ពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបោះឆ្នោតសកលលើកដំបូង ជ្រើសរើសរដ្ឋសភាវៀតណាម
(VOVWORLD) - នាព្រឹកមិញថ្ងៃទី ៦ ខែមករា នៅសាលប្រជុំឌៀនហុង វិមានរដ្ឋសភា (ហាណូយ) គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានរៀបចំពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបោះឆ្នោតសកលលើកដំបូង ជ្រើសរើសរដ្ឋសភាវៀតណាម (៦ មករា ១៩៤៦ - ៦ មករា ២០២៦)។









