ព័ត៍មាន

03/04/2025

របបយោធាមីយ៉ាន់ម៉ា ប្រកាសឈប់បាញ់ជាបណ្តោះអាសន្ន

(VOVWORLD) - របបយោធាមីយ៉ាន់ម៉ាបានប្រកាសផ្អាកជាបណ្តោះអាសន្នរាល់ការប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមប្រដាប់អាវុធ ដើម្បីអនុវត្តប្រតិបត្តិការជួយសង្គ្រោះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រ នាចុងសប្តាហ៍កន្លងទៅ ដែលបណ្តាលឲ្យមនុស្សជាង ៣.០០០ នាក់បានស្លាប់។

របបយោធាមីយ៉ាន់ម៉ា ប្រកាសឈប់បាញ់ជាបណ្តោះអាសន្ន
03/04/2025

រដ្ឋាភិបាលវៀតណាមបង្កើតក្រុមប្រតិកម្មរហ័សបន្ទាប់ពីការដាក់ពន្ធរបស់អាមេរិក

(VOVWORLD) - នាព្រឹកថ្ងៃទី៣ មេសា នៅទីក្រុងហាណូយ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ននានា ដើម្បីវាយតម្លៃស្ថានភាព និងពិភាក្សាអំពីដំណោះស្រាយ បន្ទាប់ពីអាមេរិកបានប្រកាសដាក់ពន្ធបដិការលើទំនិញពីប្រទេសជាច្រើនរួមទាំងវៀតណាម លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា វៀតណាមមានវិធានការឆ្លើយតបដោយម្ចាស់ការ បត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងគ្រប់ ករណី។

រដ្ឋាភិបាលវៀតណាមបង្កើតក្រុមប្រតិកម្មរហ័សបន្ទាប់ពីការដាក់ពន្ធរបស់អាមេរិក
03/04/2025

វៀតណាមចាត់ទុកជប៉ុនជាដៃគូសំខាន់ចម្បងជានិច្ច

(VOVWORLD) - នាថ្ងៃទី ៣ មេសា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូសំខាន់ចម្បង ជាមិត្តដ៏ស្មោះស្ម័គ្រ និងគួរឱ្យទុកចិត្ត ដែលរួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍។

វៀតណាមចាត់ទុកជប៉ុនជាដៃគូសំខាន់ចម្បងជានិច្ច
03/04/2025

វៀតណាមសិក្សានិងកសាងគំរូមជ្ឈមណ្ឌលបច្ចេកវិទ្យានវានុវត្តន៍ TUMO របស់អាមេនី

(VOVWORLD) - លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានវាយតំលៃខ្ពស់ចំពោះគំរូនៃមជ្ឈមណ្ឌល TUMO របស់ អាមេនី ហើយបានណែនាំឲ្យឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ត្រិន ហុងហា ដឹកនាំការស្រាវជ្រាវឆ្ពោះទៅរកការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យានវានុវត្តន៍ស្រដៀងនឹងគំរូ TUMO របស់អាមេនី។

វៀតណាមសិក្សានិងកសាងគំរូមជ្ឈមណ្ឌលបច្ចេកវិទ្យានវានុវត្តន៍ TUMO របស់អាមេនី
03/04/2025

ប្រធានាធិបតីប៊ូរុនឌី ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបង្ហាញពីបំណងរបស់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងសង្គម។

ប្រធានាធិបតីប៊ូរុនឌី ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
03/04/2025

Standard Chartered រួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍបៃតង

(VOVWORLD) - នាយប់ថ្ងៃទី ២ មេសា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Bill Winters អគ្គនាយក ក្រុមហ៊ុន Standard Chartered Group នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានស្នើឱ្យក្រុមហ៊ុនជួយឧបត្ថម្ភវៀតណាមក្នុងការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ; ផ្តល់ហិរញ្ញវត្ថុបៃតង និងគាំទ្រការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឯកជនរបស់វៀតណាម។

Standard Chartered រួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍបៃតង
03/04/2025

លោកអគ្គលេខាបក្ស តូ ឡឹម នឹងអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ លោក Khamtay Siphandone អតីតប្រធានបក្សប្រជាជនបដិវត្តន៍ឡាវ អតីតប្រធានរដ្ឋឡាវ

(VOVWORLD) - នាថ្ងៃទី៣ ខែមេសា ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសថា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋវៀតណាម អញ្ជើញទៅចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ លោក Khamtay Siphandone អតីតប្រធានបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអតីតប្រធានរដ្ឋឡាវ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

លោកអគ្គលេខាបក្ស តូ ឡឹម នឹងអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ លោក Khamtay Siphandone អតីតប្រធានបក្សប្រជាជនបដិវត្តន៍ឡាវ អតីតប្រធានរដ្ឋឡាវ
03/04/2025

វៀតណាមចាត់ទុករុស្ស៊ីជាដៃគូមួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រនិងគួរឱ្យទុកចិត្តបំផុត

(VOVWORLD) - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា។

វៀតណាមចាត់ទុករុស្ស៊ីជាដៃគូមួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រនិងគួរឱ្យទុកចិត្តបំផុត
03/04/2025

ចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងសកម្មភាពរក្សាសន្តិភាព

(VOVWORLD) - នាថ្ងៃទី ២ ខែមេសា នៅ Hung Yen ការិយាល័យរក្សាសន្តិភាពនៃក្រសួងនគរបាលបានរៀបចំសិក្ខាសាលាស្តីពី "ការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់កងកម្លាំងរក្សាសន្តិភាពនៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅ Abyei (UNISFA) និងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS)" ។

ចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងសកម្មភាពរក្សាសន្តិភាព
03/04/2025

វៀតណាមនិងប្រទេសជាច្រើន មាន​ប្រតិកម្ម​ចំពោះការ​ដាក់​ពន្ធទៅមករបស់អាមេរិក

(VOVWORLD) - ចំពោះព័ត៌មានដែលអាមេរិកបានប្រកាសគោលនយោបាយពន្ធថ្មី ដោយអនុវត្តអត្រាពន្ធមូលដ្ឋានចំនួន ១០% លើទំនិញនាំចូល និងអត្រាពន្ធទៅវិញទៅមកខ្ពស់សម្រាប់ប្រទេសជាង ៦០ រួមទាំងវៀតណាម ប្រទេសជាច្រើនបានផ្តល់ប្រតិកម្មបឋម សំដៅស្វែងរកដំណោះស្រាយកាត់បន្ថយការខូចខាត។

វៀតណាមនិងប្រទេសជាច្រើន មាន​ប្រតិកម្ម​ចំពោះការ​ដាក់​ពន្ធទៅមករបស់អាមេរិក