្ឋកិច្ចនិងសង្គមកិច្ច។ បណ្ឌិត Pham Gia Minh ក៏
បានអះអាងថា ត្រូវកសាងរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចនិង រចនាសម្ព័នពលកម្ម ឲ្យបានសមស្របដោយពង្រីកប្រៀបខ្លាំងទិន្នផលពលកម្មនិងមានការប្រគួត
ប្រជែងខ្ពស់។

        “វៀតណាមគប្បី កសាងតំបន់បំរើទីផ្សាតាមរូបសណ្ឋានរបស់កូរ៉េខាងត្បូង
តៃវ៉ាន់ឬសឹង្ហបុរី។ យើងរៀនសូត្រពីគេ ប៉ុន្តែឈរលើកលក្ខណៈរបស់ខ្លួន ដើម្បី កាត់បន្ថយចំនួនបុគ្គលិកស៊ីប្រាក់ខែដោយប្រយោល។​ហើយចំនួនបុគ្គលិកក្នុង
ក្របខ័ណ្ឌរដ្ឋ ត្រូវទទួលបានចំណូលសមស្របដែលពួកគេបង្កើតឡើងផលិត
ផល ផ្ទាល់សម្រាប់អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច។ យើងធ្វើសមាហរណកម្មកាន់តែ
ស៊ីជម្រៅគឺជារូបមន្តជោគជ័យជាទិន្នផលពលកម្មតែប៉ុណ្ណោះ”។

        មនុស្សជាកត្តាស្នូលសម្រាប់ការអភិវឌ្ឍន៍

        ក្រឡែកមើលលើជ្រុងជ្រោយមួយទៀត សាស្ត្រាចា្យ គ្រូបង្រៀងប្រជាជន
Vu Duong Ninh នៅសកលវិទ្យាល័យជាតិហាណូយបានចាត់ទុកថា ៖ ប្រសិន
បើចងកសាង សង្គមឧស្សាហកម្មគឺត្រូវមានធនធានមនុស្សសមស្របនឹងខឿន
ផលិតកម្មឧស្សា ហកម្ម។ ជាក់ស្តែងគឺមនុស្សត្រូវមានវិន័យខ្ពស់ក្នុងផលិតកម្ម
និងក្នុងជីវភាពរស់ នៅ។ លោក Vu Duong Ninh បានឲ្យដឹងថា៖

        “ប្រសិនបើចង់ឈានឡើងសង្គមឧស្សាហកម្មមួយ ត្រូវកសាងមនុស្សមាន ឥរិយាបទឧស្សាកម្ម។ សំខាន់បំផុតគឺវិន័យក្នុងការផលិតកម្មផង និងជីវភាពរស់
នៅផង។ ចង់ឈានឡើងសង្គមឧស្សាហកម្មមួយ ក៏ត្រូវកសាងមនុស្សឲ្យមានការ
តិះរិះ មានរបៀបរស់នៅតាមសង្គមឧស្សាហកម្មដែលមុនបង្អស់ត្រូវចេះវិន័យ”។

        ដើម្បីធានាថាអនុវត្តប្រកបដោយជោគជ័យរាល់គោលដៅដែលបានដាក់
ចេញ បក្សកុម្មុនិស្តវៀតណាមបានកែតម្រូវ ពេលវេលាពីចំណុច “ដល់ឆ្នាំ២០២០”
ឲ្យក្លាយទៅជាការ “ឆាប់សម្រេច”។ ការកែតម្រូវនេះគឺត្រូវសម្រេចបានគោលដៅ
ចំនួន២ គឺកែប្រែពេលវេលាឲ្យស្របនឹងស្ថានភាពជាក់ស្តែងផង និងរក្សាដដែល គោលដៅក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបផង ដើម្បីបក្សទាំង
មូល ប្រជាជនទាំងមូលបន្តការខំប្រឹងប្រែងឈានទៅមុខ៕

 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.