ព័ត៌មានសំខាន់

បន្តសុក្រិតហេដ្ឋារចនាសម្ព័ន្ធអគ្គីសនីនុយគ្លេអែរជាតិ

បន្តសុក្រិតហេដ្ឋារចនាសម្ព័ន្ធអគ្គីសនីនុយគ្លេអែរជាតិ

(VOVworld) - តាមផែនការសហប្រតិបតិ្តការឆ្នាំ២០១៤ រវាងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមនិង ស្ថាប័នថាមពលនុយគ្លេអែរអន្តរជាតិ (IAEA) ចាប់ពីថ្ងៃ ទី១០ដល់ទី១៤វិច្ឆិកា នៅរដ្ឋធានីហាណូយ ក្រសួង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានរៀបចំសិក្ខាសាលាដោយប្រធានបទ “វៀតណាម-IAEA និងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធអគ្គីសនីនុយគ្លេអែរ”។

(VOVworld) - តាមផែនការសហប្រតិបតិ្តការឆ្នាំ២០១៤រវាងក្រសួងវិទ្យាសាស្ត្រនិង
បច្ចេកវិទ្យាវៀតណាមនិងស្ថាប័នថាមពលនុយគ្លេអែរអន្តរជាតិ (IAEA) ចាប់ពីថ្ងៃទី
១០ដល់ទី១៤វិច្ឆិកា នៅរដ្ឋធានីហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបាន
រៀបចំសិក្ខាសាលាដោយប្រធានបទ “វៀតណាម-IAEA និងការអភិវឌ្ឍន៍ហេដ្ឋា
រចនាសម្ព័ន្ធអគ្គីសនីនុយគ្លេអែរ”។ក្នុងតួនាទីជាស្ថាប័នសម្របសម្រួលទទួលការ
ខុសត្រូវអំពីការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធអគ្គីសនីនុយគ្លេអែរ ក្រសួងវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យាវៀតណាម បានជំរុញបណ្ដាសកម្មភាពអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ
អគ្គីសនីនុយគ្លេអែរត្រូវតាមអនុសាសន៍របស់IAEA ដើម្បីឆ្លើយតបទៅនឹងតម្រូវការ
ក្នុងការលាតត្រដាងអនុវត្តគម្រោងការណ៍អគ្គីសនីនុយគ្លេអែរដំបូងនៅវៀតណាម
ឲ្យបានសុវត្ថិភាព សន្តិសុខនិងមានប្រសិទ្ធភាព។សិក្ខាសាលាក៏បានផ្លាស់ប្ដូរមតិអំពី
បណ្ដាបញ្ហាបច្ចេកទេសដូចជា សុវត្ថិភាពនុយគ្លេអែរ សុវត្ថិភាពវិទ្យុសកម្ម ប្រភពធន
ធានមនុស្ស បង្កើតផែនការទប់ទល់នឹងគ្រោះមហន្តរាយ កាកសំណល់វិទ្យុសកម្មជា
ដើម។

មណ្ឌលតាំងបង្ហាញអគ្គីសនីនុយគ្លេអែរ១នៅរដ្ឋធានីហាណូយ (រូបថត៖TTXVN)


បន្ទាប់ពីការពិភាគ្សា ភាគីទាំង២នឹងដាក់ចេញរបាយការណ៍អំពីស្ថានភាពអភិវឌ្ឍន៍
ហេដ្ឋារចនាសម្ព័ន្ធអគ្គីសនីនុយគ្លេអែរនៅវៀតណាម និងនាំចេញសកម្មភាពសហ
ប្រតិបតិ្តការរួមរវាងភាគីទាំង២ទៀតផង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.