ខេវិនវឿង៖ កូនប្រុសម្នាក់រស់នៅឆ្ងាយពីស្រុកកំណើត តាំងចិត្ត ជួសជុលឡើងវិញក្បាលតោបុរាណ
(VOVWORLD) - ដោយចាប់អារម្មណ៍នឹងភាពស្រស់ស្អាតនៃបេតិកភណ្ឌវៀតណាម រួមជាមួយ នឹងការស្រាវជ្រាវឯកសារអំពីក្បាលតោប្រពៃណីនៅសារមន្ទីរបារាំង និងសាលាបារាំងចុងបូព៌ាប្រទេស អ្នកស្រាវជ្រាវខេវិន វឿង (Kevin Vuong) បន្ទាប់ពីរស់នៅនិងធ្វើការនៅប្រទេសបារាំងអស់រយៈពេលជាច្រើនឆ្នាំបានសម្រេចចិត្តវិលត្រឡប់មកវៀតណាមវិញ ហើយបន្តដំណើរដើម្បីស្ដារក្បាលតោបុរាណភាគខាងជើង។ តាម រយៈការតាំងពិព័រណ៌ "ព្រះច័ន្ទរបស់យើង" ដែលកំពុងប្រព្រឹត្តទៅនៅសាលាភូមិ Kim Ngan (លេខ ៤២-៤៤ វិថី Hang Bac នៃទីក្រុងហាណូយ) អ្នកស្រាវជ្រាវ Kevin Vuong និងសមាជិកនៃគម្រោង "ព្រះច័ន្ទរបស់យើង" បានផ្សព្វផ្សាយភាពស្រស់ស្អាតក៏ដូចជាអត្ថន័យនៃលំនាំនៅលើក្បាលតោបុរាណ។









