ធ្វើឌីជីថលសារមន្ទីរនៅវៀតណាម - និន្នាការដ៏ត្រឹមត្រូវសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍
(VOVWORLD) - ការធ្វើឌីជីថលសារមន្ទីរគឺជានិន្នាការដ៏ត្រឹមត្រូវរបស់សារមន្ទីរជុំវិញពិភពលោកក្នុងបរិបទដែលអ្វីៗគ្រប់បែបយ៉ាងកំពុងកើតឡើងនៅលំហអ៊ីនធឺណិត។ ឌីជីថលក៏ជាមធ្យោបាយដ៏ល្អមួយក្នុងការរក្សាទុក និងតាំងបង្ហាញវត្ថុតាងសម្រាប់ពេលអនាគត នៅក្នុងការពង្រីកពហុវិស័យនៃលំហ។ នៅប្រទេសវៀតណាម សារមន្ទីរក៏កំពុងឆ្លងកាត់ការផ្លាស់ប្តូរឌីជីថលយ៉ាងខ្លាំងក្លា និងជានិន្នាការដែលជៀសមិនរួច។










