នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ៖ គាំទ្រខេត្ត Dien Bien ជំនះលើផលវិបាកដោយទឹកជំនន់ជាបន្ទាន់
(VOVWORLD) - នាយប់ថ្ងៃទី៣ ខែសីហា បន្ទាប់ពីបានចុះពិនិត្យស្ថានភាពនៅឃុំមួយចំនួនក្នុងខេត្ត Dien Bien នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម កងកម្លាំងយោធានិងនគរបាលមួយចំនួន ដើម្បីពិភាក្សាអំពីដំណោះស្រាយឆ្លើយតបនិងជំនះលើផលវិបាកនៃគ្រោះធម្មជាតិ និងទឹកជំនន់នាប៉ុន្មានថ្ងៃកន្លងមក នៅក្នុងមូលដ្ឋាន។










