ប្រទេសថៃជំរុញសកម្មភាពតភ្ជាប់កិច្ចសហប្រតិបត្តិការអប់រំជាមួយវៀតណាម
(VOVWORLD) - ក្រោយពីលើកកំពស់ទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម និងថៃបានពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលផងដែរ។ សកម្មភាពតភ្ជាប់វិស័យអប់រំរវាងប្រទេសទាំងពីរ ដូចជាការរៀបចំសិក្ខាសាលាអប់រំ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសហគ្រាសថៃ និងសាកលវិទ្យាល័យវៀតណាម ការផ្តល់អាហា រូបករណ៍ដល់និស្សិត ... បានរួមចំណែកទៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស បំពេញតម្រូវការនៃប្រទេសទាំងពីរ។










