ពិធីជូនដំណើរកងពេទ្យកម្រិត ២ លេខ ៧ និងក្រុមវិស្វកម្មលេខ ៤ ចេញដំណើរទៅរក្សាសន្តិភាពអង្គការសហប្រជាជាតិ
(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែកញ្ញា នៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat (ទីក្រុងហូជីមិញ) និងទីតាំងផ្សាយបន្តផ្ទាល់នៅសាលប្រជុំនាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ហាណូយ) ក្រសួងការពារប្រទេសបានរៀបចំពិធីជូនដំណើរកងពេទ្យកម្រិត ២ លេខ ៧ និងក្រុមវិស្វកម្មលេខ ៤ ទៅបំពេញភារកិច្ចនៅស្ថានបេសកកម្មរក្សាសន្តិភាព អ.ស.ប នៅស៊ូដង់ខាងត្បូង (UNMISS) និងតំបន់ Abyei (UNISFA)។










