ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayaka ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី ៤ ឧសភា ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា លោក Anura Kumara Dissanayaka បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម និងចូលរួមពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី ៤-៦ ឧសភា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង។










