លោក Priyo Oktaviano - អ្នកនិទានរឿងម៉ូដអន្តរជាតិដោយវប្បធម៌ឥណ្ឌូនេស៊ី
(VOVWORLD) - សប្តាហ៍ម៉ូដអន្តរជាតិវៀតណាមសរទរដូវ-រដូវរងាឆ្នាំ ២០២២ – (AVIFW) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកានៅមជ្ឈមណ្ឌលកីឡា Quan Ngua រដ្ឋធានីហាណូយ ដោយមានការចូលរួមពីអ្នករចនាម៉ូដចំនួន ១៨ នាក់ ក៏ដូចជាម៉ាកម៉ូដល្បីល្បាញក្នុងស្រុកនិងអន្តរជាតិនានាផងដែរ។ ដោយចូលរួមក្នុងព្រឹត្តិការណ៍ម៉ូដដ៏មានកិត្យានុភាពនិងធំជាងគេប្រចាំឆ្នាំរបស់វៀត ណាមនោះ លោក Priyo Oktaviano - អ្នករចនាម៉ូដជនជាតិឥណ្ឌូនេស៊ីបាននាំមកនូវលក្ខណៈថ្មីថ្មោងជាមួយនឹងការសម្រាំងម៉ាកម៉ូដផ្ទាល់ខ្លួនគឺ "SPOUS"។










