អ្នកគ្រូ Ha Anh Phuong - កសាងពលរដ្ឋឌីជីថល បណ្តុះបណ្តាលពលរដ្ឋសកល នៅតំបន់ព្រៃភ្នំ Huong Can
(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ក្នុងដំណើរការអប់រំក្នុងយុគសម័យឌីជីថលនេះ មានលោកគ្រូ អ្នកគ្រូ ជាច្រើនរូបដែលជានិច្ចកាលច្នៃប្រឌិតនិងបំផុសគំនិតសម្រាប់សិស្សានុសិស្ស។ រឿងរ៉ាវដែលយើងខ្ញុំចង់ជម្រាបជូននៅថ្ងៃនេះ ស្តីអំពីគ្រូបង្រៀនបែបនេះ គឺអ្នកគ្រូ Hà Ánh Phượng នៅឃុំ Hương Cần ខេត្ត Phú Thọ។ អ្នកគ្រូ Phượng មិនត្រឹមតែជួយសិស្សានុសិស្សនៅតំបន់ព្រៃភ្នំ ឆ្ពោះទៅពិភពលោក ក្លាយជាប្រជាពលរដ្ឋឌីជីថលនិងជាពលរដ្ឋសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទភាពរបស់វិស័យអប់រំវៀតណាមទៀតផង ដោយទទួលពានរង្វាន់“សម្តេចចៅហ្វា មហាចក្រី - PMCA” ជាពានរង្វាន់ដ៏មានកិត្យានុភាព ដែលទទួលស្គាល់ការរួមវិភាគទានលេចធ្លោក្នុងវិស័យអប់រំនៅតំបន់អាស៊ាន ក្នុងឆ្នាំ២០២១។







