ព័ត៍មាន

26/03/2025

វៀតណាមនិងកាណាដាចុះហត្ថលេខាលើបញ្ជីសហប្រតិបត្តិការឆ្នាំ ២០២៥-២០២៦ លើ​វិស័យរក្សាសន្តិភាព​របស់​អង្គការសហប្រជាជាតិ

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅប្រទេសកាណាដា នាថ្ងៃទី ២៥ មិនា ឧត្តមសេនីយត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម(ក្រសួងការពារប្រទេស) និងឧត្តមសេនីយត្រី Carol Potvin អនុប្រធាននាយកដ្ឋានគោលនយោបាយការពារទ្វីប (ក្រសួងការពារជាតិកាណាដា) បានចុះហត្ថលេខាលើបញ្ជីសហប្រតិបត្តិការឆ្នាំ ២០២៥-២០២៦ លើវិស័យរក្សារសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN)។

វៀតណាមនិងកាណាដាចុះហត្ថលេខាលើបញ្ជីសហប្រតិបត្តិការឆ្នាំ ២០២៥-២០២៦ លើ​វិស័យរក្សាសន្តិភាព​របស់​អង្គការសហប្រជាជាតិ
26/03/2025

រោងចក្រ AI ដំបូងបង្អស់នៅអាហ្វ្រិក ជំរុញ​នវានុវត្តន៍នៅ​ទ្វីប​ទាំង​​មូល​

(VOVWORLD) - ក្រុមហ៊ុនបច្ចេកវិទ្យា Cassava នាថ្ងៃទី ២៤ ខែមីនាបានប្រកាសផែនការ សាងសង់ "រោងចក្របញ្ញាសិប្បនិម្មិត (AI)" ដំបូងបង្អស់របស់ទ្វីបនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលជាការបោះជំហានដ៏សំខាន់ និងបើកឱកាសថ្មីជាច្រើនសម្រាប់នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់។

រោងចក្រ AI ដំបូងបង្អស់នៅអាហ្វ្រិក ជំរុញ​នវានុវត្តន៍នៅ​ទ្វីប​ទាំង​​មូល​
26/03/2025

ប្រធានាធិបតី UAE និងប្រធានាធិបតីអាមេរិក ពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែង​ឈប់បាញ់នៅតំបន់​ហ្គាហ្សា

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានអេមីរ៉ាតអារ៉ាប់រួម (UAE) នាថ្ងៃទី ២៤ មីនា បានរាយការណ៍ថា ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម លោក Mohamed bin Zayed និងប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងឈប់បាញ់នៅតំបន់ហ្គាហ្សា ក៏ដូចជាការពង្រឹងទំនាក់ទំនងទ្វេភាគី។

ប្រធានាធិបតី UAE និងប្រធានាធិបតីអាមេរិក ពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែង​ឈប់បាញ់នៅតំបន់​ហ្គាហ្សា
26/03/2025

សហរដ្ឋអាមេរិក៖ អ៊ុយក្រែន និងរុស្ស៊ីយល់ព្រមធានាសុវត្ថិភាពនៅសមុទ្រខ្មៅ

(VOVWORLD) - នៅថ្ងៃទី ២៥ ខែមីនា សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រទេសនេះមានកិច្ចព្រមព្រៀងដាច់ដោយឡែកជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីធានាសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខ្មៅ និងមិនធ្វើការវាយប្រហារទៅលើទីតាំងថាមពលនៅក្នុងប្រទេសទាំងពីរ។

សហរដ្ឋអាមេរិក៖ អ៊ុយក្រែន និងរុស្ស៊ីយល់ព្រមធានាសុវត្ថិភាពនៅសមុទ្រខ្មៅ
26/03/2025

នាយករដ្ឋមន្រ្តីវៀតណាម-សិង្ហបុរីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ VSIP Thai Binh

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ នាយករដ្ឋ មន្រ្តីវៀតណាមលោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវៀតណាម-សិង្ហបុរី Thai Binh (VSIP Thai Binh)។

នាយករដ្ឋមន្រ្តីវៀតណាម-សិង្ហបុរីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ VSIP Thai Binh
26/03/2025

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីសិង្ហបុរីនិងលោកជំទាវ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ មិនា នៅវិមានប្រធានរដ្ឋ ទីក្រុងហាណូយ នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារ កិច្ចចំពោះនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong និងលោកជំទាវ ក្នុងឱកាស មកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែមីនា។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីសិង្ហបុរីនិងលោកជំទាវ
26/03/2025

បើកឆ្នាំទេសចរណ៍ជាតិ ២០២៥ ក្រោមប្រធានបទ៖ Hue - រាជធានីបុរាណ ឱកាសថ្មី

(VOVWORLD) - នាយប់ថ្ងៃទី ២៥ ខែមីនា នៅឆាកកណ្ដាលវាលនៅមាត់ទន្លេ Huong គណៈកម្មាធិការប្រជាជន ទីក្រុង Hue បានប្រារព្ធធ្វើពិធីបើកឆ្នាំទេសចរណ៍ជាតិ - Hue ឆ្នាំ ២០២៥ ដោយ ប្រធានបទ "Hue - រាជធានីបុរាណ ឱកាសថ្មី" ដោយផ្សារភ្ជាប់នឹង Festival Hue ឆ្នាំ ២០២៥។

បើកឆ្នាំទេសចរណ៍ជាតិ ២០២៥ ក្រោមប្រធានបទ៖ Hue - រាជធានីបុរាណ ឱកាសថ្មី
26/03/2025

ភ្ញៀវទេសចរអន្តរជាតិមកទីក្រុងហាណូយនិងទីក្រុងហូជីមិញកើនឡើងក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៥

(VOVWORLD) - យោងតាមមន្ទីរទេសចរណ៍ទីក្រុងហាណូយ ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ រដ្ឋធានីបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៨៥ លាននាក់ កើនឡើង ១៧,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ភ្ញៀវទេសចរអន្តរជាតិមកទីក្រុងហាណូយនិងទីក្រុងហូជីមិញកើនឡើងក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៥
26/03/2025

វៀតណាមជាដៃគូសំខាន់របស់អាល្លឺម៉ង់នៅអាស៊ីអាគ្នេយ៍

(VOVWORLD) - នេះជាការវាយតម្លៃរបស់លោក Boris Rhein ទេសាភិបាលរដ្ឋ Hessen ក្នុងជំនួប ជាមួយឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Nguyen Hoa Binh នាថ្ងៃទី ២៥ មីនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងាររបស់ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៅ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

វៀតណាមជាដៃគូសំខាន់របស់អាល្លឺម៉ង់នៅអាស៊ីអាគ្នេយ៍
25/03/2025

នាយករដ្ឋមន្ត្រីសិង្ហបុរីមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៥ មីនា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong និងលោកជំទាវភរិយាបានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (២៥-២៦ មីនា) តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយា។

នាយករដ្ឋមន្ត្រីសិង្ហបុរីមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម