ព្រឹត្តិការណ៍

វៀតណាមរួមចំណែកយ៉ាងសកម្មចូលក្នុងសន្និសីទកំពូលអាស៊ានលើកទី២១

វៀតណាមរួមចំណែកយ៉ាងសកម្មចូលក្នុងសន្និសីទកំពូលអាស៊ានលើកទី២១

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung នាថ្ងៃទី១៦វិច្ឆិកាបានដឹកនាំគណៈប្រតិភូ វៀតណាមចូលរួមសន្និសីទកំពូល​ អាស៊ានលើកទី២១និងបណ្តាសន្និសីទកំពូល ទាក់ទិននានាដែលរៀបចំឡើងនៅរាជធានីភ្នុំពេញ

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោកNguyen Tan
Dung នាថ្ងៃទី១៦វិច្ឆិកា បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទកំពូល អាស៊ានលើកទី២១ និងបណ្តាសន្និសីទកំពូលទាក់ទិននានាដែលរៀបចំឡើងនៅ
រាជធានីភ្នុំពេញ កម្ពុជាចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០វិច្ឆិកាឆ្នាំ២០១២។

រាជធានីភ្នុំពេញរបស់កម្ពុជា ស្វាគមន៌ប្រមុខនៃបណ្តាប្រទេសអាស៊ាន
និងមហាអំណាច មកចូលរួមសន្និសីទកំពូលអាស៊ានលើកទី២១
(រូបថតៈ Internet)

        សន្និសីទកំពូលអាស៊ានលើកទី២១ ជាសន្និសីទអាស៊ានចុងក្រោយនិងសំ
ខាន់បំផុតក្នុងឆ្នាំ២០១២ ក្រោមការដឹកនាំរបស់កម្ពុជាប្រធានអាស៊ាន ។ នេះក៏ជា
ឱកាស ដើម្បីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានឯកភាពគ្នា និងអនុម័តលើខ្លឹម
សារសំខាន់ៗដែលបានពិភាគ្សាក្នុងឆ្នាំ២០១២។ ទន្ទឹមនឹង នោះ ថ្នាក់ដឹកនាំអា
ស៊ានបន្តអះអាងនូវការប្តេជ្ញាចិត្តរបស់អាស៊ាន​គឺ ឆាប់ជម្រុញដំណើរការកសាង
សហគមន៌និងផ្សារភ្ជាប់អាស៊ាន បង្កើនទំនាក់ទំនងជាមួយដៃគូរនានា និងរក្សា
តួនាទីស្នូលរបស់អាស៊ានក្នុងពិភពលោក១ដែលកំពុងមានការបំរែបំរួលជាច្រើន។

ក្រោមប្រធានបទ “អាស៊ាន​សហគមន៌មួយ ជោគវេសនាមួយ” សន្និសីទ
កំពូលអាស៊ាន២១ និងសន្នសីទកំពូលទាក់ទិននានា ក្រៅពីការប្រមូលផ្តុំទៅលើ
ការជម្រុញដំណើរការកសាងសហគមន៌ ម្ចាស់ការក្នុងការកំណត់ទិសដៅ និង
ជម្រុញកសាងរចនាសម្ព័ន្ធតំបន់១ឲ្យស្របនឹងផលប្រយោជន៌នៃប្រ​ទេសនីមួយ
ៗនិងលក្ខណៈរបស់តំបន់។ ភារកិច្ចស្នូល១ទៀតរបស់អាស៊ាន គឺ​ពង្រីកនិង
បង្កើនការផ្សារភ្ជាប់ជាមួយបណ្តាដៃគួរ កំណត់អនាគត់សម្រប់បណ្តាដំណើរ
វិវត្តន៌តំបន់ ASEAN+1 ASEAN+3 និងជាន់ខ្ពស់ អាស៊ីបូព៌ា។ ដោយហេតុនេះ
សន្និសីទលើកនេះ មិនត្រឹមតែទាក់ទាញការចូល រួមរបស់អ្នកប្រមុខអាស៊ាន
ចំនួន១០រូបប៉ុណ្ណោះទេ ថែមទាំងមានវត្តមានរបស់ថ្នាក់ដឹកនាំ នៃបណ្តាមហា
អំណាចដូចជា អាមេរិក ជប៉ុន ចិន ឥណ្ឌាជាដើម។      

ក្នុងរយះពេល៤៥ឆ្នាំកសាងនិងអភិវឌ្ឍន៍ ASEAN បាននិងកំពុងក្លាយទៅជាដៃគូ
សំខាន់នៃប្រទេសធំៗលើសកលលោក​និងជាអាស័យដ្ឋា១ដែលគួរឲ្យទុកចចិត្ត
ដើម្បីផ្សារភ្ជាប់បណ្តាផលប្រយោធន៍និងរួមគ្នាឆ្ពោះទៅគោលដៅរួមគឺរក្សាសន្តិភាព ស្ថិរភាពនិងរួមអភិវឌ្ឍន៍ដ៍សម្បូរុងរឿង។ក្នុងអំឡុង១៧ឆ្នាំជាសមាជិក ASEAN វៀតណាមជានិច្ចកាលកំណត់ថា៖កិច្ចសហប្រតិបត្តិជាមួយ ASEAN ជាផ្នែកសំខាន់
១ក្នុងគោល​មាគា៏កិច្ចការបរទេស របស់បក្សនិងរដ្ឋវៀតណាមគឺម្ចាស់ការពហុភាគី
បណ្តាទំនាក់ទំនង​ ម្ចាស់ការធ្វើសមាហរណកម្មទៅក្នុងដំបន់និងអន្តជាតិ។
នៅដំណាក់កាលបច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិជាមួយ ASEAN កាន់តែបាន
ក្លាយទៅជាចាំបាច់ពេលដែលវៀតណាមកំពុងធ្វើសមាហរណកម្មទៅក្នុង អន្តជាតិដ៍ទូលំទូលាយពី១ថ្ងៃទៅ១ថ្ងៃ។អនុរដ្ឋមន្រ្តីការបរទេសវៀតណាម  Pham
Quang Vinh អះអាងថា​​៖

“ក្នុងអំឡុង១៧ឆ្នាំជាសមាជិក​ ASEAN ការផ្តួចផ្តើមគំនិតរបស់ វៀតណាម គឺ   ម្ចាស់កាសកម្មចូលរួម ASEAN ព្រមទាំងចាត់ទុក ASEAN ១ សាមគ្គីភាពមាំមួន
ជាផលប្រយោធន៍យុទ្ឋសាស្រ្តរបស់វៀតណាម។គ្រឹះស្ថានរបស់វវៀតណាមគឺ
ជាគោលនយោបាយកិច្ចការបរទេសឯករាជ្យម្ចាស់ការដើម្បីសន្តិភាពសន្តិសុខ
នៃដំបន់​ក៍ដូចជាការអភិវឌ្ឍន៍នៃដំបន់ជាដើម “។

ដោយឈលើស្មារតីនេះ វៀតណាមមានការផ្តួចផ្តើមគំនិតជំរុញការកសាង
ASEAN ១មាំមួន សាមគ្គីភាព និងមានការគួបផ្សំជិតស្និទដែលដើរតួនាទី
សំខាន់នៅក្នុងដំបន់។តាមរយះនោះបង្កើនបរិយាកាសសន្តិភាពសន្តិសុខនិង
កិច្ចសហប្រតិបត្តិការនៅក្នុងដំបន់។វៀតណាមសកម្មរួមវិភាគទានបណ្តាបញ្ហា
ចំណុះការយកចិត្តទុកដាក់រួមរបស់ ASEAN ។ និងវៀតណាមមានផលប្រយោជន៍
រួមចំណែកលើកកំពស់តួនាទីនិងថានះអន្តរជាតិរបស់វៀតណាមក៍ដូចជាជំរុញ
ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយបណ្តាដៃគូសំខាន់ៗ។អ្នកនាំពាក្យ
ក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi បានអះអាងថា៖  

“ក្នុងឋានៈជាសមាជិកសកម្ម ម្ចាស់ការ មានការទទួលខុសត្រូវរបស់អាស៊ាន វៀតណាមបានកំពុងនិងរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានបន្ត ពង្រឹងនិងពង្រីកស្មរតីនិងគោលការណ៍សកម្មភាពនានារបស់អាស៊ាន សំដៅ
បង្កើន តួនារទីស្នូលរបស់សមាគមក្នុងរាល់ដំណើរសមហរណកម្មកំបន់ ថែម
ទៀត ដើម្បី សន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍
ក្នុងតំបន់និងលើ សកលលោក។”

តាមរបៀបវារៈ នាយករដ្ឋមន្ត្រី Nguyen Tan Dung​ នឹងចូលរួមរាល់សន្និសីទនិង សកម្មភាពសំខាន់ផ្សេងទៀត ដូចជា ៖ សន្និសីទរវាងបណ្ដាថ្នាក់ដឹកនាំអាស៊ាន ជាមួយក្រុមប្រឹក្សារពិគ្រោះយោបល់អាជីវកម្មអាស៊ាន សន្និសីទជាន់ខ្ពស់រំលឹកខួប អនុស្សារវរីយ៍ទិវាអាស៊ាន-ចិន អាស៊ាន-អាមេរិក សន្និសីទជាន់ខ្ពស់អាស៊ីបូព៏ា
ជាដើម។

ការចូលរួមសន្និសីទកំពូលអាស៊ានលើកទី ២១ និងបណ្ដាសន្និសីទទាក់ទងលើកនេះ របស់នាយករដ្ឋមន្ត្រី  Nguyen Tan Dung និងគណៈប្រតិភូវៀតណាម មានការរួម
វិភាគទានជាក់ស្តែង មិនត្រឹមតែ សំរាប់សន្និសីទ ប៉ុណ្ណោះទេ ថែមទាំងក្នុង
ការអភិវឌ្ឍន៍របស់អាស៊ានទៀងផង៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.