លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Mikhail Vladimirovich Mishustin
(VOVWORLD) - លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមចងចាំជានិច្ចនូវការគាំទ្រ និងជំនួយដ៏មានតម្លៃ និងអស់ពីចិត្ត ដែលប្រជាជនសូវៀត ប្រជាជនស្ស៊ីបានផ្តល់ឱ្យវៀតណាមក្នុងអំឡុងឆ្នាំដ៏លំបាកនៃការតស៊ូ ក៏ដូចជាក្នុងការងារកសាង និងការពារមាតុភូមិផងដែរ; បញ្ជាក់ថា វៀតណាមគោរពពិសេសចំពោះទំនាក់ទំនងប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ហើយជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូសំខាន់ជួរមុខក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។










