វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបែលហ្សិក
(VOVWORLD) - នារសៀលថ្ងៃទី ៣១ មីនា នៅទីស្នាក់ការក្រសួងការបរទេសនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស កិច្ចការអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រទេសបែលហ្សិក លោក Maxime Prevot។










