Vovworld-នារសៀលថ្ងៃទី១៣ឧសភាកន្លងមក ក្រសួង ព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានរៀបចំពិធីទទួល និងប្រកាសក្រម Atlas របស់ Philipe Vandemaelen បោះ ពុម្ភផ្សាយនាឆ្នាំ១៨២៧ ក្នុងនោះមានផែនទី Partie de la Cochinechine មានតំលៃសំខាន់អះអាងនូវអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ ក្រម Atlas ជាឯកសារដ៏ ថ្លៃថ្លាមិនត្រឹមតែជួយលើកកំពស់តំលៃវិទ្យាសាស្ត្រគំរូរបស់បុព្វហេតុ ឃោសនាអប់រំអំពីអធិបតេយ្យភាពសមុទ្រកោះ ថែមទាំងជាភ័ស្តុតាងពិត ប្រាកដប្រសិទ្ធភាពនិងមានតំលៃកត្តិយុតអន្តរជាតិខ្ពស់ក្នុងបុព្វហេតុតស៊ូការ ពារអធិបតេយ្យភាពសមុទ្រកោះពិសិទ្ធិរបស់វៀតណាម។