កម្ពុជាយល់ព្រមជាមួយថៃរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះនៅម៉ាឡេស៊ី
(VOVWORLD) - កម្ពុជាបានយល់ព្រមជាផ្លូវការជាមួយនឹងសំណើរបស់ប្រទេសថៃក្នុងការជ្រើសរើសប្រទេសម៉ាឡេស៊ី ជាកន្លែងរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនចម្រុះ (GBC)នាពេលខាងមុខ រវាងប្រទេសទាំងពីរ សំដៅបង្កើតបរិយាកាសវិជ្ជមានសម្រាប់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីបន្ទាប់ពីជម្លោះព្រំដែន។









