ព័ត៍មាន

09/01/2026

សាងសង់ផ្ទះសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ៖ អំណោយដ៏មានអត្ថន័យនៅចំពោះមុខមហាសន្និបាតបក្សរបស់អង្គទ័ពកងកម្លាំងពិសេស

(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែមករា អបអរសាទរមហាសន្និបាតលើកទី ១៤ របស់បក្ស អង្គទ័ពកងកម្លាំងពិសេស បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ រៀបចំពិធីបើកសម្ពោធ និងប្រគល់ផ្ទះដល់គ្រួសារដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់នៅក្នុងឃុំហ័រ ធីញ ខេត្តដាក់ឡាក់ ដែលជាផ្នែកមួយនៃក្របខ័ណ្ឌអនុវត្តន៍ "យុទ្ធនាការ ក្វាងទ្រុង” ដោយសាងសង់ និងជួសជុលផ្ទះក្នុងល្បឿនរហ័សបំផុត សម្រាប់ប្រជាជននៅភាគកណ្តាលវៀតណាម។

សាងសង់ផ្ទះសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ៖ អំណោយដ៏មានអត្ថន័យនៅចំពោះមុខមហាសន្និបាតបក្សរបស់អង្គទ័ពកងកម្លាំងពិសេស
09/01/2026

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

(VOVWORLD) - នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦
09/01/2026

ផ្តល់ព័ត៌មានស្តីពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ជូនដល់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយវេណេស៊ុយអេឡា

(VOVWORLD) - នាថ្ងៃទី ៨ ខែមករា (ម៉ោងក្នុងតំបន់) នៅទីក្រុងការ៉ាកាស ស្ថានទូតវៀតណាមប្រចាំប្រទេសវេណេស៊ុយអេឡា បានសម្របសម្រួលជាមួយក្រសួងព័ត៌មាន និងផ្សព្វផ្សាយវេណេស៊ុយអេឡា ដើម្បីរៀបចំពិធីជួបជាមួយសារព័ត៌មាន ផ្តល់ជូនសារព័ត៌មានអំពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ទៅកាន់ស្ថាប័នសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសសាមី។

ផ្តល់ព័ត៌មានស្តីពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ជូនដល់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយវេណេស៊ុយអេឡា
09/01/2026

ត្រៀមរៀបចំសម្រាប់ពិព័រណ៍និទាឃរដូវថ្នាក់ជាតិ នៅខែកុម្ភៈ ឆ្នាំ២០២៦

(VOVWORLD) - នារសៀលថ្ងៃទី៨ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) ឧបនាយករដ្ឋមន្ត្រីលោក ប៊ូយ ថាញ់ សឺន បានដឹកនាំកិច្ចប្រជុំមួយដើម្បីផ្តល់យោបល់លើគម្រោងការ រៀបចំពិព័រណ៍និទាឃរដូវថ្នាក់ជាតិ ឆ្នាំ២០២៦។

ត្រៀមរៀបចំសម្រាប់ពិព័រណ៍និទាឃរដូវថ្នាក់ជាតិ នៅខែកុម្ភៈ ឆ្នាំ២០២៦
09/01/2026

ខេត្តឡឹមដុងលើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

(VOVWORLD) - ដោយអនុវត្តយ៉ាងតឹងរ៉ឹងនូវអនុសាសន៍របស់គណៈកម្មការអឺរ៉ុប ខេត្តឡឹមដុង កំពុងដាក់ពង្រាយដោយព្រមៗគ្នានិងយ៉ាងម៉ឺងម៉ាត់នូវដំណោះស្រាយជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយមានគោលដៅ ស្តារសណ្តាប់ធ្នាប់ឡើងវិញ ក្នុងការនេសាទនិងដក "កាតលឿង" ក្នុងពេលឆាប់ៗនេះ។

ខេត្តឡឹមដុងលើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
09/01/2026

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃជាវិជ្ជមានអំពីសន្ទុះកំណើនរបស់វៀតណាម

(VOVWORLD) - បន្ទាប់ពីការប្រកាសរបស់ការិយាល័យស្ថិតិទូទៅ អំពីអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២៥ សម្រេចបាន ៨,០២% ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ ជាច្រើន បានចុះផ្សាយព័ត៌មានក្នុងពេលដំណាលគ្នា ដោយកោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលនេះ ហើយចាត់ទុកវៀតណាម ជាចំណុចភ្លឺដ៏កម្រមួយ នៅក្នុងសេដ្ឋកិច្ចអាស៊ីក្នុងបរិបទដែលពាណិជ្ជកម្មពិភពលោកនៅមានភាពមិនប្រាកដប្រជា។

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃជាវិជ្ជមានអំពីសន្ទុះកំណើនរបស់វៀតណាម
09/01/2026

វៀតណាមបើកឱកាសយ៉ាងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យានិងនវានុវត្តន៍

(VOVWORLD) - នារសៀលថ្ងៃទី ៨ ខែមករា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) បានសម្របសម្រួលជាមួយសម្ព័ន្ធក្រុមហ៊ុន Dassault Systèmes (បារាំង) ដើម្បីរៀបចំពិធីបើកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) និងមជ្ឈមណ្ឌលឧត្តមភាព (COE) អំពីបញ្ញាសិប្បនិម្មិត (AI) និងឌីជីថលភ្លោះ (Digital Twin); និងសិក្ខាសាលា "សេចក្តីសម្រេចលេខ ៥៧៖ ពីវេទិកាឌីជីថលភ្លោះទៅកាន់ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាយុទ្ធសាស្ត្រ"។

វៀតណាមបើកឱកាសយ៉ាងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យានិងនវានុវត្តន៍
08/01/2026

វៀតណាមគាំទ្រពហុភាគីនិយមនិងគោរពតួនាទីនៃយន្តការពហុភាគី

(VOVWORLD) - អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា វៀតណាមសង្ឃឹមថា ប្រទេសនានានឹងបន្តគាំទ្រពហុភាគីនិយម ដោយរួមចំណែកវិជ្ជមានក្នុងការកសាង និងពង្រឹងស្ថាប័នពហុភាគី និងច្បាប់អន្តរជាតិដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

វៀតណាមគាំទ្រពហុភាគីនិយមនិងគោរពតួនាទីនៃយន្តការពហុភាគី
08/01/2026

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ ជ្រើសរើសដៃគូ និងបច្ចេកវិទ្យា​សមស្រប ដើម្បីអនុវត្តគម្រោងថាមពលនុយក្លេអ៊ែរ និញ ធួន ២

(VOVWORLD) - ចាំបាច់ត្រូវជ្រើសរើសដៃគូ និងបច្ចេកវិទ្យាសមស្រប ដើម្បីអនុវត្តគម្រោងថាមពលនុយក្លេអ៊ែរ និញ ធួន ២ ឲ្យបានឆាប់រហ័ស។ នេះជាការណែនាំរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការដឹកនាំការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានធ្វើឡើងនាយប់ថ្ងៃទី ៧ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ)។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ ជ្រើសរើសដៃគូ និងបច្ចេកវិទ្យា​សមស្រប ដើម្បីអនុវត្តគម្រោងថាមពលនុយក្លេអ៊ែរ និញ ធួន ២