អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យប្រទេសនានាកំណត់គោលដៅអាកាសធាតុថ្មី និងស៊ីជម្រៅជាង
(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទី ២៤ ខែកញ្ញា បានអំពាវនាវឱ្យប្រទេសទាំងអស់ដែលចូលរួមក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស កំណត់ផែនការអាកាសធាតុថ្មីសម្រាប់ឆ្នាំ ២០៣៥ ដើម្បីសម្រេចគោលដៅកាត់បន្ថយការបំភាយឧស្ម័នឲ្យបានលឿន និងស៊ីជម្រៅជាងការសន្យាកាលពីមុន។







