ព្រឹត្តិការណ៍

វៀតណាមផ្ដល់អាទិភាពដល់ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ

វៀតណាមផ្ដល់អាទិភាពដល់ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ

(VOVWORLD) - វៀតណាមបានដំណើរការការងារក្នុងឋានៈជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប)អាណត្តិ ២០២០-២០២១ និងជាប្រធានដោយប្ដូរវេននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប ខែមករាឆ្នាំ២០២០ ដោយការធ្វើជាអធិបតីនៅក្នុងកិច្ចពិភាក្សាបើកចំហថ្នាក់រដ្ឋ មន្រ្តីរបស់ក្រុបប្រឹក្សាសន្តិសុខ។

 ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប (រូបថត៖ VOV)

  ក្រោមប្រធានបទ “រំលឹកខួបឆ្នាំទី៧៥នៃអ.ស.ប៖ គោរពធម្មនុញ្ញដើម្បីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ” នោះ វៀតណាមចង់ ផ្ដល់អាទិភាពដល់ការគោរពធម្មនុញ្ញអ.ស.បក្នុងការទូតបង្ការ ទប់ស្កាត់ ការពារ ប្រជាជនក្នុងជម្លោះ និងបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។

       ភារកិច្ចថ្មីក្នុងបរិបទពោរពេញទៅដោយការសាកល្បង

        អាចអះអាងបានថា កិច្ចពិភាក្សាថ្នាក់រដ្ឋមន្រ្តីតាមគំនិតផ្ដួចផ្ដើមរបស់វៀត ណាម បានប្រព្រឹត្តទៅចំពេល ដែលបញ្ហាជាច្រើនកំពុងកើតមានឡើងនៅទូទាំង ពិភពលោក ជាពិសេសគឺជម្លោះ ការគំរាមកំហែងកំពុងរីករាលដាល ដែលក្នុង នោះមានបញ្ហាពាក់ព័ន្ធដល់ការគោរពធម្មនុញ្ញអ.ស.បផងដែរ។ ហេតុនេះហើយ ប្រធានបទនៃកិច្ចពិភាក្សានេះទាក់ទាញបានការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ប្រទេសជាសមាជិកអ.ស.បទាំងអស់។ មិនធ្លាប់មានកិច្ចពិភាក្សាណាមួយ ដែល ទាក់ទាញបានការចូលរួមរបស់ប្រទេសជាសមាជិកអ.ស.បយ៉ាងច្រើនដូច្នេះទេ។ ប្រទេសជាង១១០បានចុះបញ្ជីថ្លែងមតិនៅក្នុងកិច្ចពិភាក្សានេះ ដែលជាបរិមាណ ច្រើនបំផុតចំពោះកិច្ចពិភាក្សាបើកចំហមួយរបស់ក្រុមប្រឹក្សាសន្តិសុខតាំងពីមុនមក។

        ឆ្នាំ២០២០ក៏ជាឆ្នាំគម្រប់ខួប៧៥ឆ្នាំនៃទិវាបង្កើតរបស់អ.ស.បផងដែរ។ តាមរយៈប្រធានបទ “រំលឹកខួបឆ្នាំទី៧៥នៃអ.ស.ប៖ គោរពធម្មនុញ្ញដើម្បីរក្សាសន្តិ ភាពនិងសន្តិសុខអន្តរជាតិ” នៅខែដំបូងចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សា សន្តិសុខនោះ វៀតណាមមានបំណងចង់អះអាងសារជាថ្មីនូវសារសំខាន់របស់ អង្គការនេះ ជាពិសេសគឺក្នុងតួនាទីរក្សាសន្តិភាពនិងសន្តិសុខពិភពលោក។

        នៅពេលបច្ចុប្បន្ននេះ ប្រទេសទាំងអស់ត្រូវតែគោរពធម្មនុញ្ញអ.ស.ប ជាពិសេសគឺក្រុមប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ នៅកិច្ច ពិភាក្សាបើកចំហនេះដែរ អង្គការនេះបានចេញសេចក្ដីថ្លែងការណ៍ស្ដីពីកិច្ច ពិភាក្សាបើកចំហពាក់ព័ន្ធដល់ធម្មនុញ្ញអ.ស.បជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ បណ្ដាកិច្ចពិភាក្សាស្ដីពីធម្មនុញ្ញអ.ស.បតាំងពីមុនមកមិនធ្លាប់ដែលចេញសេចក្ដីថ្លែង ការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខយ៉ាងដូច្នេះបានទេ។ ប្រការនេះបាន សរឲ្យឃើញនូវសារសំខាន់ក៏ដូចជាភាពជោគជ័យនៃកិច្ចពិភាក្សាបើកចំហដែលត្រូវបានរៀបចំឡើងតាមគំនិតផ្ដួចផ្ដើមរបស់វៀតណាមក្នុងឋានៈជាប្រធានក្រុម ប្រឹក្សាសន្តិសុខក្នុងខែមករាឆ្នាំ២០២០។

