លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញមកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក
(VOVWORLD) - នាយប់ថ្ងៃទី ២១ ខែកុម្ភៈ (ម៉ោងនៅវៀតណាម) លោកអគ្គលេខាបក្ស តូ ឡឹម និងសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់វៀត ណាម បានមកដល់អាកាសយានដ្ឋានណូយបាយ ទីក្រុងហាណូយ ដោយបានបញ្ចប់ដំណើរទស្សនកិច្ចចូលរួមនៅក្នុងកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សានៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (សហរដ្ឋអាមេរិក) ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកុម្ភៈ តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រធានក្រុមប្រឹក្សាសន្តិភាពអំពីហ្គាហ្សា។










