“Thai Summer Delicacies” - នាំផលិតផលហាឡាលថៃខិតមកជិតជាមួយអតិថិជនវៀតណាម
(VOVWORLD) - ដោយមានបំណងចង់នាំផលិតផលហាឡាលខិតមកជិតជាមួយប្រជាជនវៀតណាមនោះ ក្នុងខែសីហា ឆ្នាំ២០២២ ស្ថានទូតថៃប្រចាំនៅវៀតណាមបានសហការជាមួយភោជនីយដ្ឋាន Eastern & Oriental Tea House and Coffee Parlor រៀបចំកម្មវិធី “Thai Summer Delicacies” (អាហាររដូវក្តៅដ៏ឆ្ងាញ់ពិសាររបស់ថៃ) ដែលជាគម្រោងសហប្រតិបត្តិការសំដៅឧទ្ទេសនាមបង្អែមនិងភេសជ្ជៈប្រពៃណី ប្រកបដោយភាពច្នៃប្រឌិតដែលត្រូវបានធ្វើដោយគ្រឿងផ្សំ ហាឡាលរបស់ថៃ។ កម្មវិធីនេះគឺជាឱកាស សម្រាប់អតិថិជនវៀតណាម ក៏ដូចជាភ្ញៀវអន្តរជាតិ ទទួលទានផលិតផលដែលធ្វើពីគ្រឿងផ្សំហាឡាលដ៏ល្បីរបស់ថៃ។










