វៀតណាមគឺជាសក្ខីភាពដ៏រស់រវើកនៃគោលមាគ៌ាសន្តិភាព អភិវឌ្ឍន៍ និងជា «សសរស្តម្ភនៃពហុភាគីនិយម»
(VOVWORLD) - កាលពីយប់ថ្ងៃទី ២៤ ខែតុលា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ប្រធារដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងយ៉ាងឱឡារិក ជូនចំពោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងគណៈប្រតិភូជាន់ខ្ពស់អង្គការសហប្រជាជាតិ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម និងចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត ចាប់ពីថ្ងៃទី ២៤-២៥ ខែតុលា។










