ព័ត៍មាន

28/03/2025

វៀតណាមសម្តែងការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តនៅលើពិភពលោក

(VOVWORLD) - កិច្ចសន្ទនារវាងអគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) និងប្រទេសសមាជិក G77 និងចិនស្តីពីបញ្ហាប្រឈមនាពេលបច្ចុប្បន្នចំពោះពាណិជ្ជកម្ម និងការអភិវឌ្ឍអន្តរជាតិបានប្រព្រឹត្តទៅនាថ្ងៃទី ២៧ មីនា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

វៀតណាមសម្តែងការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តនៅលើពិភពលោក
28/03/2025

ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្របែលហ្ស៊ិកនៅវៀតណាម បើកឱកាសសហប្រតិបត្តិការថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

(VOVWORLD) - នេះជាការបញ្ជាក់របស់ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Nguyen Van Thao នៅចំពោះមុខដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្របែល ហ្ស៊ិក Philippe និងព្រះមហាក្សត្រី និងគណៈប្រតិភូរាជវង្សបែលហ្ស៊ិកនៅវៀតណាមចាប់ពីថ្ងៃទី ៣១ មិនាដល់ថ្ងៃទី ៤ មេសា។

ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្របែលហ្ស៊ិកនៅវៀតណាម បើកឱកាសសហប្រតិបត្តិការថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី
28/03/2025

ចិន អង់គ្លេស បារាំង និង EC ប្រឆាំងគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក

(VOVWORLD) - ថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ២៧ មិនា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក He Yadong បានឲ្យដឹងថា ទីក្រុងប៉េកាំងនឹងចាត់វិធានការបន្ថែមទៀតចំពោះសហរដ្ឋអាមេរិកនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទាក់ទងនឹងពន្ធបន្ថែមរបស់រដ្ឋបាល Trump លើទំនិញចិន។

ចិន អង់គ្លេស បារាំង និង EC ប្រឆាំងគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក
28/03/2025

អាមេរិកផ្អាកការរួមចំណែកហិរញ្ញវត្ថុដល់អង្គការពាណិជ្ជកម្មពិភពលោក

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា រដ្ឋបាល Trump បានផ្អាកការរួមចំណែកថវិកាឆ្នាំ សម្រាប់ឆ្នាំ ២០២៤ និង ២០២៥ របស់ខ្លួនដល់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងក្របខ័ណ្ឌនៃដំណើរការពិនិត្យឡើងវិញ រាល់ខ្ទង់ហិរញ្ញប្បទាន សម្រាប់អង្គការអន្តរជាតិសំដៅកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។ ពេលវេលាជាក់លាក់នៃការជូនដំណឹងអំពីការសម្រេចចិត្តទៅកាន់ WTO មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

អាមេរិកផ្អាកការរួមចំណែកហិរញ្ញវត្ថុដល់អង្គការពាណិជ្ជកម្មពិភពលោក
28/03/2025

វៀតណាមប្តេជ្ញាបង្ការ ប្រយយុទ្ធប្រឆំាងអាវុធប្រល័យលោក

(VOVWORLD) - នារសៀលថ្ងៃទី២៧ ខែមីនា នៅទីក្រុងហាណូយ ទីភ្នាក់ងារជាតិវៀតណាម ដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងការរីកសាយអាវុធប្រល័យលោក បានបើកកិច្ចប្រជុំត្រួតពិនិត្យ បឋម នៃការអនុវត្តអនុក្រឹត្យលេខ ៨១ របស់រដ្ឋាភិបាលស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងការ រីកសាយអាវុធប្រល័យលោក ដំណាក់កាល ២០១៩- ២០២៤។

វៀតណាមប្តេជ្ញាបង្ការ ប្រយយុទ្ធប្រឆំាងអាវុធប្រល័យលោក
28/03/2025

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះ

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានបញ្ជាក់កាលពីម្សិលមិញ (២៧ មីនា) ថា លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តី Narendra Modi។ លោកក៏បានឲ្យដឹងថែមទៀតថា ការងារត្រៀមខ្លួនសម្រាប់ដំណើរទស្សនកិច្ចនេះកំពុងដំណើរការ ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទជាក់លាក់ត្រូវបានប្រកាសនៅឡើយទេ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះ
28/03/2025

កិច្ចប្រជុំកំពូលទីក្រុងប៉ារីសស្តីពីអ៊ុយក្រែន៖ "សុក្រិត" រាល់យន្តការធានាសន្តិសុខ

(VOVWORLD) - មេដឹកនាំប្រទេសប្រហែល ៣០ បានចូលរួមកិច្ចប្រជុំកំពូលស្តីពីអ៊ុយក្រែននៅទីក្រុងប៉ារីសនាថ្ងៃទី ២៧ មីនា ក្នុងគោលបំណងដើម្បី "សុក្រិត" យន្តការធានាសន្តិសុខសម្រាប់ទីក្រុងគៀវ។

កិច្ចប្រជុំកំពូលទីក្រុងប៉ារីសស្តីពីអ៊ុយក្រែន៖ "សុក្រិត" រាល់យន្តការធានាសន្តិសុខ
27/03/2025

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ស្នើឱ្យក្រុមហ៊ុន Skoda Group កសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរថយន្តនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៧ មីនា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Klaus Zellmer ប្រធានក្រុមហ៊ុន Skoda Auto Group (សាធារណរដ្ឋឆែក) ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសម្ដែងបំណងថា Skoda នឹងចូលរួមអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរថយន្តវៀតណាម។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ស្នើឱ្យក្រុមហ៊ុន Skoda Group កសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរថយន្តនៅវៀតណាម
27/03/2025

ប្រធានាធិបតីប្រេស៊ីល មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៧ មិនា ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ មិនា តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង។

ប្រធានាធិបតីប្រេស៊ីល មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម
27/03/2025

អង្គការសហប្រជាជាតិវាយតំលៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែកយ៉ាងសំខាន់របស់វៀតណាមនៅវេទិកាគតិយុទ្ធអន្តរជាតិជាច្រើន

(VOVWORLD) - នេះជាសេចក្តីបញ្ជាក់របស់លោកស្រី Elinor Hammarskjöld អគ្គលេខាធិការរង ប្រធានការិយាល័យគតិយុទ្ធរបស់អង្គការសហប្រជាជាតិ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ។

អង្គការសហប្រជាជាតិវាយតំលៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែកយ៉ាងសំខាន់របស់វៀតណាមនៅវេទិកាគតិយុទ្ធអន្តរជាតិជាច្រើន