ការផ្លាស់ប្តូរវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍រវាងវៀតណាមនិងឥណ្ឌូនេស៊ី
(VOVWORLD) - ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ ដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូនេស៊ី (ខែសីហា ឆ្នាំ២០១៣ - ខែសីហា ឆ្នាំ) និងខួបលើកទី ៧៨ ទិវាបុណ្យជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ី (ថ្ងៃទី ១៧ សីហា ឆ្នាំ១៩៤៥-ថ្ងៃទី ១៧ ខសីហា ឆ្នាំ ២០២៣) បានប្រព្រឹត្តទៅនាថ្ងៃទី ២៧ ខែកញ្ញា នៅរោងមហោស្រពទីក្រុងហាណូយ។ កម្មវិធីដែលរៀបចំឡើងដោយស្ថានទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយ (KBRI) សហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដួងចិត្តរបស់ប្រជាជននៃរដ្ឋធានី និងមិត្តភក្តិអន្តរជាតិ។









