នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ដឹកនាំសន្និសីទរដ្ឋាភិបាលជាមួយមូលដ្ឋានប្រចាំខែមិថុនា
(VOVWORLD) - នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំសន្និសីទរដ្ឋាភិបាលជាមួយបណ្តាមូលដ្ឋានប្រចាំខែមិថុនា។ សន្និសីទនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិតជាមួយខេត្តក្រុងចំនួន ៣៤ ចំណុះមជ្ឈិម និងតភ្ជាប់ទៅឃុំ សង្កាត់ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣.៣២១ នៅទូទាំងប្រទេស។










