បណ្ដា fan វៀតណាមរង់ចាំការប្រគួតបាល់ទាត់មិត្តភាពវៀតណាម- Arsenal
VOV-នៅសល់តែប៉ុន្មានថ្ងៃទៀត អ្នកគាំទ្របាល់ទាត់ វៀតណាមមានឱកាសទស្សនាក្រុមបាល់ទាត់ល្បី ឈ្មោះនៃចក្រភពអង់គ្លេស Arsenal មកវៀតណាម ប្រគួតមិត្តភាពជាមួយក្រុមបាល់ទាត់ជំរើសជាតិវៀត ណាម។ ការប្រគួតនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី១៧កក្កដាខាងមុខនៅពហុកីឡាដ្ឋាន ជាតិ My Dinh ទីក្រុងហាណូយ។ អ្នកនិយមចូលចិត្តបាលទាត់វៀតណាមកំពុង សប្បាយរីករាយរងចាំព្រឹត្តិការណ៍នេះ។








