មជ្ឈមណ្ឌលភាសានិងចំណេះដឹងវៀតណាម - រីកសាយភាយសេចក្តីស្រឡាញ់ចំពោះភាសានិងវប្បធម៌វៀតណាមនៅប្រទេសថៃ
(VOVWORLD) - នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ ប្រជាជនថៃជាច្រើនមានតម្រូវការរៀនភាសាវៀតណាម គោលនយោបាយវិនិយោគ ក៏ដូចជារបៀបធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសវៀតណាមផងដែរ។ ហើយរាល់តម្រូវការក្នុងការស្វែងយល់អំពីវៀតណាមនៅពេលនោះ បានធ្វើឲ្យអ្នកស្រី Thuy Ha គ្រូបង្រៀនមុខវិជ្ជាភាសា និងវប្បធម៌វៀតណាម នៃជំនាញភាសាបូព៌ា ដេប៉ាតឺម៉ង់អក្សរសាស្ត្រ នៃសាកលវិទ្យាល័យ Chulalongkorn ផ្ដួចផ្ដើមគំនិតបើកមជ្ឈមណ្ឌលភាសានិងចំណេះដឹងវៀតណាម (VLK)។