       លើកត្រដែតការគោរពធម្មនុញ្ញអ.ស.ប

        នៅពេលចូលរួមក្រុមប្រឹក្សាសន្តិសុខ វៀតណាមបានដាក់ចេញអាទិភាព ដោយឡែករបស់ខ្លួន។ ប៉ុន្តែរាល់អាទិភាពនោះ ក៏សមស្របនឹងអាទិភាពរួមរបស់ក្រុមប្រឹក្សា សន្តិសុខ ក៏ដូចជាសមាជិកនានារបស់អ.ស.បផងដែរ។ អាទិភាពរបស់វៀតណាម ក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺធ្វើយ៉ាងម៉េចដើម្បីអោយប្រទេសទាំងអស់ត្រូវគោរព ធម្មនុញ្ញអ.ស.ប។ អាទិភាពទី២នោះគឺត្រូវរារាំងជម្លោះ ឬហៅបានថា ការទូត បង្ការទប់ស្កាត់ ការពារជនស៊ីវិលក្នុងជម្លោះ ជាពិសេសគឺនារីនិងកុមារ។ ជា ប្រទេសមួយដែលធ្លាប់បានឆ្លងកាត់ពុះពារលើសង្គ្រាមអញ្ចឹងបានជាវៀតណាម មានបទពិសោធន៍ជាច្រើនក្នុងការដោះស្រាយផលវិបាកដោយសង្គ្រាម ដូចជា បញ្ហារំដោះគ្រាប់បែកមីន។ នេះជាវិស័យដែលវៀតណាមមានបំណងចង់ចែករំលែក។

        វៀតណាមចូលកាន់តំណែងថ្មីក្នុងបរិបទដែលពិភពលោកនិងតំបន់កំពុង មានការវិវត្តន៍យ៉ាងស៊ីជំរៅ។ ជម្លោះជាច្រើននៅទ្វីបអាហ្វ្រិកមិនទាន់ស្វែងរកបាន នូវដំណោះស្រាយ ភាពតានតឹងមាននិន្នាការកើនឡើងនៅមជ្ឈឹមបូព៌ា និងគ្រោះ អាសន្នផ្ទុះឡើងជម្លោះនៅតំបន់មួយចំនួន រួមទាំងអាស៊ី-ប៉ាស៊ីហ្វិក។ លើសពី នេះទៅទៀត រាល់ទង្វើដោយឯកតោភាគី មិនគោរពច្បាប់អន្តរជាតិ ប្រើប្រាស់ និងគំរាមកំហែងប្រើប្រាស់អំពើហឹង្សា រំលោភបំពានលើអធិបតេយ្យភាព បូរណ ភាពដែនដី ធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗ ក៏ជាការ សាកល្បងផ្ទាល់ចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិផងដែរ។ ទោះបីជាសន្តិ ភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍនៅតែជានិន្នាការស្នូលក្ដី ប៉ុន្តែការប៉ះគ្នា ខាងយុទ្ធសាស្ត្ររវាងមហាអំណាចពិភពលោកកំពុងកើនឡើង ដែលនាំទៅដល់ ផលវិបាកដ៏ស្មុគស្មាញជាច្រើន។

        ចូលរួមក្រុមប្រឹក្សាសន្តិសុខអ.ស.បក្នុងបរិបទពោរពេញទៅដោយការសាកល្បងនោះ វៀតណាមនៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវមាគ៌ាកិច្ចការបរទេសឯករាជ្យ ធ្វើម្ចាស់ដោយខ្លួនឯង ពិពិធកម្ម ពហុភាគីនិយម ខិតខំប្រឹងប្រែងជំរុញកិច្ចសន្ទនា កាត់បន្ថយភាពតានតឹង ការប្រឈមមុខដាក់គ្នា ស្វែងរកដំណោះស្រាយសម ហេតុសមផលសម្រាប់បញ្ហានានាដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខតំបន់ និងអន្តរជាតិ ជំរុញការគោរពច្បាប់អន្តរជាតិ ជាពិសេសគឺធម្មនុញ្ញអ.ស.ប។ វៀត ណាមនឹងលើកត្រដែតស្មារតី “ភាពជាដៃគូដើម្បីសន្តិភាពជានិរន្ត” ដែលផ្តោត ទៅលើការរាំងស្កាត់ជម្លោះ ស្ថាបនាសន្តិភាព ស្ដារឡើងវិញក្រោយពីសង្គ្រាម បង្កើន លទ្ធិពហុភាគីនិយមនិងយន្តការពហុភាគីនានា ជាពិសេសគឺអ.ស.ប៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.