Got It AI វៀតណាម និងកិច្ចខិតខំប្រឹងប្រែងដើម្បីក្លាយជាក្រុមហ៊ុនសកល
(VOVWORLD) - ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍យុទ្ធសាស្ត្រ "Make in Vietnam" ម៉ាកយីហោ Querychat សេវាកម្មមួយឆ្ពោះទៅឃ្លាំងផ្ទុកទិន្នន័យនៅលើមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាពពក (Cloud Computing) របស់ Got It ដែលបានបង្កើតឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ដោយសារតែមានកម្រិតបញ្ញាខ្ពស់។ ក្រោយរយៈពេល ៣ ឆ្នាំចាប់តាំងពីដាក់ឱ្យដំណើរការ (ឆ្នាំ ២០១៩) រហូតមកដល់ពេលនេះ ក្រុមអ្នកជំនាញរបស់ Got It មានការកែលម្អជាច្រើនដើម្បី Querychat អាចសម្របខ្លួនទៅនឹងការរីកចម្រើននៃសម័យកាល។










