លក្ខណៈល្អពិសេសនៃពិធីបុណ្យ Cam Muong របស់ជនជាតិ Lu
Vovworld-ខេត្ត Lai Chau នាបច្ចុប្បន្នមានជនជាតិជាភាតរៈ ចំនួន២០រួមរស់។ ក្នុងនោះ ជនជាតិ Lu រស់នៅប្រមូលផ្ដុំនៅ ស្រុក Sin Ho និង Tam Duong។ ជីវភាពវប្បធម៍ខាងស្មារតី របស់ជនជាតិ Lu សម្បូរបែបណាស់។ ទំនៀមទំលាប់ជាច្រើន នៅរក្សាផ្នែកវប្បធម៍ដោយឡែកពោពេញទៅដោយអត្តសញ្ញាណវិសេសវិសាល ជាគំរូនោះគឺពិធីបុណ្យ Cam Muong។ ពិធីបុណ្យត្រូវបានរៀបចំឡើងចន្លោះដើមខែទី១ដល់ ថ្ងៃទី៣ខែទី៣តាមច័ន្ទគតិជារៀងរាល់ឆ្នាំ។










