(VOVworld) - ជនរួមជាតិ សមមិត្តនិងយុទ្ធជននៅលើទូទាំងប្រទេសជាទីគោរព!
ក្នុងឱកាសឆ្នាំថ្មី២០១៧និងទទួលបុណ្យតេតប្រពៃណីឆ្នាំរកានព្វស័ក តាងនាម
ថ្នាក់ដឹកនាំបក្ស រដ្ឋ ខ្ញុំសូមថ្លែងសេចក្ដីជូនពរដ៏ល្អប្រសើរបំផុតចំពោះជនរួមជាតិ
សមមិត្ត និងយុទ្ធជនទាំងមូលក្នុងទូទាំងប្រទេសក៏ដូចជាជនរួមជាតិវៀតណាមនៅ
ឯបរទេស។
ជនរួមជាតិ សមមិត្តនិងយុទ្ធជននៅលើទូទាំងប្រទេសជាទីគោរព!
ក្នុងឆ្នាំ២០១៦កន្លងទៅ ប្រជាជាតិវៀតណាមទាំងមូលបានខិតខំប្រឹងប្រែង
ជំនះពុះ ពារលើការលំបាកសាកល្បងជាច្រើន ហើយទទួលបានសមិទ្ធិផលសំ
ខាន់ៗលើគ្រប់វិស័យ។ ទទួលស្វាគមន៍ឆ្នាំថ្មី ជនវៀតណាមម្នាក់ៗចូរពង្រីកយ៉ាង
ខ្លាំងក្លានូវស្មារតីស្នេហាជាតិ ប្រពៃណី “កូននាគចៅទេវតា” ឆ័ន្ទៈម្ចាស់ការពឹងទៅ
លើខ្លួនឯង សាមគ្គីភាព ច្នៃប្រឌិត ខិតខំប្រឡងប្រណាំងអនុវត្តន៍ប្រកបដោយ
ជោគជ័យនូសេចក្ដីសំរេចចិត្តនៃ មហាសន្និបាតលើកទី១២របស់បក្ស បើកចេញ
ដំណាក់កាលអភិវឌ្ឍន៍ថ្មី ប្រទេសសម្បូររុងរឿង ប្រជាជនគ្រប់រូបសម្បូរធូរធានិង
សុភមង្គល។
ដោយជំនឿជាក់ដ៏ជ្រាលជ្រៅទៅលើកម្លាំងពលំរបស់ប្រជាជាតិទាំងមូលនិង
អនាគតភ្លឺស្វាងរបស់ប្រទេសជាតិ យើងប្ដេជ្ញាចិត្តដណ្ដើមបានជ័យជំនះថ្មីដ៏ធំធេង
ជាងមុនទៀតក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ការពាររឹងមាំឯករាជ្យ អធិបតេយ្យភាពនិង
បូរណភាពដែនដីដ៏ពិសិដ្ឋរបស់មាតុប្រទេស កសាងប្រទេសវៀតណាមខ្លាំងមាំ
មួន ប្រជាជាតិវៀតណាមស្ថិតស្ថេរគង់វង្ស ប្រកៀកស្មាជាមួយមិត្តភក្តិនៅលើ
ទូទាំងពិភព លោក ឆ្ពោះទៅអនាគតភ្លឺស្វាង។
ឆ្នាំថ្មី ស្មារតីថ្មី ការប្ដេជ្ញាចិត្តថ្មី និងកម្លាំងរស់ថ្មី។ប្រទេសទាំងមូលរួមកម្លាំងកា
យចិត្តពិតប្រាកដជាទទួលបានជោគជ័យ! សូមទទួលការគោរពរាប់អានពីខ្ញុំ! Tran Dai Quang
សេចក្ដីជូនពររបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ក្នុងឱកាសនិទាឃរដូវឆ្នាំរកានព្វស័ក២០១៧
សេចក្ដីជូនពររបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ក្នុងឱកាសនិទាឃរដូវឆ្នាំរកានព្វស័ក២០១៧
(VOVworld) - ក្នុងឱកាសឆ្នាំថ្មី២០១៧និងទទួលបុណ្យ តេតប្រពៃណីឆ្នាំរកានព្វស័ក តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ ខ្ញុំសូមថ្លែងសេចក្ដីជូនពរដ៏ល្អប្រសើរបំផុតចំពោះ ជនរួមជាតិ សមមិត្ត និងយុទ្ធជនទាំងមូលក្នុងទូទាំង ប្រទេសក៏ដូចជាជនរួមជាតិវៀតណាមនៅឯបរទេស។






