កិច្ចប្រជុំកំពូលអំពីសោតទស្សន៍និងកម្សាន្តពិភពលោកលើកដំបូងបើកនៅទីក្រុងមុមបៃ ប្រទេសឥណ្ឌា
(VOVWORLD) - កាលពីថ្ងៃទី ១ ខែឧសភា កិច្ចប្រជុំកំពូលអំពីសោតទស្សន៍និងកម្សាន្តពិភពលោកលើកទីមួយ (WAVES) ត្រូវបានប្រារព្ធឡើងនៅទីក្រុងមុមបៃ ប្រទេសឥណ្ឌា។ នេះគឺជាព្រឹត្តិការណ៍សកលឈានមុខគេ ដែលជាវេទិកាមជ្ឈមណ្ឌលផ្លាស់ប្តូរដ៏វិសេសវិសាលមួយដែលឆ្ពោះទៅរកការប្រមូលផ្ដុំនៃឧស្សាហកម្មផ្សព្វផ្សាយនិងកម្សាន្ត (M&E) ទាំងមូលនៅជុំវិញពិភពលោក។










